ផ្ទុះសំណើចទូទាំងនគរ ៖ បក្សជួងបានសូន្យកៅអី ប្រឹងដាក់ពាក្យប្តឹងអំណាចប្រមូលផ្តុំដើម្បីទាមទារកៅអីខ្លះ

កាលពីឆ្នាំ ២០១៣ មានគណបក្សចំនួន ៨ បានចូលរួមបោះឆ្នោត។ ក្រោយបោះឆ្នោតហើយ បក្សមួយចំនួនក្នុងចំណោមនោះ ជាពិសេស គឺ បក្ស cnrp បានប្តឹង គជប រឿងភាពមិនប្រក្រតី
ខ្លះ ។​  ពេលនោះ បក្សជួងរបស់លោក ខឹម វាសនាមិនចូលរួមទេ លោក ខឹម វាសនា ប្រឹងស្រែកជំទាលខ្លាំងៗថា អំណាចប្រមូលផ្តុំៗ ពួកអាប្តឹងវាមិនស្គាល់អំណាចប្រមូលផ្តុំទេ ល្ងង់ណាស់ៗ ប្តឹងទៅក៏អត់ប្រយោជន៍ដែរ។

loading...

នៅឆ្នាំ ២០១៨ នេះ គឺ ៥ ឆ្នាំក្រោយមក មានការបោះឆ្នោតម្តងទៀត លោក ខឹម វាសនា មិនឈរឈ្មោះជាតំណាងរាស្រ្តទេ តែបានចំណាយលុយអស់ ១ លានដុល្លារនៅថ្ងៃឃោសនាចុងក្រោយ ហើយបោះសម្តីថា បក្សជួងនឹងបាន ២០ កៅអី ។

loading...

ក្រោយការបោះឆ្នោត ២៩ កក្កដា ២០១៨ ថ្ងៃប្រកាសលទ្ធផលឆ្នោតឋមក៏មកដល់ ឃើញថា បក្សជួងបានសូន្យកៅអី លោក ខឹម វាសនា​​ទាល់ច្រក មិនដឹងចេញក្រឡាណាទៀត ណាមួយខ្លាចខ្មាសគេផង ក៏រកលេសថ្មីដេីម្បីបន្លប់អ្នកយល់សម្ពន ។

លោក ខឹម វាសនា បានដាក់ពាក្យបណ្តឹងទៅ គជប ជាច្រើន ហើយអួតថា មានតែបក្សជួងទេដែលដាក់ពាក្យប្តឹងគជបរឿងភាពមិនប្រក្រតីច្រេីនជាងគេ គឺ ជាង ១០០០ បណ្តឹង ។

សំណួរចាប់ផ្តើមសួរឡើងថា លោក ខឹម វាសនា មិនស្គាល់អំណាចប្រមូលផ្តំទេឬ? មិនចាំសម្តីខ្លួនឯងទេឬថា អំណាចប្រមូលផ្តុំ គឺ បែបនោះឯង ទោះបីប្តឹងយ៉ាងណា ក៏មិនអាចបានអ្វីមកវិញដែរ ។

អ្វីដែលលោក ខឹម វាសនា ធ្លាប់ដៀលគេនោះ ស្រាប់តែចុងក្រោយមកធ្វេីទង្វេីដែលខ្លួនធ្លាប់ដៀលគេនោះវិញ ពិតជាក្រឡិចក្រឡុចអស់ក្រឡាលោតមែន! ព្រោះតែត្រលប់ត្រឡិន​បែបហ្នឹងឯង​ទេីប​មិនអាចទាក់ទាញអ្នកគាំទ្របក្សដទៃបាន បោកបានតែក្រុមក្បាលដែកគោល គ្រាន់បានលុយចិញ្ចឹមជីវិតតែប៉ុណ្ណឹងឯង ៕

loading...

Leave a comment