ដូរ មិនដូរ ដូរ ចឹងធ្វើម៉េច ឆ្នាំ ២០១៨ នេះ ដេកផ្ទះ ឈ្នះឯង ហ៊ុន សែន វង្វេង ខឹងដាច់ក្បាលដាច់កន្ទុយ

ដោយសារតែការគំរាមកំហែងចេញមកច្រើនពេក យើងទើបផ្សាយសារដេកផ្ទះ ឈ្នះឯងនេះ ម្តងហើយម្តងទៀត ព្រោះយុទ្ធវិធីនេះជាយុទ្ធវិធីមិនចេញច្បាំង បណ្តោយឲ្យរបបលោក ហ៊ុន សែន អស់ស្បៀង អស់ជំនួយ និង អស់ភាពស្របច្បាប់ក្នុងការគ្រប់គ្រងកម្ពុជាតទៅទៀត ។

loading...

យុទ្ធវិធី ដេកផ្ទះ ឈ្នះឯង នេះ ជារូបបែបនៃការតស៊ូបែបអហិង្សាដោយមិនបាច់ប្រើកម្លាំងចេញច្បាំងតតាំងអ្វីទាំងអស់ គ្រាន់តែប្រាប់ពលរដ្ឋអត់ធ្មត់ រង់ចាំរបបផ្តាច់ការដួលរលំដែលមិននឹកស្មានដល់ ។

សុមាអ៊ី ធ្លាប់ប្រើយុទ្ធវិធីមិនចេញច្បាំងជាមួយនឹងខុងបេង រហូតដល់ខុងបេងអស់ស្បៀង និង ចាលចាញ់នៅទីបំផុត ។

loading...

ដេកផ្ទះ ឈ្នះឯង

បងប្អូនរួមជាតិខ្មែរទាំងអស់គ្នាជាទីគោរព និងស្រលាញ់ជាទីបំផុត!

បើបងប្អូនពិតជាស្រលាញ់សេរីភាព លទ្ធិប្រជាធិបតេយ្យពិត និងចង់បានការផ្លាស់ប្តូរជាវិជ្ជមានមែន សូមនាំគ្នាកុំទៅបោះឆ្នោតនាពេលខាងមុខនេះ។ យើងទាំងអស់គ្នា ប្តេជ្ញាចិត្តថាត្រូវតែដេកនៅផ្ទះដោយ​កុំភ័យខ្លាចថាមាននរណាគំរាម និងគាបសង្កត់យើងអោយសោះ។ ជនណាក៏ដោយមិនថាអ្នកនោះជាអ្នកនយោបាយ ឬអ្នកមានអំណាច ឬអត់អំណាចក្តី គឺគ្មានសិទ្ធិតាមផ្លូវច្បាប់របស់ជាតិ និងអន្តរជាតិមក​គាបសង្កត់ គំរាមកំហែង សម្លុត និងបង្ខំអោយបងប្អូនចេញទៅបោះឆ្នោតឡើយ ប្រសិនបើបងប្អូនមិនចង់បោះឆ្នោត ព្រោះថាការទៅ ឬមិនទៅបោះឆ្នោតវាជាសិទ្ធិផ្ទាល់របស់ពលរដ្ឋ ហើយសិទ្ធិនេះ​ត្រូវបាន​ការពារដោយច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ លើសពីនេះទៅទៀតជនទាំងឡាយណាដែលបង្ខំ គំរាម និងបំភិតបំភ័យគេអោយ​ទៅបោះឆ្នោត គឺត្រូវបានផ្តន្ទាទោសដោយច្បាប់។

បងប្អូនជនរួមជាតិ! បើទៅបោះឆ្នោតក្នុងថ្ងៃ២៩កក្កដា ខាងមុខនេះមែនបើទោះជាលោក អ្នកគូសចោល ឬមិនគូសបោះអោយបក្សណាក៏ដោយនៅលើសន្លឹកឆ្នោត ក៏គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែននៅតែជាប់ដែរព្រោះថាគ្មានគណបក្សសង្រ្គោះជាតិប្រកួតជាមួយ។ ហើយពិសេសជាងនេះគឺថាការទៅបោះឆ្នោតគឺស្មើនឹងជួយលោកហ៊ុន សែន ដឹកនាំប្រទេសដ៏កំសត់នេះតទៅទៀត ដោយហិនហោចអស់នូវធនធានធម្មជាតិ ហើយជាការសម្លាប់លទ្ធិប្រជាធិបតេយ្យពិត និងជួយផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតបែបឡប់ឡែឬក្លែងក្លាយនេះ។

