ឈ្នះខុសទំនង បំប៉ោងតួលេខ ដំណោះស្រាយ គឺ ស្បថ ៖ វិបត្តិនយោបាយកំពុងក្លាយជាវិបត្តិសេដ្ឋកិច្ច ដំណោះស្រាយ គឺ ឲ្យពលរដ្ឋរត់ចោលស្រុក

លោក ហ៊ុន សែន ខឹងសម្បានឹង ​លោក សម រង្ស៊ី ដែលមិនជឿភាគរយ នៃអ្នកចូលរួមបោះឆ្នោត​ ២៩ កក្កដា ២០១៨  ។ ឆ្លើយតបនឹងពាក្យចោទនោះ លោក​ហ៊ុន សែន​ ដែលទាល់ច្រក វាយបកវិញមិនត្រូវ  ក៏ប្រើវិធីខុសទំនង បែបជំនឿបុរាណ បបួល​លោក​​សម​ រង្ស៊ី ស្បថ​ដាក់​ជីវិត​ ។

loading...

ចំណែកខាង លោក​សម រង្ស៊ី តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ​របស់លោក នៅតែ​អះអាង​ថា​ អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​ មាន​តិច​ជាង ៥០ ភាគ​រយ គឺ​ មិន​មែន ​៨២ ភាគ​រយ​ ដូច​លោក​ហ៊ុន សែន ​អះអាង​នោះទេ  និងថា អត្រា​អ្នក​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​បែប​នេះ គឺ ​កើត​ចេញ​ពី​ការ​ក្លែង​បន្លំ ច្រើនជាងបច្ចេកទេស ។

loading...

មតិជាតិ និង អន្តរជាតិ ក្រៅពីមតិ របស់លោក ហ៊ុន សែន និង​ បក្សពួក សុទ្ធតែមើលឃើញល្បិចកខ្វក់របស់លោក ហ៊ុន សែន កន្លងមក ជាពិសេស គឺ ឆាកល្ខោនបោះឆ្នោតក្លែងក្លាយ ២៩ កក្កដា ២០១៨ ។

វិបត្តិនយោបាយ ដែលបង្កឡើងដោយលោក ហ៊ុន សែន ឥឡូវនេះ កំពុងតែក្លាយជាវិបត្តិសេដ្ឋកិច្ច ព្រោះសហគមន៍អន្តរជាតិ ចាប់ផ្តើមកាត់ផ្តាច់ជំនួយ ដាក់ទណ្ឌកម្មបុគ្គលជុំវិញលោក ហ៊ុន សែន បង្កកទ្រព្យសម្បត្តិរបស់ពួកគេ និង នៅចុងក្រោយ អាចកាត់ផ្តាច់កូតាអនុគ្រោះពន្ធផ្សេង ៗ ។

សហគមន៍អន្តរជាតិ ដូចជា អាមេរិក បារាំង អង់គ្លេស អាម្លឺម៉ង់ ស៊ុយអែត ជប៉ុន និង បណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យជាច្រើនទៀត បានចាត់ទុកថា ជាការបោះឆ្នោតរបស់ ហ៊ុន សែន កាលពីថ្ងៃ ២៩ កក្កដា ២០១៨ ជាការបោះឆ្នោតក្លែងក្លាយ ប្រាសចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយសហគមន៍អន្តរជាតិទាំងនោះ បានទាមទារ និង ដាក់លក្ខន្ធ័ឲ្យរបប ហ៊ុន សែន ងាកមកគោរព កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដើរតាមមាគ៌ាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដើម្បីទទួលបាននូវជំនួយ និង ការអនុគ្រោះពន្ធ ដែលជាប្រយោជន៍សំខាន់បំផុតដល់ពលរដ្ឋកម្ពុជា ។

តែ ដោយភាពអាត្មានិយម ក្រុមគ្រួសារនិយម បក្ខពួកនិយម និង ងប់ងល់ក្នុងអំណាចផ្តាច់ការ ហ៊ុន សែន សុខចិត្តបោះបង់លក្ខន្ធ័ពីបណ្តាប្រទេសប្រជាធិបតេយ្យ ហើយទៅស្រវ៉ាចាប់យកលក្ខន្ធ័របស់ចិន ដែលជាប្រទេសកុម្មនីស្ត ហើយក៏ជាប្រទេសដែលផ្តល់ការនាំចេញពីកម្ពុជាដ៏តិចតួចបំផុត ។

ខណះ ចិន នាំចូលផលិតផលមកកម្ពុជា 41.7% ហើយនាំចេញពីកម្ពុជាទៅចិន តែ 6.7% ចំណែកសហគមន៍អឺរ៉ុប ទទួលយកការនាំចេញ ដោយអនុគ្រោះពន្ធលើផលិតផល 52% អាមេរិក 21.2% និងជប៉ុន 7.5% ។

ការងាកចេញរបស់ ហ៊ុន សែន ទៅរកចិន យួន ដែលជាអ្នកជួយពួកខ្មែរក្រហម នៅពេលនេះ គឺ ជៀសមិនផុតពីទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសប្រជាធិបតេយ្យ ដែលផ្តល់ការអនុគ្រោះពន្ធ និងកម្ចីដ៏ច្រើនបំផុត ឲ្យកម្ពុជានោះទេ ។

ថ្វីត្បិតតែការឡោមពន្ធ័សេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប អាមេរិក និង ជប៉ុន គឺ សំដៅតែរបប និង ក្រុមគ្រួសារ បក្ខពួក ហ៊ុន សែន ក៏ពិតមែន តែអ្នកដែលរងគ្រោះខ្លាំងជាងគេ គឺ ពលរដ្ឋ មន្ត្រីរាជការ ប៉ូលីស ទាហានក្រីក្រ ពិសេសកម្មករ ។

ដូច្នេះ តើបងប្អូនសុខចិត្តរស់ទាំងវេទនា ដោយសារតែក្រុមគ្រួសារ បក្ខពួក ហ៊ុន សែន ទេ បើមិនព្រមរស់រងទុក្ខទោសជំនួសរបប ហ៊ុន សែន ទេ តើបងប្អូន ពិសេស កងកម្លាំងប៉ូលីស ទាហាន កម្មករ យុវជន បានត្រៀមខ្លួនឬនៅ ? ៕

 

loading...

Leave a comment