FBI ណែនាំឲ្យអ្នកប្រើប្រាស់ WIFI ទាំងអស់ Reset Router ដើម្បីទប់ស្កាត់មេរោគ Malware

ភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) របស់​អាមេរិក មាន​បំណង​ចង់​ឲ្យ​គ្រប់​គ្នា​ទាំង​អស់​ដែល​ប្រើប្រាស់ Router សម្រាប់​ត​ភ្ជាប់​អ៊ីនធឺណិត ធ្វើ​ការ Reset ម៉ាស៊ីន​របស់​ខ្លួន ដើម្បី​ការពារ​ពី​មេរោគ​របស់​ក្រុម Hacker ។

loading...

FBI បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ទី​២៥​ឧសភា​ថា ការ Reset ម៉ាស៊ីន Router អាច​ទប់ស្កាត់ Hacker មិន​ឲ្យ​បង្កើន​សមត្ថភាព​របស់​មេរោគ​ប្រភេទ malware។ ប្រភព​ដដែល បន្ត​ថា Hacker បាន​វាយ​ប្រហារ Router មួយ​ចំនួន​នៅ​តាម​ផ្ទះ ឬ​ការិយាល័យ ដោយ​ប្រើ​មេរោគ​ម៉្យាង​ឈ្មោះ VPNFilter។ មេរោគ​នេះ​អាច​លួច​ប្រមូល​យក​ទិន្នន័យ និង​បិទ​ដំណើរការ​បណ្ដាញ​អ៊ីនធឺណិត​របស់​ឧបករណ៍​បាន៕

loading...
loading...

Leave a comment