ព្រោះសម្តេច សីហនុ ដើរនយោបាយខុស កម្ពុជាទើបជួបវិបត្តិរហូតដល់សព្វថ្ងៃនេះ សូមកូនខ្មែរអានគ្រប់គ្នាដើម្បីទុកជាមេរៀន

ហេតុដូចម្តេចបានជាសម្តេចតា ស្អប់សហរដ្ឋខ្លាំងម៉្លេះ ???

មកពីសហរដ្ឋ ស្អប់សម្តេចតា ដែរ  តើអ្នកណា ស្អប់អ្នកណា មុន ?

loading...

សំណួរខាងលើ ធ្វើឲ្យយើងនឹកឃើញ ចំណោទអំពី មេមាន់ និង ពងមាន់ អ្នកណាកើតមុន ។ ផ្ទុយអំពី រឿងមេមាន់ និងពងមាន់ ដែលចម្លើយកប់បាត់ ក្នុងអតីកាល រាប់រយលានឆ្នាំ …
សំណួរ ដែលជាប្រធានបទខាងលើ ស្ថិតនៅក្នុងបច្ចុប្បន្នភាពនយោបាយនៅឡើយ ។ ដូច្នេះប្រាកដជាមានហេតុផល ដែលយើងអាចសិក្សាពន្យល់បាន ។ យើងនឹងសាកល្បង វែកញែក បកស្រាយជូន ក្នុងបទពិចារណា ខាងក្រោម

loading...

សំណួរខាងលើ មិនត្រឹមតែ ស្ថិតក្នុងបច្ចុប្បន្នភាព ប៉ុណ្ណោះទេ … បុព្វហេតុ នៃសម្អប់របស់សម្តេចតា ចំពោះសហរដ្ឋ គឺជាបុព្វហេតុ ឬជាយន្តកម្ម ដែលរុញច្រាន កម្ពុជា ឲ្យធ្លាក់ចូលក្នុងដំណើរប្រវត្តិសាស្ត្រមួយ … ដែលមាន គម្រោងគូសវាស ទុកជាមុន … តើអ្នកណា ជាអ្នកគូសវាស ??? សូមអញ្ជើញប្រិយមិត្ត មានសេចក្តីក្លាហាន អានដល់ចប់ ដើម្បីយល់អំពីអ្វី ដែលខ្ញុំចង់និយាយ ។ មុននឹងឈានចូល​ដល់ ចម្លើយសំខាន់ ខ្ញុំសូមរៀបរាប់បន្តិចបន្តួច អំពីបរិបទនយោបាយជាតិ និង អន្តរជាតិ ក្នុងសម័យកាលណោះ ៖

១) សម្តេចព្រះប្រមុខរដ្ឋ

យើងគ្រប់គ្នា អ្នកណាក៏ស្គាល់សម្តេចតា ដែរ ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយ នៅពេលនេះ គឺអ្វី ជាតួនាទីរបស់ ព្រះប្រមុខរដ្ឋ ។ ព្រះអង្គបានឡើងសោយរាជ្យ នៅថ្ងៃទី ២៤មេសា ១៩៤១ ហើយដាក់​រាជ្យ​ថ្វាយព្រះបិតា គឺ ព្រះបាទសុរាម្រិត នៅថ្ងៃទី ០៣ មីនា ១៩៥៥ … នេះក្នុងព្រះរាជ្យបំណង ចូលប្រឡូកក្នុងឆាកនយោបាយ  ។

អ្វីដែលយើងចង់គូសបញ្ជាក់ ត្រង់ថា តួនាទី « ព្រះប្រមុខរដ្ឋ chef d’état » មានតំណែងកាន់អំណាច ស្មើ ឬ ដូចគ្នាបេះបិត នឹងប្រធានាធិបតី តែម្តង … ហើយជាប្រធានាធិបតី របៀបប្រទេសបារាំង ដែលមាន នាយករដ្ឋមន្ត្រី មួយរូបទៀត ជាអ្នកដឹកនាំរដ្ឋាភិបាល ។

