វគ្គរាសីដាក់អារក្សជាន់ ៖ ម៉េង កែវពេជ្ជតា តារាចម្រៀងរៀបអស្តង្គត បានទៅសម្តែងនៅប្រទេសជប៉ុន មានអ្នកចូលរួមត្រឹមតែ ២០ នាក់
**************
ពិតជាគួរឲ្យសោកស្តាយដែលតារាចម្រៀងល្បីឈ្មោះរបស់កម្ពុជា អ្នកនាង ម៉េង កែវពេជ្ជតា បានទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីមហាជនយ៉ាងចាស់ដៃ ដោយសារតែអ្នកនាងបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនិយាយវាយប្រហារប្រជាជនក្រីក្រនិងភាគីប្រឆាំងដែលមានមនុស្សរាប់លាននាក់គាំទ្រ ។
ជាផលវិបាកនៃការនិយាយចេញមុខចេញមាត់ការពារបក្សប្រជាជនរបស់លោក ហ៊ុន សែន នោះ អ្នកនាង កែវ ពេជ្ជតា ត្រូវបានមហាជនជេរស្តី និង ប្រមាថកាតទានស្ទើរគ្រប់ទីកន្លែងរហូតដល់ប្រជាពលរដ្ឋជាច្រើនប្តេជ្ញាមិនចូលរួមស្តាប់ ឬ ការសម្តែងរបស់អ្នកនាង កែវ ពេជ្ជតាទៀតទេ, អ្នកខ្លះយកថាសចម្រៀងរបស់អ្នកនាងដុតចោលក៏មាន ។
ក្រោយពីជេរប្រមាថមហាជនក្រីក្រជាផលនៃការដឹកនាំរបស់លោក ហ៊ុន សែន នៅអំឡុងការបោះឆ្នោតរួចមក កាលពីអាទិត្យមុននេះ អ្នកនាង កែវ ពេជ្ជតា បានចេញទៅសម្តែងនៅប្រទេសជប៉ុន ប៉ុន្តែជាអកុសល មានពលរដ្ឋខ្មែរមួយចំនួនតូច និង ក្រុមគ្រួសារទូត ព្រមទាំងបុគ្គលិកទូត សរុបចំនួនប្រហែល ២០ នាក់បានទៅចូលរួមទស្សនាការសម្តែងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ។
ក្រោយពីខកចិត្តមិនមានទស្សនិកជនទៅចូលរួមច្រើនកុះករ ដូចរាល់ដង តារារៀបអស្តង្គតរលត់រាសីរូបនេះបានឡាយវីដេអូដៀលដៀមដាមអ្នកគាំទ្របក្សសង្គ្រោះជាតិ ៖
-ពេលនេះខ្ញុំស្គាល់ចរិកពិតរបស់ពួកគាត់ហើយ គ្រាន់តែខ្ញុំ ញុះ តែម៉ាតិចសោះ ក៏នាំគ្នាលោតប៉ុណ្ណឹងទៅហើយ នេះឬហៅថា ខ្មែរស្រឡាញ់ខ្មែរ….
-អ្នកដែលមិនម៉ោ គឺជាអ្នកបំផ្លាញវប្បធម៏ខ្មែរ ជាពិសេសបំផ្លាញជាតិខ្មែរ….
យោងទៅតាមតារាចម្រៀង ម៉េង កែវពេជ្រចិន្តា បានវាយតម្លៃតួលេខថា អ្នកទៅមើលចំនួន ២០ នាក់ គឺ ស្មើ ៥០% មានន័យថា អ្នកនាងចង់បង្ហាញពីតួលេខកើនឡើងតាមរបៀបគជបដែលថា មានអ្នកចូលរួមបោះឆ្នោតរហូតដល់ ៨៣% លើសឆ្នាំ ២០១៣ យ៉ាងឆ្ងាយ ដែលមានត្រឹមតែ ៦៩% ៕