ពត៌មានក្តៅ ៗ ញាក់សាច់ សហគមន៍អឺរ៉ុបដាក់របៀបវារៈ EBA និង ពិភាក្សាវិធានការទណ្ឌកម្មផ្សេង ៗ លើរបបលោក ហ៊ុន សែន

ពត៌មានក្តៅ ៗ ញាក់សាច់ សហគមន៍អឺរ៉ុបដាក់របៀបវារៈ EBA និង ពិភាក្សាវិធានការទណ្ឌកម្មផ្សេង ៗ លើរបបលោក ហ៊ុន សែន

សភា​សហភាព​អឺរ៉ុប​បាន​ដាក់​បញ្ចូល​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ការបំផ្លាញ​ប្រជាធិបតេយ្យ ចូល​ទៅ​ក្នុង​របៀបវារៈ​សម្រាប់​ពិភាក្សា និង​សម្រាប់​អនុម័ត នៅ​ថ្ងៃនេះ ។ សភា​សហភាព​អឺរ៉ុប គ្រោង​នឹង​អនុម័ត​សេចក្ដី​សម្រេច​មួយ ដែល​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​បទ​ចោទទាំងអស់ ប្រឆាំង​លើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ផ្ដល់​នីតិសម្បទា ឲ្យ​គណបក្ស​សង្គ្រោះជាតិ ឲ្យ​អាច​ដំណើរការ​ឡើងវិញ​បាន និង​ទាមទារ​ឲ្យ​របប​នេះ ស្តារ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដទៃ​ទៀត របស់​ពលរដ្ឋ​ទូទៅ ដែល​រង​ការ​រឹតត្បិត​យ៉ាង​ដំណំ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។

loading...

សភា​សហភាព​អឺរ៉ុបកំពុង​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី ១៣ ខែ កញ្ញា នេះ ដើម្បី​អនុម័ត​សេចក្ដី​សម្រេច ដែល​ឈាន​ទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​មាន ២៨​ ប្រទេស ចាត់​វិធានការ​ទណ្ឌកម្ម​ផ្សេង​ៗ ដែល​ចាំបាច់​ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្ការ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ។

loading...

សហភាព​អឺរ៉ុប គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ របស់​ប្រទេស​កម្ពុជា ផ្នែក​នាំចេញ​ផលិតផល​ក្រោម​ការ​អនុគ្រោះ​ពន្ធ “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ឬ EBA។

ក្រោយ​ការ​ចាប់ និង ​ឃុំខ្លួន​លោក កឹម សុខា រម្លាយ​គណបក្ស​សង្គ្រោះជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាទូទៅ​លើ​សំឡេង​ប្រឆាំង ពី​សំណាក់​របប​លោក ហ៊ុន សែន សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​រប​ប​នេះ​ជា​បណ្ដើរៗ និង​ព្រមាន​ចាត់វិធានការ​ទណ្ឌកម្ម​បន្ថែម បើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ស្ថានការណ៍​អាក្រក់​នេះ​ឡើងវិញ។

សហភាព​អឺរ៉ុប ក៏បាន​បញ្ជូន​គណៈ​ប្រភូ​មួយ​ក្រុម ដើម្បី​ស្វែងរក​ការពិត​នៅ​កម្ពុជា កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៨។ រហូតមកដល់​ពេលនេះ ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ គ្មាន​ភាព​ប្រសើរឡើង​អ្វីក្រៅពី​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​មួយ​ចំនួន ក្រោយ​អ្នក​ទាំងនោះ ត្រូវ​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​បាន​ទៅ​តាមដាន​កិច្ចប្រជុំ​នោះ មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំណាត់ការ​របស់​សហគមន៍​អឺរ៉ុប ៕

loading...

Leave a comment