ពត៌មានក្តៅ ៗ ហុយ ៗ អស់ពីវគ្គទាហានត្រួតម្រាមដៃប្រឡាក់ទឹកខ្មៅ ពេលនេះដល់វគ្គមេប៉ូលិសហៅកូនចៅមកតម្រង់ជួរ ត្រួតម្រាមដៃម្តង

កើតរឿងកៀបសង្កត់មិនចេះចប់ ជាពិសេស អ្នកធ្វើការងាររាជការ ទទួលរងសម្ពាធខ្លាំងពីថ្នាក់លើ គ្មានសេរីភាពក្នុងការងារទេ កាលពីថ្ងៃមុន បានចេញពត៌មានថា មេទាហានគ្រប់អង្គភាពចុះត្រួតពិនិត្យម្រាមដៃ​ប្រឡាក់ទឹកខ្មៅរបស់កូនទាហានដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះថ្នាក់លើ ។

loading...

ឥឡូវនេះ ដល់វគ្គប៉ូលិសម្តង គឺ ប៉ូលិសខេត្តបាត់ដំបង ត្រូវបានមេធំហៅមកតម្រង់ជូរ លើកបង្ហាញម្រាមដៃប្រឡាក់ទឹកខ្មៅជាគ្រឿងសម្គាល់នៃការបោះឆ្នោតដើម្បីឲ្យមេធំត្រួតពិនិត្យ បើឃើញថា មន្រ្តីណាមានម្រាម​ដៃស្អាត មេធំនឹងចាត់វិធានការណាមួយតាមអំពើចិត្តខ្លួន ។

loading...

របបដឹកនាំសព្វថ្ងៃនេះ​កាន់តែសាហាវទៅ ៗ មិនយល់មិនស្គាល់សេរីភាពឬសិទ្ធិមនុស្សទេ រហូតដល់អ្នកតូចតាច ឬ ជនស្លូតត្រង់សឹងរកកន្លែងដកដង្ហើមមិនបាន ។

នៅព្រឹកថ្ងៃទី ៣១ កក្កដា ២០១៨ កន្លងទៅនេះ អធិការ​នគរបាល​ក្រុង​បាត់ដំបងដើរ​​​ត្រួតពិនិត្យ​ម្រាមដៃមន្ត្រី​ក្រោមបង្គាប់ ​ ដើម្បី​វែក​មុខ​​មន្ត្រី​ណា​ដែល​មិនបាន​​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩​ កក្កដា​ ។

មន្ត្រី​ប៉ូលិស​អធិការ​នគរបាល​ក្រុង​បាត់ដំបងអនាមិកម្នាក់បានប្រាប់ថា «នៅ​ពេល​គោរព​ទង់ជាតិ​នឹង​ គឺ​ ជា​ការ​ណែនាំ​របស់​ប្រធាន​​ស្ថាប័ន​នឹង​ត្រូវ​ឲ្យ​បង្ហាញ​ចង្អុល​ម្រាម​ដៃ ថា​បាន​ទៅ​បោះឆ្នោត​ឬ​មិន​បាន​ទៅ​បោះឆ្នោត​ ព្រោះ​មុន​​នឹង​បោះឆ្នោត​ស្ថាប័ន​ថា​ដាច់​ត្រូវ​តែ​​ទៅ​បោះ​ឆ្នោត​ ដល់​អីចឹង​ដល់​ពេល​បោះឆ្នោត​រួច​ត្រូវ​តែ​ប្រជុំ ជួ​ពិនិត្យ​មើល​ម្រាមដៃ»។

​​​​ចំណែកខាងអធិការ​នគរបាល​ក្រុង​បាត់ដំបង​លោក ប៉ាង ហៀង បានឆ្លើយដោះសា «អានឹង​ស្រេច​តែ​គេ​តើ​ព្រោះ​ជា​សិទ្ធិ​របស់​គេ​មិន​មាន​បង្ខំ​អី​គេ​ សំខាន់​ជាង​គេ​គឺ​ឆន្ទៈ​របស់​បុគ្គល​ម្នាក់​តើ​ ហើយ​គេ​បាន​ថត​រូប​បង្ហោះ​គ្រប់​តែ​គ្នា​នឹង​ វា​មាន​តែ​ស្អី»។

មន្ត្រី​អាដហុក​(Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី​ បាននិយាយដល់រឿងនេះ​ថា បទ​បញ្ជា​នេះ​ គឺ​ជា​ការ​​​បង្ខិតបង្ខំ​ បិទ​សិទ្ធិ​សេរី​ភាព​ដល់​មន្ត្រី​ប៉ូលិស​​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​ ហើយ​ពួកគាត់​ចាំ​បាច់​ត្រូវ​តែ​ទៅ​បោះឆ្នោត​ ព្រោះ​ខ្លាច​ស្ថាប័ន​របស់​ពួកគាត់​ពិន័យ​ក្រោយ​ពេល​បោះឆ្នោត​រួច៖ «យើង​សុំ​កុំ​ឲ្យ​មាន​អាជ្ញាធរ​ក្ដី​សមត្ថកិច្ច​ក្ដី​ឬ​អង្គភាព​ក្រុម​ហ៊ុន​ឯកជន​ក្ដី​ មេត្តា​កុំ​យក​បញ្ហា​នេះ​ធ្វើ​ជា​គំនាប​ដើម្បី​​ដាក់​បន្ទុក​ទៅ​លើ​បុគ្គល​ណា​ដែល​មិន​មាន​ស្នាម​ទឹក​ថ្នាំ​ប្រឡាក់​នោះ​ ព្រោះ​ជា​ការ​ប្រើ​សិទ្ធិ​របស់​គាត់​ ព្រោះ​ការ​បោះឆ្នោត​នេះ​ពុំ​មែន​ជា​កាតព្វកិច្ច​ទេ​ បាន​ន័យ​ថា​គាត់​ចង់​ទៅ​បោះ​ក៏​បាន​មិន​ទៅ​ក៏​បាន​ដែរ»។

លោក​ យិន ម៉េងលី​ បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ភាគ​ច្រើន​​មិន​សប្បាយ​ចិត្ត​នឹង​ចំនួន​តួលេខ​អ្នក​ទៅ​បោះឆ្នោត​ដែល​គជប​ប្រកាសលទ្ធផលបឋម​ថា មាន​ជាង ​៨២​ ភាគរយ​នោះ​ ព្រោះ​នៅ​តាម​ការិយាល័យ​ខ្លះ​មិន​សូវ​មាន​អ្នក​ទៅ​បោះឆ្នោត​ដូច​កាល​ពី​ឆ្នាំ​ ២០១៧ ​នោះ​ទេ​ ៕

loading...

Leave a comment