២)  ចក្រព័ត្រនិយមអាមេរិកាំង

បន្ទាប់ពីបានយកជ័យជំនះ លើចក្រព័ត្រអាឡឺម៉ង់ និង ចក្រព័ត្រជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ … សហរដ្ឋអាមេរិក បន្តធ្វើសង្គ្រាមជាមួយពួកកុម្មុយនិស្តវិញម្តង ។ ប្រទេសកុម្មុយនិស្ត បាននាំគ្នា ហៅសហរដ្ឋថា ជាប្រទេសចក្រព័ត្រ ដែលជាសភាវៈអាក្រក់ ត្រូវតែទទួលការដេញកំចាត់អំពីទឹកដីរបស់គេ ។

ជូនជាឧទាហរណ៍ ៖

– បន្ទាប់ពីបានរួចផុត អំពីការឈ្លានពានរបស់ជប៉ុន នៅឆ្នាំ១៩៤៤ បដិវត្តន៍កុម្មុយនិស្តចិន បានប្រយុទ្ធយកជ័យជំនះលើពួកសេរីនិយម ក្នុងឆ្នាំ១៩៤៩ ។

– បន្ទាប់ពីបាទទទួលជ័យជំនះ លើបារាំង ក្នុងឆ្នាំ១៩៥៤ (សមរភូមិ ដៀន បៀន ភូ) វៀតណាមខាងជើង បន្តប្រយុទ្ធដេញចក្រព័ត្រអាមេរិក ចេញពី វៀតណាមខាងត្បូង ។

សហរដ្ឋអាមេរិក មានបន្ទាត់នយោបាយ ម៉្យាងផ្សេងទៅវិញ គេមានបំណងជួយឥណ្ឌូចិន ឲ្យគេចផុតអំពី របបកុម្មុយនិស្ត ដែលក្នុងនោះមានទាំងកម្ពុជា ផងដែរ ។  បន្ទាប់ពីបានទាត់ជំនួយ​អាមេរិក នៅឆ្នាំ១៩៦៣ … ចក្រព័ត្រអាមេរិក ត្រូវបាន វិទ្យុជាតិ (ប៉ុស្តិភ្នំពេញ) ជេររាល់ថ្ងៃ … អ្នកជេរច្រើនជាងគេ(90%)គឺសម្តេចតា ។ ខាងលោកសេរី មិនមានប្រើពាក្យ ចក្រព័ត្រអាមេរិក ទេ (មានតែប្រើពាក្យ ចក្រភពអង់គ្លេស) ។

នៅវៀតណាមខាងត្បូង ក្រៅអំពីជំនួយសេដ្ឋកិច្ច និង យោធា សហរដ្ឋអាមេរិកបានលូកដៃចូលយ៉ាងខ្លាំងក្នុងឆាកនយោបាយនៃប្រទេសនេះ ។

៣)  កម្ពុជាអព្យាក្រិត

ព្រះប្រមុខរដ្ឋ មានព្រះតម្រិះថា មាគា៌អព្យាក្រឹត ជាគន្លងនយោបាយដែលអាចរកសុខសន្តិភាព ជូនប្រជាជាតិ

៤) របបសង្គមរាស្ត្រនិយម

ពិតជាព្រះរាជតម្រិះដ៏ឈ្លាសវៃរបស់ ព្រះប្រមុខរដ្ឋ ដែលបានបង្កើតរបបសង្គមរាស្ត្រនិយម ។ គ្រាន់តែថា គំនិតដ៏ល្អនេះ មិនបានអនុវត្តិទៅ ឲ្យបានទទួលជោគជ័យ ដោយបុព្វហេតុច្រើនប្រការ …

