អ្នកនយោបាយខ្លះក្លាយជាអ្នកលេងបាយឡុកបាយឡ មិនមែនជាអ្នកដោះស្រាយបញ្ហាឲ្យរាស្រ្តទេ ប៉ុន្តែបន្ថែមបញ្ហាឲ្យរាស្រ្តទៅវិញ

អ្នកនយោបាយ ឬមេដឹកនាំបក្សបក្សអំពិលអំពែកជាច្រើនរាប់អាណត្តិមកនេះ និងថ្មីៗនេះ តែងចោទប្រកាន់ពលរដ្ឋខ្មែរថា មិនយល់ពីខ្លួន ទើបមិនព្រមបោះឆ្នោតអោយខ្លួន ហើយនៅតោងតែជាមួយបក្សប្រឆាំង សង្រ្គោះជាតិ បេះមិនដាច់ ហើយចោទបន្ថែមអញ្ចេះអញ្ចុះគ្រប់បែបយ៉ាងមកលើរាស្រ្តខ្មែរ។

loading...

មិនតែប៉ុណ្ណោះ អ្នកនយោបាយខ្លះ ឬមេដឹកនាំបក្សខ្លះ​ហ៊ាន​រហូតដល់ប្រមាថពលរដ្ឋខ្មែរថាជាពូជឈាមថោក ពូជល្ងង់ខ្លៅ​អោយគេបោក មិនចេះសាមគ្គីគ្នាដើម្បីធ្វើការផ្លាស់ប្តូរ ។ល។ និង។ល។ ដោយម្នាក់ៗនៅងាប់​តែជាមួយបក្សសង្រ្គោះជាតិ សម រង្ស៊ី និង កឹម សុខា។

loading...

តាមពិតបើពិនិត្យអោយជាក់ស្តែងទៅគឺអស់លោកអ្នកនយោបាយ ឬមេបក្សអំពិលអំពែកទាំងនោះទេ​ដែលមិនយល់​ពីពលរដ្ឋខ្មែរ។ ព្រោះថាការដែលពលរដ្ឋខ្មែរមិនព្រមបោះឆ្នោតអោយគណបក្ស ឬអ្នកនយោបាយអំពិលអំពែកទាំងនោះ មកពីពលរដ្ឋខ្មែរភាគច្រើនគិតថា«មានតែការរួមសាមគ្គីគ្នាទេទើបអាចឈ្នះបក្សផ្តាច់ការស៊ីភីភីនិងឈានទៅរកការផ្លាស់ប្តូរពិតប្រាកដបាន»។ ជាអកុសលនៅតែមានការបែកសំលេងខ្លះ ដោយពលរដ្ឋខ្មែរមួយចំនួនជឿតាម​បក្សឬអ្នកនយោបាយ​អំពិលអំពែកទាំងនោះ។ ពោលបើគ្មានបក្ស ឬអ្នកនយោបាយអំពិល​អំពែកបង្កើតឡើងដោយ​អ្នកនយោបាយអំពិលអំពែក​ទាំងនោះទេ ម្ល៉េះខ្មែរមានការផ្លាស់ប្តូរយូរមកហើយ។

នេះហើយជាមេរៀនដែលពលរដ្ឋខ្មែរមិនកែប្រែចិត្តគំនិត និងនៅប្រកាន់ជំហររឹងមាំជាមួយសង្រ្គោះជាតិ ទោះជាបក្សនេះ​ត្រូវបាន ហ៊ុន សែន ប្រើទង្វើថោកទាបបំផ្លាញចោល ព្រោះការភ័យខ្លាចចាញ់ឆ្នោត​ចំពោះសង្រ្គោះជាតិក៏ដោយ។

ដូច្នេះ សូមអស់លោកអ្នកនយោបាយ ឬមេដឹកនាំបក្សទាំងឡាយមេត្តាគិតពិចារណាខ្លួនឯងទៅ ហើយឈប់ដៀល​រាស្រ្តខ្មែរ​ថាមិនយល់ពីខ្លួនទៀតអី។ ព្រោះថាការពិតគឺអស់លោកទៅវិញទេដែលមិនយល់ពីរាស្រ្តខ្មែរនោះ៕

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment