បែកធ្លាយទឹកប្រាក់ជាង ២៦ លានដុល្លាររបស់អ្នកស្រី ហ៊ុន គឹមឡេង ក្មួយស្រីរបស់លោក ហ៊ុន សែន និង ត្រូវជាភរិយារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ

គេឯងដឹងឮជាទូទៅថា ត្រកូលហ៊ុនដឹកនាំប្រទេសជាង ៣០ ឆ្នាំ មិនបានចែកផលលាភរបស់​ជាតិដល់​ប្រជារាស្រ្តបានស្មើទេ ផ្ទុយទៅវិញ រាស្រ្តសាមញ្ញមានតែដុនដាបយ៉ាប់យឺនទៅ ៗ ចំពាក់បំណុលវណ្ត-ក រកប្រាក់ចំណូលបានទាបជាងប្រទេសជិតខាង ។

ប៉ុន្តែគ្រួសារត្រកូលហ៊ុនចេះតែធូរធារមានបានឡើងជារឿយ ៗ ព្រោះប្រព័ន្ធសេដ្ឋកិច្ចរបស់ជាតិក្លាយទៅជាប្រព័ន្ធផ្តាច់មុខរបស់ត្រកូលហ៊ុន ហេតុនោះ គ្រួសារនេះទើបធូរធារ​មានបានខុសប្រក្រតី ។ ឥឡូវ យើងក្រឡេកមើលអ្នកស្រី ហ៊ុន គឹមឡេង ក្មួយស្រីរបស់លោក ហ៊ុន សែន កូនស្រីរបស់លោក ហ៊ុន ណេង និង ត្រូវជាបងស្រីរបស់លោក ហ៊ុន តូ និងជាប្រពន្ធរបស់លោក នេត សាវឿន មានប្រាក់ផ្ញើនៅក្នុងធនាគារចំនួន ៨ ធនាគារ គឺ

loading...

១៖ធនាគារសហពាណិជ្ជ(UCB) ចំនួន ១៨៤០១៦៦.៩៦ $

២៖ធនាគារកម្ពុជាសាធារណៈ (CPB) ចំនួន ៤០៦៤៨៥៥.៥១ $

៣៖ ធនាគារវឌ្ឍនៈ (VATTANAC) ចំនួន ២១៦២២.៥៩ $

៤៖ ធនាគារ ANZ ROYAL ចំនួន ៣៩៣១២៧.២៧ $

៥៖ ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា (RHB) ចំនួន ១៨៣៩៩.៥៩ $

៦.ធនាគារ Maruhan Japan Bank ចំនួន ៦០៧០៣៧៩.០២ $

៧៖ធនាគារស្ថាបនា (Sathapana) ចំនួន ១៤០៥៣៦៧១.៣៨ $

៨៖​ធនាគារក្រុងទេព (Bangkok Bank) ចំនួន ១៨១៧០៣.៦៣ $

សរុបទឹកប្រាក់ទាំង ៨ ធនាគារ មានចំនួន ២៦,៦៤៣៩២៥.៩៥ $ ពោលគឺ មានទឹកប្រាក់ជាង ២៦ លានដុល្លារ ដែលទឹកប្រាក់នេះកើតចេញពីអំពើពុករលួយខ្លះ អំពើលក់ដូរទ្រព្យសម្បត្តិជាតិខ្លះ និង អំពើកេងប្រវញ្ចផ្នែកហិរញ្ញវត្ថុខ្លះ ។

យោងតាមទិន្នន័យដែលយើងស្វែងរកបាន គ្រាន់តែជាផ្នែកតូចមួយរបស់ស្រ្តីមេផ្ទះប៉ុណ្ណោះ ចុះទម្រាំអ្នកផ្សេងទៀតដែលជាគ្រួសារត្រកូលហ៊ុន នឹងមានទឹកប្រាក់មហាសាលប៉ុនណា ហើយ​អ្នកណាខ្លះនឹងអាចត្រួតពិនិត្យលុយកាក់របស់ពួកគេបាន បើអង្គភាពប្រឆាំងអំពើពុករលួយ​ដែល​មានលោក ឱម យិនទៀង ជាប្រធាននោះ ដើរតួនាទីគ្រាន់តែជាឈ្នាន់របស់ពួកគេនោះ ៕

loading...

Leave a comment