៥)  ចិនប្រជាមានិត

ក្រោយសង្គ្រាមលោកលើកទី២ មិនមានអ្វី ដែលធ្វើឲ្យសហរដ្ឋអាមេរិក ព្រួយបារម្ភ ជាងឃើញប្រទេសចិន ធ្លាក់ក្នុង របបកុម្មុយនិស្តឡើយ (ក្នុងឆ្នាំ ១៩៤៩) ។ មិនតែប៉ុណ្ណោះ បដិវត្តន៍ក្រហម បានរាលដាល​ឆាបឆេះចូល ក្នងឥណ្ឌូចិនថែមទៀត … ដោយមានជំនួយ គ្រប់វិស័យអំពីចិនប្រជាមានិត ។ ប្រទេសចិនជាបង្គោលសង្ឃឹម របស់សម្តេចតា ក្រោយពេលទាត់ជំនួយអាមេរិក ។ រោងចក្រជាច្រើន ជាជំនួយ​របស់ចិន ។ កីឡាហ្កាណេហ្វូ GANEFO អាសុីទី១ ដែលធ្វើនៅកម្ពុជា នៅឆ្នាំ១៩៦៦ សុទ្ធសឹងជាជំនួយ របស់ចិនកុម្មុយនិស្ត ទាំងអ្នកបច្ចេកទេស ទាំងសម្ភារៈ ។ ជំនួយទាំងអស់នេះ ជាដង្វាយល្បួងចិត្ត ដល់ព្រះប្រមុខរដ្ឋ ឲ្យយល់ឃើញថា ពិភពកុម្មុយនិស្ត ជាមិត្តដ៏ល្អសម្រាប់កម្ពុជា ។

៦) សហភាពឥណ្ឌូចិន

ដើមឡើយ សហភាពឥណ្ឌូចិន ជាគំនិតរបស់បារាំង ដែលចង់ដាក់ប្រទេសទាំងប្រាំ តុងកឹង + អាណ្ណាម + កូសាំងសុីន + ខ្មែរ + លាវ នៅក្រោមប្រព័ន្ធសេដ្ឋកិច្ចតែមួយ បន្ទាប់ពីបានឯករាជ្យ អំពីបារាំង ចប់សព្វគ្រប់ហើយ ។ ក្រោយអំពីបានដេញបារាំងហើយ (១៩៥៤) វៀតណាមបានយកគោលការណ៍សហភាពឥណ្ឌូចិនមកអនុវត្តិបំរើនយោបាយគេ ១០០% ។

រំឭកប្រវត្តិសាស្ត្រ ៖

ក្រោយសមរភូមិ ដៀន បៀន ភូ … សន្ធិសញ្ញាក្រុងហ្សឺណែវ ១៩៥៤ បានបង្កើតវៀតណាមខាងជើង និង វៀតណាមខាងត្បូង ។ នេះជាជោគជ័យដ៏អស្ចារ្យរបស់ហូ ជី មិញ ។ សហរដ្ឋអាមេរិក មិនបានទទួលស្គាល់សន្ធិសញ្ញានេះឡើយ ចំណែកឯព្រះចៅបាវដាយ ដែលកាលណោះ ជាក្សត្រគ្រងរាជ្យ រាជាណាចក្រអាណ្ណាម ដែលមានក្រុងវ៉េ ជារាជធានី បង្ខំចិត្តទទួលស្គាល់ សន្ធិសញ្ញានេះ ទាំងហ្មងសៅ ។

ចំណុចមិនសប្បាយចិត្ត ខុសគ្នា ៖

– ព្រះចៅបាវ ដាយ ឃើញទឹកដីវៀតណាមខាងជើង លូកចូល ផុតព្រំដែនចាស់តុងកឹង មកកៀកជិតទីក្រុងវ៉េ ដែលជាទីតាំងនៃព្រះរាជវាំង ។ នេះជាលទ្ធផល ការកំណត់ យកខ្សែស្របទី១៧ ជាព្រំដែន វៀតណាមខាងជើង វៀតណាមខាងត្បូង ។ ប៉ុន្តែដោយសារ អាណ្ណាម ឬ វៀតណាមខាងត្បូង បានចំណេញ ដែនកូសាំងសុីន ច្រើនដែរ ព្រះចៅបាវដាយ ក៏នៅស្ងៀម ។

