រំលឹកខួប ៦៩ ឆ្នាំនៃ​កូសាំងស៊ីន និង កោះត្រល់​ ៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០១៨ លោក ផាំ វ៉ាន់ ដុង ទទួលស្គាល់កោះខាងមុខក្រុងកែបជារបស់កម្ពុជា

ខួប ៦៩ ឆ្នាំនៃ​កូសាំងស៊ីន និង កោះត្រល់​ ៤ មិថុនា១៩៤៩ – ៤ មិថុនា២០១៨ សេចក្ដីប្រកាសរបស់ផាំវ៉ាន់ដុងអំពីព្រំប្រទល់កម្ពុជាវៀតណាម

loading...

ឯកសារតឹកតាងថា រដ្ឋាភិបាល​យួន​ទទួល​ស្គាល់​កោះក្នុងលម្ហ​សមុទ្រ​ខាងមុខ​ក្រុង​កែប​ ជារបស់​កម្ពុជា​ និង​ នេះក៏ជាព័ស្ដុតាងឲ្យដឹងថា សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ មិនបាន​ប្រគល់​កោះត្រល់​និង​កោះនានា​ ឲ្យ​វៀតណាម​ទេ។

loading...

ឯកសារនេះមានខ្លឹមសារប្រែសម្រួលថា៖

(នៅផ្នែកខាងក្រោមនៃទំព័រ៖ របាយការណ៍នយោបាយ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ថ្លែង​នៅឯ​សម័យ​ប្រជុំ​នៃ​សភាជាតិ​ នីតិកាល​ទី៣ ពីថ្ងៃទី២៧ខែមិថុនា ដល់​ថ្ងៃទី២ខែកក្កដា ឆ្នាំ១៩៦៤ នៅ​ ក្រុង​ហាណូយ​)

*”សេចក្ដីប្រកាសរបស់លោក ផាំ វ៉ាន់ដុង ស្ដីពី​ព្រំប្រទល់​ដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​

ប្រជាជន​វៀតណាម​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ គាំទ្រ​យ៉ាង​កក់ក្ដៅ​នូវ​ សំណើ​ចុះថ្ងៃទី​១៣​មិថុនា​ឆ្នាំ​១៩៦៤ របស់ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ សម្ដេចព្រះ នរោត្តម​ សីហនុ​ ស្ដីពី ការកោះប្រជុំ​សន្និសីទ​ក្រុង​ហ្សឺណែវ​ ១៤ប្រទេស ដើម្បី​ឲ្យមានការ​គោរព​និង​ការធានា​នៃ​អព្យាក្រឹតភាពរបស់​កម្ពុជា​។​

ប្រជាជន​វៀតណាម​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ យល់ស្រប​ទាំងស្រុង​នឹង​សេចក្ដី​ប្រកាស​ដូច​តទៅ​របស់​ រណសិរ្ស​សេរីកា​ជាតិ Front National de Libération FNL (យៀកកុង​) ពាក់ព័ន្ធ​នឹង​ព្រំប្រទល់​នៃ​ កម្ពុជា​និង​វៀតណាម​ខាងត្បូង​ និង​កោះនានា​នៅក្នុង​លម្ហ​សមុទ្រ​ខាងមុខ​ក្រុង​កែប ​(របស់​ប្រទេស​កម្ពុជា​)៖

«យើងគោរពព្រំប្រទល់ដែន​បច្ចុប្បន្ន​ ដែល​បោះ​កំណត់​ឡើង​តាំងពី​យូរ​មក​ហើយ។ រឿង​នេះពន្យល់ថា ពុំមាន​ឧប្បត្តិហេតុ​ណាមួយ​បានកើតឡើងទេ បើទោះបីជា​តំបន់រំដោះ​មាន​ព្រំប្រទល់​រួមជាមួយគ្នានឹង​ប្រទេសកម្ពុជា​។

«ជាពិសេស​ យើងពុំមាន​បំណង​ណាមួយ​ទាល់តែសោះ​ ដើម្បីនឹង​ទាមទារ​កោះទាំងឡាយនៅក្នុងលម្ហសមុទ្រ​ខាងមុខ​ក្រុងកែប​នៃ​ប្រទេស​កម្ពុជា​, យើងវាយ​តម្លៃ​ថា​ កោះទាំងនោះគឺជា​ផ្នែក​នៃ​ទឹកដី​របស់​ប្រទេស​កម្ពុជា​​ ហើយ​ពុំមានអ្វី​អាចតវ៉ា​ជំទាស់​បានឡើយ»*។

ប្រែពីអត្ថបទ​ភាសាបារាំងរបស់​លោក​ Samphet Khiev

loading...

Leave a comment