ប្រតិកម្មរន្ទះខ្ទប់ ៖ សេក ផៃ ស៊ីផាន និយាយថា របប ហ៊ុន សែន មិនលុតជង្គង់​ទទួលទណ្ឌកម្មទេ តែក្នុងចិត្ត ទន់លោង រាកនោម ផោមមិនចេញ

ប្រតិកម្មរន្ទះខ្ទប់ ៖ សេក ផៃ ស៊ីផាន និយាយថា របប ហ៊ុន សែន មិនលុតជង្គង់​ទទួលទណ្ឌកម្មទេ តែក្នុងចិត្ត ទន់លោង រាកនោម ផោមមិនចេញ

គ្រាន់តែឮថា របបលោក ហ៊ុន សែន នឹងទទួលទណ្ឌកម្មជាច្រើន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សេក ផៃ ស៊ីផាន អ្នកពាំពាក្យរដ្ឋាភិបាលខុសច្បាប់ក្រុងភ្នំពេញ បានបំប៉ោងខ្លួនដូចសត្វហ៊ីងថា របបនេះមិនលុតជង្គង់ ទទួលទណ្ឌកម្ម ឬសម្ពាធពីអន្តរជាតិឡើយ ប៉ុន្តែនោះគ្រាន់តែជាអំណួតរបស់ពួកផ្តាច់ការតែប៉ុណ្ណោះ តាមពិត ក្នុងចិត្តរបស់ពួកនេះ កំពុងតែអង្គុយញាក់សាច់ អាចម៍មិនចេញ ទន់លោង លង់ទ្រនេសក្នុងល្បិចកលកខ្វក់របស់ខ្លួន ព្រោះមិនដឹងថា នឹងត្រូវដោះស្រាយដោយវិធីណាដែលអាចតម្រូវតាមសម្ពាធនានាបាន ។

loading...

លោក លី សុវិទ្យា អតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានសរសេរតាមបណ្តាញ សង្គមហ្វេសប៊ុកថា ញត្តិជាច្រើនទំព័រទាក់ទង និងបញ្ហានៅកម្ពុជា ពិសេសនោះ ពាក់ព័ន្ធគណបក្សសង្គ្រោះជាតិ នឹងត្រូវបានអឺរ៉ុបលើកយកមកពិភាក្សា អនុម័តនៅថ្ងៃទី ១៣ កញ្ញា នេះ ។

loading...

លោកថា ញត្តិដំណោះស្រាយស្តីពីបញ្ហាកម្ពុជា រួមមាន៖ ទម្លាក់ចោលការចោទប្រកាន់ លោក កឹម សុខា ហើយអនុញ្ញាតឲ្យមាន សេរីភាពទៅព្យាបាលជម្ងឺ ជួបអ្នកការទូត សកម្មជនគណបក្សសង្គ្រោះជាតិ ។ ផ្តល់សិទ្ធិដល់ថ្នាក់ដឹកនាំ១១៨នាក់ មានសិទ្ធិធ្វើនយោបាយឲ្យ គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ប្រគល់សងតំណែងសមាជិក សភា ក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ។ ផ្តល់សិទ្ធិអំណាចដល់សង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អនុវត្តតួនាទីរបស់ខ្លួន បានពេញលេញ ។ រដ្ឋាភិបាលត្រូវបញ្ឈប់ ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ទៅលើសកម្មជនគណបក្ស នយោបាយសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ។ រដ្ឋាភិបាលត្រូវគោរពសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់មនុស្ស និងបញ្ចប់ការបំភិតបំភ័យ ការគម្រាមកំហែងតាមគ្រប់រូបភាព និងធានាដល់សេរីភាពការបញ្ចេញមតិ ស្របតាមច្បាប់ជាតិ-អន្តរជាតិ ។

សេក ផៃ ស៊ីផាន បានអួតថែមទៀតថា មិនមានឥរិយាបថ ឬ អំណាចណាទៅចាប់ចង ឬ បង្ខិតបង្ខំលើចៅក្រមណាក្នុងកិច្ចដំណើរការរបស់តុលាការឡើយ ព្រោះតុលាការកម្ពុជាជាតុលាការឯករាជ្យ និងថា រដ្ឋាភិបាលកម្ពុជា មិនអាចស្ថិតនៅក្រោមឥទ្ធិពល ឬ បង្គាប់អង្គការណាមួយឡើយ អ្វីដែលកម្ពុជាធ្វើ គឺ ធ្វើទៅតាមការចង់ក្រាញអំណាចរបស់សម្តេច ហ៊ុន សែន ។

លោកបញ្ជាក់ថា “អ្វីដែលជាការលើកឡើង ពីការប្រជុំរបស់សហភាពអឺរ៉ុបហ្នឹង រដ្ឋាភិបាលបានពន្យល់ពីហេតុនិងផលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិរួចហើយ គឺ មិនចង់ឲ្យគណបក្សនេះកាន់អំណាចទេ ហេតុនោះ ទើបត្រូវបំផ្លាញ​ចោលមុន​ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ២០១៨ កន្លងទៅ ហើយការសម្រេចយ៉ាងណាជាសិទ្ធិរបស់សហភាពអឺរ៉ុប មិនលុតជង្គង់ទទួលទណ្ឌកម្មឬសម្ពាធណានោះទេ យើងត្រៀមដឹកនាំប្រទេសដូចឆ្នាំ ១៩៧៩ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ” ៕

loading...

Leave a comment