កញ្ញារ៉ូហ្សេត ៖ សើចបន្តិចចុះ ទីផ្សារប្រកួតប្រជែងយ៉ាងម៉េចទៅរួច បើប្រកួតតែឯងចឹង?

សើចបន្តិចចុះ ទីផ្សារប្រកួតប្រជែងយ៉ាងម៉េចទៅរួច បើប្រកួតតែឯងចឹង?

loading...

ពលរដ្ឋ call មកប្រាប់ខ្ញុំថា ៖ រ៉ូហ្ស៊េតសង្គ្រោះជាតិគេរំលាយហើយ ចុះហេតុអីគេមកហើយមកទៀត អោយផ្តិតមេដៃ សន្យា ធ្វើផ្ទះ តទឹក គ្រប់បែបយ៉ាងទាំងអស់ ហើយគេថតបង្ហោះហ្វេសប៊ុក គាត់សួរយោបល់ខ្ញុំ តើគួរធ្វើយ៉ាងណា ? សំរាប់គ្រួសារ គាត់ គឺ ស្រលាញ់ខ្ញុំណាស់ ស្រលាញ់ជាតិណាស់ ឬមួយ គេចង់បំបាក់រ៉ូហ្ស៊េតថានៅអូរចារ ២០១៨ សំលេងបក្សរបស់​គេកើតវិញ?

loading...

ខ្ញុំជម្រាបគាត់ថា ៖ បើគេតទឹក ធ្វើផ្ទះ អោយលុយ គឺ យក អោយផ្តិតមេដៃចូល​បក្ស បើគ្រួសារគាត់ខ្លាចអំណាចគេ
អ៊ុំសម្រេចចិត្តខ្លួនឯងចុះ ផ្តិតឬមិនផ្តិត។

តែខ្ញុំបានដាក់សំនួរសួរទៅគ្រួសារគាត់ដែលស្រលាញ់ខ្ញុំថា៖ តើអ៊ុំមានឆ្ងល់ទេ ថាតើអ្នកផ្កាប់មុខជាមួយបក្សគេ ហើយ​នៅក្នុងភូមិជាមួយអ៊ុំ ហេតុអីគេមិនទៅតទឹក ធ្វើផ្ទះ អោយលុយ ហើយបើនិយាយពីជីវភាពគឺក្រជាងអ៊ុំ និងគ្រួសារ​អ៊ុំទៀត​ហេតុអីគេមិនជួយ? តែបែរជាមកហើយមកទៀត ចំពោះអ៊ុំ ទៅទាំងឡាន ទាំងយប់ទាំងថ្ងៃ នេះអាចថា គេព្រួយខ្លាំងណាស់ គេរកមធ្យោបាយដើម្បីអោយសំលេងបោះឆ្នោតកន្លងមក បោះអោយ​គេ ឬមួយ គេយករូបភាព​ថតបង្ហោះ ថាអ្នកធ្លាប់​គាំទ្រ​ខ្ញុំ ស្និតជាមួយខ្ញុំ ទៅចុះចូលជាមួយគេអស់ហើយ ។

តែកុំបារម្ភអី បោះឬមិនទៅបោះជាសិទ្ធិរបស់ពលរដ្ឋ បោះ ២០១៨ អូរចារ បែរសំលេងគាំទ្រគេកើនវិញ ក៏កុំបាក់ទឹកចិត្ត ព្រោះសំរាប់ខ្ញុំយល់ឃើញថា បើឈ្នះ ឈ្នះឥតន័យ បើកើន ឬមួយ បើកហិបឆ្នោត ឃើញសន្លឹកឆ្នោត​ ឃើញតែបក្សមួយ​ហ្នឹងក៏ឈ្នះក៏ឥតន័យ ដែរ។ ដូច្នេះសរុបសេចក្តីមក ឈ្នះខ្យល់ ឈ្នះអត់គូប្រកួត ៕

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨

loading...

Leave a comment