បែកធ្លាយការពិតហើយរឿងព្រះរាជសារររបស់ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត តាមពិត ជាព្រះរាជសារក្លែងក្លាយធ្វើឡើងដោយភាគីស៊ីភីភី

០៦ មិថុនា ២០១៨ / 06 June 2018 – King’s letter urging people to go to vote: a forgery or a piece made under duress thus legally worthless.

គួរយល់យ៉ាងម៉េច ចំពោះលិខិតចុងក្រោយរបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត?

loading...

លិខិតព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខ គឺជាលិខិតក្លែងក្លាយទេ ឬក៏ជាលិខិតមួយ ដែលបានធ្វើឡើងក្រោមការគំរាមកំហែង ពីជនផ្តាច់ការ ហ៊ុន សែន ដែលចេះតែដើរគំរាមកំហែងអ្នកដទៃ មានទាំងព្រះមហាក្សត្រផងដែរ។

loading...

សូមរំលឹកថា កាលពីឆ្នាំ ២០០៥ ជនផ្តាច់ការ ហ៊ុន សែន នេះ បានគំរាមកំហែងព្រះមហាក្សត្រម្តងហើយ ថាគាត់នឹងរំលាយរាជបល្ល័ង្គ បើព្រះមហាក្សត្រមិនយល់ព្រមប្រថាប់ត្រាលើសន្ធិសញ្ញាបំពេញបន្ថែម ក្នុងរឿងព្រំដែន ដែលទទួលស្គាល់សន្ធិសញ្ញាព្រំដែន ចុះហត្ថលេខាដោយរបប ហេង សំរិន – ហ៊ុន សែន ក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ហើយដែលបានកាត់ទឹកដីប្រទេសកម្ពុជា (មានទាំងកោះត្រល់ផងដែរ) ឲ្យទៅប្រទេសវៀតណាម។ ដូច្នេះ យើងឃើញច្បាស់ហើយថា ជនផ្តាច់ការដែលបានរៀបចំសន្ធិសញ្ញាព្រំដែនទាំងនោះ ហើយដែលកំពុងតែដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ ដោយដើរគំរាមកំហែងគេឯង គឺជាជនក្បត់ជាតិ យ៉ាងពិតប្រាកដ។

សូមបងប្អូនជនរួមជាតិនិងក្មួយៗ កុំចាប់អារម្មណ៍ពីលិខិតចុងក្រោយ របស់ព្រះមហាក្សត្រនេះ ពីព្រោះតាមផ្លូវច្បាប់ អ្វីដែលធ្វើឡើងក្រោមការគំរាមកំហែង មិនអាចយកជាការបានទេ។

ប្រភព ៖ សម រង្សី

ព្រះ​ករុណា​ព្រះ​បាទ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ខ្មែរ បាន​អំពាវនាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ឲ្យ​ទៅ​បោះ​ឆ្នោត​គ្រប់​ៗ​គ្នា ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​ព្រះ​រាជសារ​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៨​ខែ​ឧសភា ដែល​អ្នក​សារព័ត៌មាន​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​។ តាម​រយៈ​ព្រះ​រាជសារ​ដដែល​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​បន្ត​តាម​ដាន​។ តាម​ដាន​ក្រែង​មាន​ការ​ប្រឆាំង​នឹងព្រះ​រាជ​​សារ​របស់​ព្រះ​មហាក្សត្រ។ ការ​ប្រឆាំងនឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ ដែល​លោក​នាយករដ្ឋ​មន្ដ្រី​ចាត់​ទុក​ថា មាន​ទោស​ពាន​វាំង​។

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ចាត់​ទុក​​យុទ្ធនាការ​ «ដេក​ផ្ទះ ឈ្នះ​ឯង» ថា​ជា​ការ​ប្រឆាំង​​នឹង​ព្រះ​មហាក្សត្រ​។ ថ្លែង​ពី​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ពុធ ទី​០៦​មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជាស្នើ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ដាន​ថា​តើ​នឹង​មាន​ដែរ​ទេ យុទ្ធនាការ​​​​ប្រឆាំង​នឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ប្រសិន​បើ​ម្ចាស់​យុទ្ធនាការ «ដេក​ផ្ទះ ឈ្នះ​ឯង» ហ៊ាន​អំពាវនាវ​ប្រឆាំង​នឹង​ព្រះ​រាជសារ​ព្រះ​មហាក្សត្រនា​ពេល​នេះ ​ថ្ងៃ​ណា​មួយ​ ពួក​គេ​ក៏​អាច​នឹង​ឈាន​ទៅ​បំផ្លាញដែរ​​ របប​រាជានិយម​និង​ផ្ដួល​រំលំ​រាជ​បល្ល័ង្គ​។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពី​ព្រះ​រាជសារ​ព្រះ​មហាក្សត្រ ដែល​មាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ព្រលប់​ថ្ងៃ​អង្គារ ទី​០៥​ ខែ​មិថុនា​។ ព្រះ​រាជសារ​​ព្រះករុណា​ព្រះ​​មហាក្សត្រ បាន​​គូស​បញ្ជាក់​​ថា ការ​បោះ​ឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ គឺ​ជា​ការ​បោះ ឆ្នោត​ជា​ទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​។ ក្នុង​ន័យ​នេះ ព្រះ​អង្គ​ត្រាស់បង្គាប់​ដល់​​ប្រជារាស្ត្រ​​កុំ​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ការ​គម្រាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្ស​នយោបាយ​ណា​មួយ​ឲ្យ​សោះ ហើយ​ត្រូវ​ប្រើ​សិទ្ធិ​បោះ​ឆ្នោត​ទៅ​តាម​សតិ​សម្បជញ្ញៈ​រៀង​ខ្លួន​។

ផ្ទុយ​ពី​ព្រះ​មហាក្សត្រ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​ «ដេក​ផ្ទះ ឈ្នះ​ឯង» ដោយ​អំពាវនាវ​តាម​បណ្ដាញ​សង្គម​និង​វេទិកា​នានា​នៅ​ក្រៅ​ប្រទេស កុំ​ឲ្យពលរដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​។ សម្រាប់អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា​រូប​នេះ ការ​មិន​ទៅ​បោះ​ឆ្នោតគឺ​ស្មើ​នឹង​ការ​បន្ត​គាំទ្រ​អតីត​បក្ស​ប្រឆាំង ខណៈ​ការ​ទៅ​បោះ​ឆ្នោត​មាន​ន័យ​ថា ពលរដ្ឋ​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​កាន់​អំណាច​ត​ទៅ​ទៀត​។

ឆ្លើយ​តប​នឹង​យុទ្ធនាការ «ដេក​ផ្ទះ ឈ្នះឯង» របស់​លោក សម រង្ស៊ី គណបក្ស​កាន់​អំណាច​និង​អ្នក​គាំទ្រ​គណបក្ស​នេះ បាន​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម គៀងគរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាង​មុខ​។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​​ផ្លាស់​ប្ដូរ​រូបថត​ ឬ Profile Photo លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​។​ ក្រៅ​ពី​បក្ស​កាន់​អំណាច ការ​​អំពាវនាវ​ដូច​គ្នា​នេះ ក៏​មាន​ដែរ​ពី​គណបក្ស​នយោបាយ​ដែល​ចូល​រួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ​និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត៕

ប្រភព ៖ វិទ្យុបារាំង

loading...

Leave a comment