បែកធ្លាយពត៌មានផ្ទៃក្នុងមកថា ហ៊ីង ប៊ុុនហៀង មានប្រាក់ផ្ញើនៅធនាគារបរទេសរាប់ពាន់លានដុល្លារ

ប្រភពនៃប្រាក់ចំណូលខ្លះៗរបស់ ហ៊ីង ប៊ុនហៀង ដែលបានមកពីអំពើពុករលួយត្រូវបានបង្ហើប ខណៈពេលអាមេរិកបង្កកទ្រព្យសម្បត្តិ

loading...

នេះជាខ្លឹមសារ នៃសារទាំងស្រុងដែលប្រភពសុំមិនបញ្ចេញឈ្មោះផ្ញើមក ឆាំ ឆានី នៅថ្ងៃ ១៣ មិថុនា ២០១៨ ៖

loading...

“ សូមលោកបងជួយលាក់អត្តសញ្ញាណខ្ញុំផង រឿងចំណាត់បែបនោះលើ លោក ហុីង ប៊ុនហៀងគ្មានបានផលនោះទេ ខ្ញុំមានមិត្តភ័ក្រ្តជាអ្នកការពារផ្ទាល់ និង ក៏ជាសន្តិសុខ ការពារបរិវេនភូមិគ្រឺះ ចំពោះលុយកាក់គាត់មានមហាសាល (ពាន់លានដុល្លា) ព្រមទាំងមាសរាប់សិបគីឡូផងនោះ ជាទូរដែករៀបដូច បណ្ណាល័យ ដែលមានយ៉ាងច្រើននូវក្នុងផ្ទះគាត់. ចំណូលមានរាល់ថ្ងៃ ភ្ញៀវវៀតណាម , ចិន និងអ្នកពឹងពាក់កាងការងារតែងទៅសុំជួប និង ផ្តល់ជាកញ្ចប់ប្រាក់រាល់ថ្ងៃ. ឯប្រាក់បៀរវត្តកងអង្គរក្ស មន្រ្តីធំតូចទាំងអស់ ក្រសួងការងារជាតិជាអ្នករាប់រង។

ចំណែកការចំណាយរបស់គាត់ថ្មីៗនោះទៅលើប្តូរគ្រឿងក្នុងអោយប្រពន្ធនៅបារាំង អស់ជិត ៨ លានដុល្លា រាល់ការចំណាយទាំងនោះគាត់មិនដែលចេញដោយផ្ទាល់នោះទេ គាត់មានមនុស្សជំនិតចាំចេញលុយក្រៅប្រទេសអោយទាំងស្រុង លុះត្រឡប់មកវិញទើបគាត់គិតគូរអោយវិញ. ចុងក្រោយសូមអរគុណបងដែលបានអាន និងសូមអភ័យទើសបើប្អូនរ៉ាយរាប់មិនបានល្អ តែខាងលើសុទ្ធជាការពិតទាំងអស់ ព្រោះប្អូនក៏ធ្លាប់ទៅទីនោះដែរ. បញ្ជាក់ម្តងទៀតសូមបងមេត្តាលាក់អត្តសញ្ញាតអោយពួកប្អូនផង “ ៕

ប្រភព ៖ Chham Chhany

loading...

Leave a comment