បែកធ្លាយការពិតហើយរឿងការបំប៉ោងអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារហូតដល់ឈ្នះ ១០០% មិនបានអាន ប្រយ័ត្នស្តាយក្រោយ (មានឃ្លិប)

ការបោះឆ្នោតដ៏ចម្រូងចម្រាសបានចប់ទៅហើយ ប៉ុន្តែបញ្ហាចម្រូងចម្រាសបានកើតឡើង គឺ មានការបំប៉ោងតួលេខអ្នកបោះឆ្នោត និង គណបក្សកាន់អំណាចបានឈ្នះអាសនៈទាំងអស់ គឺ ១២៥ អាសនៈ ។

loading...

រឿងនេះធ្វើឲ្យមតិជាតិ និង អន្តរជាតិងឿងឆ្ងល់គ្រប់ ៗ គ្នា ថា បក្សកាន់អំណាចបានទទួលជ័យជម្នះយ៉ាងដូចម្តេច បើប្រជាជនមិនសូវចេញទៅបោះឆ្នោត និង មានសន្លឹកឆ្នោតខូចជាច្រើន ហេតុនោះ ប្រជាពលរដ្ឋ និង អ្នកជំនាញការជាច្រើនមិនជឿលើតួលេខជ័យជម្នះរបស់បក្សកាន់អំណាចទេ ហើយបើតាមពត៌មានផ្ទៃក្នុុងដែលទទួលបាន គឺ អ្នកទៅបោះឆ្នោតមានតែ ៣៧% ប៉ុណ្ណោះ ប៉ុន្តែបក្សកាន់​អំណាចអះអាងថា មាន ៨២% ។

loading...

បញ្ហាចម្រូងចម្រាសរឿងភាគរយនៃអ្នកបោះឆ្នោតនេះក្លាយជាប្រធានបទក្តៅរវាងមេដឹកនាំបក្សកាន់អំណាច និង មេដឹកនាំបក្សប្រឆាំង រហូតដល់លោក ហ៊ុន សែន បបួល លោក សម រង្សី ស្បថស្បែដាក់ជីវិត ប៉ុន្តែរឿងសម្បថនេះមិនមែនជាដំណោះស្រាយពិតប្រាកដទេ វាគ្រាន់តែជាលេសដោះទាល់ប៉ុណ្ណោះ បញ្ហាចម្បង គឺ សន្លឹកឆ្នោតពិតប្រាកដចំនួនប៉ុន្មាន និង ភាគរយពិតប្រាកដចំនួនប៉ុន្មាន ។

ឥឡូវនេះ បានបែកធ្លាយការពិតហើយទាក់ទងនឹងរឿងនេះ គឺ មន្រ្តីគជបរបស់បក្សប្រជាជនចម្លងសំឡេងឆ្នោតឲ្យបក្សប្រជាជននៅខណៈរាប់សន្លឹកឆ្នោត ក្នុងការិយាល័យនីមួយ ៗ មិនតិចជាងរយសំឡេងទេ ហើយខាងក្រោមនេះជាឃ្លិបដែលវិទ្យុបារាំងសម្ភាសមន្រ្តីគជប និង ជាភស្តុតាងយ៉ាងសំខាន់ដែលមិនអាចប្រកែកបាន ៖

ក្រោយពីការលួចបន្លំសន្លឹកឆ្នោតនៅគ្រប់ការិយាល័យមក បក្សស៊ីភីភីបានឈ្នះទាំង ១២៥ អាសនៈ ចាត់ជាការលួចសន្លឹកឆ្នោតជ្រុលដៃមួយក្នុងប្រវត្តិសាស្រ្តនៃការបោះឆ្នោតជាតិ ៕

loading...

Leave a comment