សូមបញ្ជាក់ថា កាលមុន ព្រះចៅបាវ ដាយ ធ្លាប់មានបំណង លើករាជធានី ទៅតាំងនៅ ទីក្រុងហាណូយ ទៀតផង ។

សូមបញ្ជាក់ថា ព្រៃនគរ មិនដែលជារាជធានី នៃអាណាចក្រអាណ្ណាមទេ ។ បន្ទាប់ពី ង៉ោ ឌិនយៀមបានផ្តួលរំលំ ព្រះចៅបាវ ដាយ នៅឆ្នាំ១៩៥៥ ហើយ ទើបសាធារណរដ្ឋវៀតណាមខាងត្បូង យកព្រៃនគរ ឬ សាយហ្កន Saïgon ធ្វើជារដ្ឋធានី ។

– ខុសអំពី ព្រះចៅបាវដាយ សហរដ្ឋអាមេរិក មិនទទួលស្គាល់ការបែកចែក ទឹកដីវៀតណាម នេះតែម្តង ហើយមានបំណង ផ្តួលរំលំរបបកុម្មុយនិស្ត នៅវៀតណាមខាងជើង ថែមទៀត ( ប៉ុន្តែលទ្ធផល ឃើញថា គឺសហរដ្ឋអាមេរិកខ្លួនឯង ខ្លួនឯង ដែលត្រូវដកទ័ព ចេញពីឥណ្ឌូចិន )

លោក ង៉ោ ឌិន យៀម បានបង្ខំឲ្យព្រះចៅបាវដាយ ដាក់រាជ្យ នៅឆ្នាំ១៩៥៥ ហើយកាន់អំណាច ជាប្រធានាធិបតី នៃសាធារណរដ្ឋវៀតណាមខាងត្បូង ។
៨ឆ្នាំ កន្លងមក លោក ង៉ោ ឌិន យៀម ត្រូវបានឧត្តមសេនីយ ឌួង វ៉ាន់ មិញ ធ្វើរដ្ឋប្រហារទម្លាក់ ហើយធ្វើឃាត នៅថ្ងៃទី២ធ្នូ ១៩៦៣ (ប្អូនប្រុសរបស់គាត់ ង៉ោ ឌិន ញូ ត្រូវបានគេសម្លាប់ ក្នុងពេលនោះដែរ) ។
គេគ្រប់គ្នា ជាពិសេសភរិយា របស់ លោក ង៉ោ ឌិន ញូ ដែលពេលនោះកំពុងធ្វើដំណើរ នៅ សហរដ្ឋអាមេរិក បានចោទថា អាមេរិកាំង ជាអ្នកនៅពីក្រាយ រដ្ឋប្រហារ និង ឃាតកម្មនេះ ។

វិលមករក ប្រធានបទរបស់យើង ៖ ហេតុដូចម្តេច បានជាសម្តេចតា ស្អប់សហរដ្ឋ ខ្លាំងម៉្លេះ ?

បន្ទាប់ពីបារាំងចាកចេញ ពីឥណ្ឌូចិន (១៩៥៤) សហរដ្ឋអាមេរិក ជាអ្នកបន្តវេន ទប់ទល់របបកុម្មុយនិស្ត … កម្ពុជាបន្តចងមិត្តភាព ជាមួយបារាំង ដែលផ្តល់ឯករាជ្យ ដោយសន្តិវិធី ប៉ុន្តែទទួលជំនួយ​អំពី​សហរដ្ឋអាមេរិក ដូចវៀតណាមខាងត្បូងដែរ (តាមពត៌មានក្រៅផ្លូវការណ៍ ដូចជា ១ឆ្នាំ ៥លានដុល្លារ … ត្រូវដឹងថា លុយជំនាន់នោះថ្លៃណាស់) ។ ទីបំផុត មិត្តភាពកម្ពុជា-សហរដ្ឋ បានឈានដល់ទីបញ្ចប់ នៅឆ្នាំ១៩៦៣ ។

