ស៊ីលៀសរអៀសខ្លួន ៖ គ្រាន់តែត្រូវមួយគ្រាប់ចំពាម ស្វាស្រែកចេចចាចពេញដើមឈើ រង្គើគ្រប់ក្រសួងស្ថាប័ន ចេញសេចក្តីប្រកាសព្រោងព្រាត

បែបនេះហើយដែលគេហៅថា “ ទ័ពបាក់ស្មារតី “ លកលៃនាំគ្នាស្រែក កោកកាកៗ

សេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ពីសំណាក់ស្ថាប័នជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មពីសំណាក់រតនាគារនៃសហរដ្ឋអាមេរិចទៅលើ លោក ហុឹង ប៊ុនហៀង មេបញ្ជាការ​នៃកងអង្គរក្ស​របស់​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន។

loading...

សេចក្ដីថ្លែងការជាបន្តបន្ទាប់នេះ គឺធ្វើឡើងក្រោយការចេញសេចក្តីរបស់ការិយាល័យ​កិច្ចការ​សាធារណៈ នៃ​​នាយកដ្ឋាន​​រតនាគារ​អាមេរិក ប្រកាស​នៅថ្ងៃទី១២ ខែមិថុនា ដោយ​​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​ខ្មៅ នៃ​បុគ្គលដែល​ត្រូវ​រង​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោប៊ល ម៉ែកនីតស្គី​ (GLOBAL MAGNITSKY) ដោយសារ​​តែ​​ការ​​ចូល​ដៃ​ក្នុង​ការ​​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា។

loading...

សហរដ្ឋអាមេរិក រកឃើញថា លោក ហ៊ីង ប៊ុន​ហៀង រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ ដោយរាប់តាំងពីឆ្នាំ១៩៩៧ និងចុង​ក្រោយ​នេះ រួមទាំង​អំពើ​ហិង្សា​នៅ​ឆ្នាំ​២០១៣ នៅ​ក្បែរ​វត្ត​ភ្នំ និង​អំពើ​ហិង្សា​វាយដំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប គឺលោក ញ៉យ ចម្រើន និង លោក គង់ សភា នៅ​​មុខ​​រដ្ឋសភា​ នៅ​ឆ្នាំ២០១៥។

លោក ហ៊ីង ប៊ុនហៀង ក៏ជាប់​ពាក់ព័ន្ធនឹងអំពើ​ហិង្សាក្នុងការ​បង្រ្កាប​លើ​​ក្រុម​​អ្នក​តវ៉ា និង​សកម្មជន​​បក្ស​ប្រឆាំង ដូចជា​ការ​​បោក​គ្រាប់​​បែក​​លើ​អ្នក​តវ៉ា​អហិង្សា កាល​ពី​ឆ្នាំ​១៩៩៧ ដែល​​ធ្វើ​​ឲ្យ​​ស្លាប់​ និង​របួស​​មនុស្ស​ជា​ច្រើន​នាក់ រួមទាំង​​របួស​​ជនជាតិ​​អាមេរិក​​មួយ​រូប​​ផង។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា គឺបានថ្កោលទោស រួមជាមួយការអំពាវឲ្យពិចារណាឡើងវិញ ដោយថាទង្វើរបស់សហរដ្ឋអាមេរិច គឺជាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។

ភ្ជាប់ជាមួយការឆ្លើយតបនឹងការដាក់ទណ្ឌកម្មលើលោក ហុីង ប៊ុនហៀងនេះ សេចក្ដីថ្លែងការណ៍របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាអ្វីដែលអាមេរិចធ្វើនេះគឺជាការបំពានអធិបតេយ្យ នៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតក្រោមច្បាប់របស់អាមេរិចឡើយ ៕

loading...

Leave a comment