បែកធ្លាយប្រវត្តិអ្នកម្នាង អ៊ុក ផល្លា តួអង្គអប្សរា និង សុវណ្ណមច្ឆា ក្នុងវង់របាំព្រះរាជទ្រព្យ មុនពេលចាប់ដៃជាគូជីវិតជាមួយសម្តេចក្រុមព្រះ

អ្នកម្នាង អ៊ុក ផល្លា ជាអតីតតួអង្គរអប្សរា និងជាតួនាងសុវណ្ណមច្ឆា ក្នុងរបាំព្រះរាជទ្រព្យ  ចេញសម្តែងរបាំទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ។

loading...

អ្នក​ម្នាង​បាន​ចូល​ហាត់រៀន​របាំ​បុរាណ​ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​ ៩​ ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ នៅក្នុង​វ័យ​ ១៣ ​ឆ្នាំ រហូតដល់នាងមានស្វាមី តែមិនទាន់មានបុត្រ។

loading...

ក្រោយមក អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុន គឺ ឯកឧត្តម វេង សេរីវុឌ្ឍ ហើយក៍បានចាប់ដៃជាគូជីវិត រួមរស់​ជាមួយនឹង​សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ ក្រោយពីព្រះអង្គបានលែងលះជាមួយអ្នកម្នាង មារី រណឫទ្ធិ។ ការរួមរស់ជាមួយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិនេះមិនបានរៀបអភិសេកទេ  អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ប្រសូត្របាន​បុត្រ​ ២​ នាក់ ​ជាមួយ​សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ គឺ បុត្រច្បង ឈ្មោះថា  ​នរោត្តម ​រណ​វង្ស និង បុត្រប្អូន ឈ្មោះថា ​នរោត្តម​ សុធា​ឫទ្ធិ ។ អ្នក​ម្នាង គឺជា​អតីត​អ្នករបាំ​អប្សរា​ប្រចាំ​ប្រទេសកម្ពុជាដ៍ល្បី​នា​អំឡុងទសវត្ស​ឆ្នាំ​ ៩០ ។

អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ ទទួលមរណភាព​ នៅ​អាយុ​ ៣៩​ ឆ្នាំ។ អ្នកម្នាងបាន​កើត​ថ្ងៃ​ទី ​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ ។

ជាចុងក្រោយ នៅឆ្នាំ ២០១៨ នេះ អ្នក​ម្នាង​ក៏​បានចូលប្រឡូកក្នុងឆានយោបាយជាមួយព្រះស្វាមី ដោយបាន​ឈរឈ្មោះ ជា​បេក្ខនារីតំណាងរាស្ត្រ​ពេញ​សិទ្ធិ​ លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង សម្រាប់និតិកាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលនឹងត្រូវបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ ។

តែជាអកុសល អ្នក​ម្នាង​ អ៊ុ​ក ផល្លា​ បានទទួលមរណភាព កាលពីវេលា​ម៉ោង​ ១២ ​និង ២៣ ​នាទី​ ថ្ងៃត្រង់ ថ្ងៃអាទិត្យ ៥ កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​ ១៧​ ខែ​មិថុនា​ ឆ្នាំ២០១៨ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រលេខ ​២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ៕

loading...

Leave a comment