ពត៌មានក្តៅ ៗ ហុយ ៗ ៖ ប្រទេសលោកខាងលិច ២ ទៀតមិនទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយថ្ងៃ ២៩ កក្កដា ២០១៨

ក្រោយ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា  គណបក្ស​ប្រជាជន​ បានប្រកាស​​ជ័យជម្នះទាំងស្រុងលើ​  ១២៥ ​អាសនៈ  ដោយសារ​គ្មាន​គូប្រជែង​ពិតប្រាកដចូលរួមក្នុងការបោះឆ្នោត  ។

ក្រៅពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ កាណាដា ចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ  ឥឡូវ​នេះ​ មានប្រទេសលោកខាងលិច ២ ទៀត គឺ ​ប្រទេស​នូវែលហ្សេឡង់ និង ​ប្រទេស​អាល្លឺម៉ង់ បាននាំគ្នា​ចេញ​មក​ប្រតិកម្ម​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​នេះដែរ ដោយរដ្ឋមន្ត្រីការបរទេស​នូវែលហ្សេឡង់ លោក វីនស្តុន ភីធឺរ បានថ្លែងដោយសរុបថា

loading...

១)ចង់ឲ្យស្តារបក្សប្រឆាំងឡើងវិញ

២)ដោះលែងអ្នកទោសនយោបាយ និង លោក កឹម សុខា

ហេតុផលព្រោះ

១)តុលាការកំពូលរំលាយបក្សប្រឆាំង

២)ចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានបក្សប្រឆាំង

៣)គ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោត

ជាចុងក្រោយ  ​នូវែលហ្សេឡង់ ស្នើឲ្យ

១)ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

២)រៀបចំការបោះឆ្នោតមួយដោយសេរី និង ត្រឹមត្រូវ

ដោយឡែក ប្រទេសអាល្លឺម៉ង់បានថ្លែងដោយសរុបថា​

១)ការបោះឆ្នោតនេះមិនមានភាពស្របច្បាប់ទេ

២)មានការចាប់ខ្លួនលោក កឹម សុខា ប្រធានបក្សប្រឆាំងមុនការបោះឆ្នោត

៣)មានការហាមឃាត់អ្នកនយោបាយបក្សប្រឆាំង ១១៨ រូប

ជាចុងក្រោយ ប្រទេសអាល្លឺម៉ង់ស្នើឲ្យ

១)គោរពគោលការណ៍ប្រជាធិបតេយ្យក្នុងរដ្ឋធម្មនុញ្ញ

២)គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ឃើញថា ប្រទេសទាំងពីរមិនទទួលយកការបោះឆ្នោត ២៩ កក្កដា ២០១៨ កន្លងទៅនេះទេ ៕

loading...

Leave a comment