ពត៌មានក្តៅឡើង ៗ ៖ សហភាពអឺរ៉ុប និង កាណាដា ចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់លទ្ធផលការបោះឆ្នោត ២៩ កក្កដា ២០១៨ កន្លងទៅ

ឆ្លើយតបនឹងការរបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងទៅ ទាំងសហភាពអឺរ៉ុបទាំងកាណាដាបានចេញសេចក្តីថ្លែងការណ៍រៀង ៗ ខ្លួន

សហភាព​អឺរ៉ុបបានចេញ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនមួយកាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ ដោយចាត់​ទុក​ការ​បោះឆ្នោត នៅ​ថ្ងៃទី២៩ ខែកក្កដា ថា

១) ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយរឹតត្បិត​​ខ្លាំង។

loading...

២)មិនមានការចូលរួមរបស់គណបក្ស​ប្រឆាំងក្នុង​ការបោះឆ្នោត

៣) រឹតត្បិតមតិរិះគន់ អ្នកជំទាស់ និង សង្គមស៊ីវិល

៤)ប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ

៥) បន្តឃុំខ្លួនប្រធានបក្សសង្រ្គោះជាតិ លោក កឹម សុខ ដោយគ្មានការជំនុំជម្រះ

៦) ហាមឃាត់អ្នកនយោបាយភាគីប្រឆាំង ១១៨ រូប

៧) រឹតត្បិតសារពត៌មានឯករាជ្យ

ជាចុងក្រោយ សហភាព​អឺរ៉ុប ព្រលយពាក្យថា បើគ្មានការស្តារស្ថានការណ៍នយោបាយនៅកម្ពុជាទេ សហភាពអឺរ៉ុបគ្មានអ្វីក្រៅពីការដាក់ទណ្ឌកម្មដោយការដកហូតកូតាអនុគ្រោះពន្ធនោះទេ ។

ចំណែកខាងប្រទេសកាណាដាក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០១៨ ដោយចាត់ទុកការបោះឆ្នោតនោះ ថា

១)មានការគំរាមកំហែងអ្នកបោះឆ្នោត

២)មានការប្រើប្រព័ន្ធតុលាការជាឧបករណ៍នយោបាយដើម្បីបំភិតបំភ័យ និង កម្ចាត់ភាគីប្រឆាំង ដូចជា ចាប់ខ្លួនប្រធានបក្សប្រឆាំង លោក កឹម សុខា ដាក់គុក

៣)មានការកៀបសង្កត់សង្គមស៊ីវិល និង​ សារពត៌មានឯករាជ្យ

ទង្វើទាំងអស់នេះ ប្រទេសកាណាដាចាត់ទុកថា មិនមែនជាសញ្ញានៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ទេ

ជាចុងក្រោយ ប្រទេសកាណាដាស្នើឲ្យរដ្ឋាភិបាលកម្ពុជាស្តារសិទ្ធិពលរដ្ឋ សេរីភាពនៃការបញ្ចេញមតិ ការចូលរួមផ្នែកនយោបាយ និង ការដោះលែងប្រធានបក្សជំទាស់ លោក កឹម សុខា ដោយឥតលក្ខខណ្ឌ និង ស្នើឲ្យបើកលំហដល់សង្គមស៊ីវិល សារពត៌មាន និង ពលរដ្ឋចូលរួមក្នុងដំណើរការបោះឆ្នោតមួយប្រកបដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យ ៕

loading...

Leave a comment