មានហេតុផលច្រើនយ៉ាង ដែលធ្វើឲ្យសម្តេចតា ផ្តាច់ជំនួយសហរដ្ឋ ៖

១)  នៅពេលដែលវៀតណាមខាងត្បូង ស្ថិតក្រោមការឧបត្ថម្ភសហរដ្ឋ ព្រះចៅបាវដាយ ត្រូវបានទម្លាក់ ដោយ ង៉ោ ឌិនយៀម … ង៉ោ ឌិនយៀម ត្រូវទម្លាក់ដោយ ឌួង វ៉ាន់ មិញ ។ អាមេរិកាំង ហាក់ដូចជានៅពីក្រោយ អ្នកធ្វើរដ្ឋប្រហារ ។ នេះជាចំណុចសំខាន់ ដែលធ្វើឲ្យសម្តេចតា មិនទុកចិត្តសហរដ្ឋ ។

២) ព្រះអង្គយល់ថា មាគា៌អព្យាក្រិត្យ អាចនាំសុខសន្តិភាពជូនប្រជាជាតិ ។

៣) ខាងកុម្មុយនិស្តចិន-យួន បុិនប្រសប់លួងលោម ព្រះអង្គ ជាងខាងលោកសេរី … នេះយើងនិយាយតែក្នុង បដិសណ្ឋារកិច្ច ។ ឧទារហណ៍ សម្តេចព្រះប្រមុខរដ្ឋ ពេញចិត្ត នឹងបដិសណ្ឋារកិច្ច (ការទទួល) នៅស្រុកចិន ជាងនៅ ស្រុកអាមេរិក ។

៤) ជំនួយអំពីប្លុកកុម្មុយនិស្ត ពិសេសអំពីចិន មានរោងចក្រជាច្រើន និង ខ្លះទៀតជា យន្តប្រើប្រាស់ ក្នុងកសិកម្ម … រួមផ្សំ នឹងទស្សនៈ ផ្ទាល់ខ្លួនរបស់ព្រះអង្គ ក្នុងនយោបាយសង្គមរាស្ត្រនិយម ដូចជាការបង្កើត សហគ្រាសរដ្ឋ មាន SONAPRIM ឬ SONAPA ជាដើម … ទាំងនេះ ជាកត្តាជម្រុញ ឲ្យព្រះអង្គ ហ៊ានដោះដៃ ពីសហរដ្ឋ ។

ជាការពិត ដែលប្លុកកុម្មុយនិស្ត បានធ្វើសព្វបែបយ៉ាង ដើម្បីប្រទាញសម្តេចតា ងាកមកខាង កុម្មុយនិស្តថ្វីត្បិតតែ កុម្មុយនិស្ត ជាកំពូលមេក្លោង ដែលស្អប់របបសក្តិភូមិ រាជានិយមក៏ដោយ ។ របបកុម្មុយនិស្តចិន និង វៀតណាម ស្គាល់អត្តចរិត មេដឹកនាំខ្មែរ ច្បាស់ជាងពួកបស្ចឹមប្រទេស ជាពិសេស អាមេរិក កាន់តែមិនស្គាល់ ចរិតលក្ខណៈ ខ្មែរ និង ស្តេចខ្មែរ ទៅទៀតតែម្តង ។ បារាំងដែលធ្លាប់ធ្វើ អាណាព្យាបាលខ្មែរ ជិតមួយសតវត្សរ៍ ចេះអង្អែលខ្នងយកចិត្តស្តេចខ្មែរ (ឧទាហរណ៍ ពីរឿងកម្ពុជាក្រោម) ជាងអាមេរិក ។ សហរដ្ឋអាមេរិក គេយល់ថា គេមិនមានហេតុផលអ្វី មកយកចិត្តស្តេចខ្មែរ ក្នុងរឿងនេះ គឺត្រូវស្តេចខ្មែរ ដែលត្រូវយកចិត្តសហរដ្ឋ … ព្រោះ ប្រទេសខ្មែរត្រូវការ ជំនួយសហរដ្ឋ ។

