កាសែតបារាំងបានចុះផ្សាយអត្ថបទ ១ ថា ប្រជាមតិប្រកបដោយគ្រោះថ្នាក់ធំសម្រាប់លោក ហ៊ុន សែន

កាលពីថ្ងៃ ១៥ ឧសភា ២០១៨ កាសែតបារាំងឈ្មោះ LIBÉRATION នៅទីក្រុងប៉ារីស បានចុះផ្សាយអត្ថបទក្រោម​ចំណង​ជើងថា “ប្រជាមតិ ប្រកបដោយគ្រោះថ្នាក់សម្រាប់ ហ៊ុន សែន” ។

loading...

ខ្លឹមសារនៃអត្ថបទនោះ គឺ ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ២០១៨  មិនមែនជាការបោះឆ្នោតធម្មតាទេ ។ ដោយសារតែ គណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតពិតប្រាកដតែមួយគត់ នៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ត្រូវគេ​រារាំង មិនអោយចូលរួមបោះឆ្នោត ។ ដូច្នេះ ប្រធានបទនេះ កំពុងក្លាយទៅជាប្រជាមតិមួយ ដែលប្រកបដោយគ្រោះថ្នាក់ សម្រាប់លោក ហ៊ុន សែន ។

loading...

អ្នកណាគាំទ្ររបបផ្តាច់ការ ហ៊ុន សែន អាចទៅចូលរួមបោះឆ្នោតក្លែងក្លាយ, តែអ្នកដែលមិនគាំទ្ររបបផ្តាច់ការលោក ហ៊ុន សែន នឹងធ្វើពហិការមិនទៅបោះឆ្នោតឡើយ ។ ហើយពេលនោះ ប្រជារាស្ត្រខ្មែរទូទាំងពិភពលោក និង សហគមន៍​អន្តរជាតិ នឹងរង់ចាំមើលលទ្ធផលពិត នៃការបោះឆ្នោតក្លែងក្លាយរបស់លោក ហ៊ុន សែន នៅកម្ពុជា ៕

loading...

Leave a comment