ជនជាតិវៀតណាមខុសច្បាប់ ប៉ុន្តែមានសិទ្ធិបើកហាងរកស៊ីបាន តើច្បាប់ស្រុកខ្មែរឲ្យជនខុសច្បាប់ធ្វើអ្វីបានតាមអំពើចិត្តបែបនោះឬ?

ពលរដ្ឋខ្មែរដែលចេញទៅរស់នៅប្រទេសថៃដោយខុសច្បាប់ កើតចម្ងល់រឿងស្រុកទេសខ្លួនឯង ដែលអនុញ្ញាតឲ្យជនបរទេសខុសច្បាប់អាចបើកហាងរកស៊ីបានយ៉ាងព្រងើយ ផ្ទុយពីប្រទេសជិតខាងដូចជា ថៃជាដើម មិនអនុញ្ញាតឲ្យជនជាតិខ្មែរដែលមករស់នៅខុសច្បាប់ធ្វើអ្វីបានទេ សូម្បីតែរែកនំលក់ក៏ដោយ ។

loading...

ហើយខាងក្រោមនេះ ជាសេចក្តីរៀបរាប់របស់ជនជាតិខ្មែរដែលរស់នៅខុសច្បាប់ក្នុងប្រទេសថៃ

យួន និង ចិន ដែលមករស់នៅស្រុកខ្មែរខុសច្បាប់ មានច្រើនជាងត្រូវច្បាប់ បែរជាមានសិទ្ធិបើកមុខរបរអាជីវកម្មលក្ខណៈជាគ្រួសារបាន ចុះខ្មែរយើងទៅស្រុកសៀម ស្រុកយួន រែកតែមួយអង្រែកសំរាប់លក់កំប៉ិកកំប៉ុក ក៏គេមិនអនុញ្ញាតដែរ ព្រោះជារបរសម្រាប់តែប្រជាជនគេតែប៉ុណ្ណោះ សម្រាប់ស្រុកខ្មែរយួនដណ្តើមមុខរបរខ្មែរស្ទើរសព្វមុខ តាំងពីអ្នកទិញអេតចាយ ជាអាជីវករ ជាឈ្មួញតាមផ្សារ ជាងម៉ៅការសំណង់តូចធំ រទេះរុញលក់ពេញផ្លូវ ហាងកាហ្វេ ហាងផឹកសុីតូចធំ ៘ ហើយភាគច្រើនខុសច្បាប់! ដូចព័ត៌មានចុះផ្សាយខាងក្រោមនេះ

loading...

ខុសច្បាប់ហើយនៅសរសេរអក្សរយួនទៀត! សមត្ថកិច្ចរបបលោក ហ៊ុន សែន បានត្រឹមតែចុះមកណែនាំជនជាតិយួនដែលបើកហាងខុសច្បាប់ មិនហ៊ាននាំចូលគុកទេ  បើជាជនជាតិខ្មែរដូចគ្នាវិញ ម្លេះត្រូវសមត្ថកិច្ចរបបលោក ហ៊ុន សែន វាយសំពងបែកក្បាលហូរឈាមរហូតដល់ធ្លាក់ខ្លួនពិការបាត់ទៅហើយ  ។

នៅថ្ងៃអង្គារ ទី ២៩ ខែឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្រុមការងារសាលាក្រុងដឹកនាំដោយលោក ស្រី សូ សយ អភិបាលរងក្រុងបានចុះណែនាំដល់អាជីវករលក់ដូរនៅផ្សាររាត្រី ឲ្យរុះរើស្លាកជាភាសាយួន-ចិន​ចេញ ដោយដាក់អក្សរខ្មែរវិញ និង ណែនាំឲ្យមកសុំច្បាប់ធ្វើអាជីវកម្មនៅសាលាក្រុង sic !

loading...

Leave a comment