បើប្រទេសយើងត្រូវបានដឹកនាំដោយជនផ្តាច់ការតទៅទៀត ធនធានធម្មជាតិរបស់ខ្មែរទាំងឡាយនឹងត្រូវបានបំផ្លាញហិនហោចគ្មានសល់ កាន់តែមានការរំលោភអំណាចបក្ខពួកនិយម ពុករលួយជាប្រព័ន្ធ អយុត្តិធ៌មសង្គម ហើយជាពិសេសជាងនេះទៅទៀតអនាគតកូនចៅរបស់យើងនឹងត្រូវបំផ្លាញតាមរយះការដឹកនាំបែបផ្តាច់ការនិយម។ ប្រសិនបើបងប្អូនចង់ស្តារនីតិរដ្ឋ ប្រព័ន្ធយុត្តិធ៌មសង្គម និងលទ្ធិ​ប្រជាធិបតេយ្យ សូមបងប្អូនរួមគ្នាពហិការមិនទៅបោះឆ្នោតក្លែងក្លាយនេះ ហើយប្រកាន់ជំហរមុតមាំថាដេកផ្ទះ ឈ្នះឯង។

សូមបងប្អូនជនរួមជាតិខ្មែរ ចាំថា លោក ហ៊ុន សែន ត្រូវការតែវត្តមានរបស់លោកអ្នកនៅថ្ងៃបោះឆ្នោត តែប៉ុណ្ណោះ ទោះជាត្រូវបោះអោយបក្សណាមួយក៏ដោយ ពិព្រោះគាត់ត្រូវការតែវត្តមាន ឬចំនួនអ្នកដែល​បានទៅបោះឆ្នោតតែប៉ុណ្ណោះ ដើម្បីអោយមានភាគរយនៃការទៅបោះឆ្នោតខ្ពស់ក្នុងគោលបំណងអាក្រក់ ដើម្បីបញ្ឍឺអ្នកប្រជាធិបតេយ្យ សាធារណះមតិជាតិ និងអន្តរជាតិ ជាពិសេសសហគមន៏អន្តរជាតិថា «ឃើញទេ ! បើទោះជាគ្មានគណបក្សសង្រ្គោះជាតិចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ ក៏ប្រជាជនខ្មែរនៅតែពេញចិត្តទៅបោះឆ្នោតដែរ ហើយនេះ គឺជាលទ្ធិប្រជាធិបតេយ្យ»។

ដូច្នេះ សូមបងប្អូនម្ចាស់ឆ្នោត​ដែលស្រលាញ់និងចង់បាននូវលទ្ធិប្រជាធិបតេយ្យពិតមួយ ហើយគាំទ្រ និងបានបោះឆ្នោតអោយគណបក្សសង្រ្គោះជាតិកន្លងមក សូមប្តេជ្ញាចិត្តរួមគ្នាថា «យើងទាំងអស់គ្នាដេកផ្ទះមិនទៅបោៈឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខ» ព្រោះវាជាការបោះឆ្នោតក្លែងក្លាយឬឡប់ឡែតែប៉ុណ្ណោះ។

វាជាការបោះឆ្នោតមួយដែលរៀបចំឡើងដោយឧបករណ៏នយោបាយរបស់គណបក្សកាន់អំណាច ដើម្បីអោយគណបក្សប្រជាជន​កុំម្មុយនីស្តមួយនេះជាពិសេសបុរសផ្តាច់ការហ៊ុន សែន នៅតោងអំណាចតទៅទៀត។

តើបងប្អូនជនរួមជាតិខ្មែរទាំងអស់ គួរតែចំណាយពេលចេញទៅបោះឆ្នោតមួយដែលមិនមានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ឬប្រឆាំងដ៏មានប្រជាប្រិយ​ភាពបំផុតដែលបងប្អូន​ចង់អោយ​ដឹកនាំប្រទេសដើម្បីស្តារ និងគាំពារលទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធ៌មសង្គម និងការពារធនធានធម្មជាតិទាំងឡាយរបស់ខ្មែរ ដែលបានកំពុងតែហិនហោចស្ទើរអស់នោះ ដែរឬទេ?