ប៉ុន្តែរឿងមួយ ដែលយើងមិនបានគិតដល់ ៖ វៀតណាមយល់ច្បាស់ថា មិត្តភាព សហរដ្ឋអាមេរិក-កម្ពុជា គឺជាគ្រោះថ្នាក់សម្រាប់វៀតណាម ត្បិតអី វៀតណាមដឹងយ៉ាងច្បាស់ថា ថ្ងៃណាមួយ វៀតណាម បានបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន … ចិននឹងចាប់ផ្តើម រករឿងវៀតណាម ។

ប្រសិនបើបណ្តោយ កម្ពុជា ឲ្យមានទំនាក់ទំនងល្អ នៅកម្ពុជា ៖

១/- ទ័ពវៀតកុង មិនមានទឹកដីមូលដ្ឋាន ដើម្បីវាយ វៀតណាមខាងត្បូង ។

២/- សូម្បីតែ វៀតណាមខាងត្បូង ក៏យល់ថា មិត្តភាព សហរដ្ឋធាមេរិក-កម្ពុជា ជាគំនាប ដែលធ្វើឲ្យ វៀតណាមខាងត្បូង ស្ថិតក្នុងគ្រោះថ្នាក់ … ម្ខាងទ័ពវៀតកុង និង ម្ខាងទៀត កម្ពុជា+កម្ពុជាក្រោម ។ ការដាក់បន្លំផ្ញើរ គ្រាប់បែកផ្ទុះក្នុងវាំង អាចជាល្បិចរបស់ រដ្ឋាភិបាលព្រៃនគរ ឬ វៀតណាមខាងត្បូង ធ្វើឲ្យសម្តេចតា លែងទុកចិត្ត កាន់តែស្អប់អាមេរិក ។

៣/- បើ មិត្តភាព សហរដ្ឋ/កម្ពុជា រឹងមាំ ទ័ពវៀតកុង-វៀតមិញ ដណ្តើមយ៉ាងច្រើនបានត្រឹម អណ្ណាម … សហរដ្ឋ/កម្ពុជា មិនបណ្តោយឲ្យ កូសាំងសុីន ធ្លាក់ក្នុងកណ្តាប់ដៃ ហូ ជី មិញ ដាច់ខាត ។ ត្រង់នេះ ទាំងវៀតណាមខាងជើង ទាំងវៀតណាមខាងត្បូង យល់យ៉ាងច្បាស់ ទើបធ្វើគ្រប់បែបយ៉ាង ឲ្យសម្តេចតា ស្អប់សហរដ្ឋ ។

ជាការពិត វៀតណាម និងបន្តធ្វើសង្គ្រាម ដោយមិនគិតពេលវេលា ដើម្បីដណ្តើមយកកូសាំងសុីន ឬ កម្ពុជាក្រោម … ប៉ុន្តែ ធ្វើឲ្យសម្តេចតា ស្អប់សហរដ្ឋ វៀតណាមចំណេញពេលវេលាច្រើន ។

គួររំឭកថា ទាំងខ្មែរឥស្សរៈ ដែលជាកំណើតនៃខ្មែរសេរី និង ខ្មែរវៀតមិញ ដែលជាកំណើតខ្មែរក្រហម គឺ ហូ ជី មិញ អ្នកបង្កើត ដើម្បីដាក់អន្ទាក់ និងត្រួសត្រាយប្រវត្តិសាស្ត្រខ្មែរ ទុកជាមុន ៕ Saveth Chea

loading...

Leave a comment