ឆ្កួតមួយទៀតហើយ ៖ ជុំ កុសល និយាយថា បើកាត់ទោសឈ្មួញទុច្ចរិតនៅកម្ពុជា នឹងនាំឲ្យប្រទេសកើតសង្រ្គាម

ចាត់ជារឿងហួសចិត្តដែលអ្នកធ្វើការក្រោមក្លៀក ហ៊ុន សែន និយាយចេញមកដូចក្មេងបៀមដៃ ទាំងសម្តីសំដៅសុទ្ធតែបង្ហាញពីសឹកសង្រ្គាម ឬ ការកាប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ជាដើម ។

loading...

លោក ជុំ កុសល និយាយថា បើតុលាការខ្មែរឯករាជ្យ ហើយនាំយកឈ្មួញទុច្ចរិតមកកាត់ទោស នឹងនាំអោយប្រទេសកើតសង្គ្រាម ។
បើតាមសំដីដែលលោក ជុំ កុសល និយាយ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ ថា ឈ្មួញធំៗ ដែលរកសុីនៅស្រុកខ្មែរសុទ្ធតែជាឈ្មួញទុច្ចរិត ដូចដែល Global Witness បានរកឃើញពិតមែន ហើយមិនអាចកាត់ទោសពួក​ឈ្មួញទុច្ចរិតទាំងនោះបានទេ ព្រោះឈ្មួញទុច្ចរតទាំងនោះជាដើមចមនៃសង្រ្គាមនៅកម្ពុជា ។

loading...

បើតុលាការមិនអាចកាត់ទោសឈ្មួញទុច្ចរិតបាន មានតែកាត់ទោសមនុស្សសុចរិតវិញ ព្រោះនឹងមិននាំឲ្យប្រទេសកើតសង្រ្គាម ប្រហែលជាការពិតដូចលោក ជុំ កុសល និយាយមែន ព្រោះកន្លងមក គេឃើញតុលាការខ្មែរកាត់ទោសតែមនុស្សសុចរិត ចាប់ដាក់គុក ដោយមិនសូវអាស្រ័យច្បាប់ប៉ុន្មាន ។

គាត់កំពុងតែការពារពួកឈ្មួញទុច្ចរិតទាំងនោះដើម្បីបានប្រយោជន៏ ហើយម្យ៉ាងទៀត វាឆ្លុះបញ្ចាំងថា ត្រូវបង្កើត​ឈ្មួញទុច្ចរិតអោយបានច្រើន ដើម្បីកុំអោយប្រទេសកើតសង្គ្រាម ៕

loading...

Leave a comment