បងប្អូន! គ្មានគណបក្សនយោបាយណាអាចមកជំនួសគណបក្សសង្រ្គោះជាតិ ដែលមានមេដឹកនាំខ្លាំង ច្បាស់លាស់ និងប្រាកដនិយមដូចជាលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងមន្រ្តីសំខាន់ៗជាច្រើន​ទៀតទេ។ គណបក្សសង្រ្គោះជាតិ គឺជាដៃគូប្រកួតប្រជែងធំតែមួយគត់ ដែលគណបក្សប្រជាជន ជាពិសេសលោកហ៊ុន សែន តែងតែភ័យខ្លាចបំផុត។

យើងទាំងអស់គ្នារួមគ្នា មិនទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ដើម្បីបញ្ចប់អំណាចផ្តាច់ការនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ។ «ដេកផ្ទះទាំងអស់គ្នា! ដេកផ្ទះឈ្នះឯង!»

បងប្អូនជនរួមជាតិខ្មែរ! ទោះជាអ្នកណាមកអំពាវនាវអោយទៅបោះឆ្នោតក៏ដោយក៏មិនគួរស្តាប់ដែរ។ បងប្អូនមានសិទ្ធិពេញលេញមិនស្តាប់ មិនធ្វើតាមការអំពាវនាវទាំងឡាយណាដែលប្រាសចាកពីសច្ចភាព និងមនសិការរបស់បងប្អូនដោយសារតែការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយ ដែលគ្មានគណបក្សសង្រ្គោះជាតិចូលរួម។ ម្យ៉ាងវិញទៀតការមិនស្តាប់តាមការអំពាវនាវរបស់ព្រះសង្ឃក្តី ព្រះមហាក្សត្រក្តី មិនមែនជាការប្រឆាំងឡើយ ឬខុសឡើយ ពិព្រោះថារាល់កាេអំពាវនាវទាំងអស់មិនមែនជាច្បាប់។

ម្យ៉ាងវិញទៀត ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត មិនមែនជាការកាតព្វកិច្ចរបស់​ពលរដ្ឋឡើយ។ ផ្ទុយទៅវិញ វាជាការស្ម័គ្រចិត្តតែប៉ុណ្ណោះ ហើយនៅប្រទេសកម្ពុជាមិនមានច្បាប់ណារួមទាំង​ក្រមព្រហ្មទណ្ឌ​បច្ចុប្បន្នផង មិនបានចែងថាពលរដ្ឋណាមិនទៅបោះឆ្នោតមានទោសទណ្ឌទេ។ ឧទាហរណ៏រាល់ការបោះឆ្នោតម្តងៗ ដូចជាការបោះឆ្នោតជាតិឆ្នាំ១៩៩៨ ២០០៣ ២០០៨ និង ២០១៣ ហើយនឹងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០០២ ២០០៧ ២០១២ និងការបោះឆ្នោតឆ្នាំ២០១៧កន្លង​មកថ្មីៗនេះ ​មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីរបោះឆ្នោតរាប់សែន លាននាក់មិនបានទៅបោះឆ្នោត ។

តើពួកគាត់ទាំងអស់នោះមានទោសឬទេ? ពិតណាស់ គឺគ្មានទោសឬទទួលការពិន័យពីរដ្ឋ និងក្រុមហ៊ុនឡើយ។ ជាថ្មីម្តងទៀត ជនទាំងឡាយណាដែលបង្ខំ បំភ័យ និងគំរាម និងសម្លុតបងប្អូនអោយទៅ​បោះឆ្នោតដោយប្រាសចាកពីឆន្ទះ និងមនសិការរបស់បងប្អូន ហើយធ្វើអោយបងប្អូនភ័យខ្លាច ជនទាំងនោះត្រូវតែប្រឈមមុខនឹងច្បាប់ និងត្រូវបានផ្តន្ទាទោសដោយច្បាប់ ។

ចំពោះកម្មករ កម្មការនីរោងចក្រវិញ បើថៅកែណាគាបសង្កត់បងប្អូនទោះជាក្នុងរូបភាពណាក៏ដោយអោយទៅបោះឆ្នោត សូមបងប្អូនប្តឹងថៅកែនោះ ហើយរាយការណ៏មកសហជីពកម្មករជាតំណាង និងរាយការណ៏ជូនអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាបន្ទាន់ក្នុងករណីរងទទួលការគាបសង្កត់ ឬគំរាមកំហែង។

យើងទាំងអស់គ្នា មិនទទួលយកការបោះឆ្នោតក្លែងក្លាយនេះដាច់ខាត។ រួមគ្នាពហិការការបោះឆ្នោតទាំងអស់គ្នា ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ សូមអោយសហគមអន្តរជាតិ​កុំទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយនាពេលខាងមុខ ៕ Chham Chhany

loading...

Leave a comment