ពត៌មានក្តៅ ៗ ហុយ ៗ មុនការបោះឆ្នោតមួយថ្ងៃ រដ្ឋាភិបាលកម្ពុជាបិទខ្ទប់វេបសាយចំនួន ៣ គឺ RFA, VOA និង VOD

ដោយសារការបោះឆ្នោតមួយដែលពេញដោយភាពចម្រូងចម្រាស់  នៅថ្ងៃនេះ ២៨ កក្កដា ២០១៨ រដ្ឋាភិបាលកម្ពុជាបានបិទខ្ទប់វេបសាយសារពត៌មានចំនួន ៣ គឺ វិទ្យាអាស៊ីសេរី វិទ្យុវីអូអេ និង វីអូឌី ។

ការបិទខ្ទប់នេះត្រូវបានអ្នកវិភាគសង្ស័យថា រដ្ឋាភិបាលត្រូវការបិទខ្ទប់ការទទួលពត៌មានការបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ ព្រោះសារពត៌មានទាំង ៣ ច្រើនតែផ្សាយខុស​ពីអ្វីដែល​រដ្ឋាភិបាល​ចង់បាន ។

loading...

ការរាំងខ្ទប់នេះ ធ្វើអោយអ្នកប្រើអ៊ិនធឺណិតនៅប្រទេសកម្ពុជា មិនអាចចូលមើលព័ត៌មានរបស់ស្ថាប័នសារព័ត៌មានទាំងបីនេះបានទេ ។

ដើម្បីចូលអានពត៌មានរបស់ស្ថាប័នទាំង ៣ បាន សូមណែនាំ Tor Browser សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត ដោយដំឡើង Browser តួនេះចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រ ទាំង Windows Mac or Mobile លោកអ្នកនឹងអាចចូលអានពត៌មាន បានតាមធម្មតា ។

សូមចូលទៅទាញយកតាមតំណភ្ជាប់នេះ

loading...

Leave a comment