បកស្បែកវែកមុខចោរបច្ចេកវិទ្យាដែលហែកយកផេក Khmer Media និង វេបសាយនិមិត្តរូបនៃការផ្លាស់ប្តូរ

កាលពីប៉ុន្មានថ្ងៃមុន យើងបានទទួលពត៌មានថា ចោរហែកយកផេក Khmer Media  និង វេបសាយ cambodiasymbolofchange.com ទៅគ្រប់គ្រង ប៉ុន្តែយើងមិនស្គាល់ថា ចោរនោះជានរណា មកពីណាទេ  ថ្ងៃនេះ ក្រុមការងារយើងបានស្គាល់អត្តសញ្ញាណជននោះហើយជាចោរខាងរបបផ្តាច់ការហើយ បងប្អូនអាចជាមិត្រភក្តិរបស់ចោរនេះក៏បាននៅលើបណ្តាញសង្គម ។

loading...

ក្រុមការងារយើងខ្ញុំ សូមបង្ហាញមុខចោរបច្ចេកវិទ្យាមួយរូបដែលបានចូលដៃជាមួយចោរបច្ចេកវិទ្យានៃរបបផ្ដាច់ការ លួចយកគណនីនិងទំព័រហ្វេសប៊ុកជាច្រើន ដែលមាននិន្នាការប្រឆាំង និងបានផ្សព្វផ្សាយ​ព័ត៌មានថា លោកប្រធាន សម រង្ស៊ី បានស្លាប់ កាលពីរាត្រីថ្ងៃទី១៣ កក្កដា។

loading...

ចោរបច្ចេកវិទ្យារូបនេះ មានឈ្មោះថា កែវ សុភា បានប្រើសារអេឡិចត្រូនិចថា sopheakao7@gmail.com ធ្វើការងារនៅទូរទស្សន៍ប៉ុស្តលេខ ៥ ។

ចោរនេះក៏បានព្យាយាមហែកចូលវេបសាយ khmerleaking.news ផងដែរ ប៉ុន្តែមិនបានសម្រេច បន្សល់ស្លាកស្នាមនៃការហែកចូល និង លេខ IP ។

បើនៅប្រទេសមានការអនុវត្តច្បាប់ដោយស្មើមុខគ្នា ជននេះប្រាកដជាត្រូវចាប់ខ្លួននិងកាត់ទោសទៅតាមទង្វើរបស់ខ្លួន ប៉ុន្តែសម្រាប់សង្គមជនផ្តាច់ការ ហើយថែមទាំងទង្វើនោះគាំទ្ររបបផ្តាច់ការទៀត គ្មានផ្លូវណានឹងនាំជនកំហូចនោះឡើងតុលាការតាមផ្លូវច្បាប់បានឡើយ ។ យើងទាំងអស់គ្នាប្រាកដជាយល់ដឹងរឿងនេះបានច្បាស់ ។

សម្រាប់គេហទំព័រ http://www.cambodiasymbolofchange.com ត្រូវបានក្រុមការងារយើង ដណ្តើមយកមកគ្រប់គ្រងវិញហើយ ។ ដោយឡែក ទំព័រហ្វេសប៊ុក Khmer Media និងទំព័រជាច្រើនទៀត រួមទាំងគណនីហ្វេសប៊ុក សម រង្ស៊ី និយម ដែលមាននិន្នាការប្រឆាំងនោះ កំពុងតែត្រូវបានក្រុមចោរបច្ចេកវិទ្យា​នេះគ្រប់គ្រងនៅឡើយ ។

ហេតុនេះ សូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាពត៌មាន ៕

loading...

Leave a comment