បែកធ្លាយពត៌មានព្រោងព្រាតពេញបណ្តាញសង្គម ចិនដើរចែកខិត្តបណ្ណជួញដូរផ្លូវភេទនៅក្រុងព្រះសីហនុ
**************
កាលពីពេលថ្មី ៗ នេះ គេសង្កេតឃើញអ្នកលេងបណ្តាញសង្គមបង្ហោះរូបថតជួញដូរផ្លូវភេទពាសពេញហ្វេសប៊ុក ដោយស្រ្តីសិចស៊ីនៅក្នុងខិត្តបណ្ណនោះជាជនជាតិចិន អង្គុយចោងហោងរាងអាសអាភាស ក្រោយពីការបង្ហោះរូបសិចស៊ីផ្សាយពាណិជ្ជកម្មផ្លូវភេទនោះមក ក៏មានមតិរិះគន់ជាច្រើនទាក់ទងនឹងសេវាផ្លូវភេទនេះ ព្រោះនៅប្រទេសកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតការជួញដូរផ្លូវភេទនៅឡើយ ហើយម្យ៉ាងទៀត ទើសទាស់នឹងវប្បធម៌ប្រពៃណីរបស់ខ្មែរផង ។
បន្ទាប់ពីមានមតិរិះគន់ព្រោងព្រាតរឿងចិនជួញដូរផ្លូវភេទនោះ ប៉ូលិសខេត្តព្រះសីហនុ ធ្វើការងារស្រាវជ្រាវរកអ្នកចែកខិត្តបណ្ណ ។
លោកឧត្ដមសេនីយ៍ទោជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នៅយប់ថ្ងៃ ១២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១០:៣០ នាទី កំលាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុសហការជាមួយកំលាំង នគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ 4 បានធ្វើការឆ្មក់ចូលឃាត់ខ្លួនជនសង្ស័យដែលបានដើរចែកខិត្តប័ណ្ណផ្សព្វផ្សាយការងារម៉ាស្សា បង្កប់ផ្លូវភេទ នៅតាមបន្ទប់ បឹងហ្គាឡូ ផ្ទះសំណាក់ សណ្ឋាគារ បានចំនួន 6 នាក់ ជាជនជាតិចិន នៅចំណុច ដងផ្លូវមុខសណ្ឋាគារខ្សាច់មាសស្ថិតក្រុម 17 ភូមិ 4 សង្កាត់ 4 ក្រុងព្រះសីហនុ ដែលមានឈ្មោះ ដូចខាងក្រោម
1- LI YU HANG ភេទប្រុស អាយុ 22 ឆ្នាំ
2- LI ZI MING ភេទប្រុស អាយុ 34 ឆ្នាំ
3-FAN CHAOJUN ភេទប្រុស អាយុ 27 ឆ្នាំ
4- LU JIAN ភេទប្រុស អាយុ 29 ឆ្នាំ
5- LI ZHU ZHI ភេទប្រុស អាយុ 36 ឆ្នាំ
6- WEN XIAO HU ភេទប្រុស អាយុ 34 ឆ្នាំ
ដោយឡែកឈ្មោះ FU PENG PENG
ភេទប្រុស អាយុ 30 ឆ្នាំ ជនជាតិ ចិនត្រូវបាន ឃាត់ខ្លួននៅចំនុច ខាងក្រោយកាសុីណូ ប៉ាវម៉ាយ ក្រុម 17 ភូមិ 4 សង្កាត់ 4 ក្រុងព្រះ សីហនុ ដោយបានបិទរូបភាពអាសអាភាសនៅកញ្ចក់ក្រោយរថយន្ត ។
ចំពោះការងារខាងលើយើងបានដកហូតសម្ភារះវត្ថុតាងមួយចំនួន ហើយក៍កំពុងបំពេញនិតិវិធីដើម្បីធ្វើការអប់រំ អោយបញ្ឈប់នូវសកម្មភាពអានាធិបតេយ្យ ដែលល្មើសច្បាប់ ។