ពត៌មានក្តៅ ៗ ហុយ ៗ ព្រោះមានបក្សនយោបាយចូលរួមបោះឆ្នោតតិចពេក គជប ទើបពន្យារពេលការចុះឈ្មោះ ៥ ថ្ងៃទៀត

នៅថ្ងៃនេះ ទី ១៤ ឧសភា ២០១៨ គជប​បានប្រកាសពន្យារពេលការចុះឈ្មោះគណបក្សនយោបាយចូលរួមការ​បោះឆ្នោត​ខែកក្កដាខាងមុខ ។

loading...

ការពន្យារពេលនេះ គជប ឲ្យហេតុផលថា ព្រោះមានគណបក្សនយោបាយចូលរួមចុះឈ្មោះបោះឆ្នោតតិចពេក មិនត្រូវតាមចំនួនដែលលោក ហ៊ុន សែន ចង់បាន គឺ ប្រហែលជាច្រើនជាង ១៣ ឬ ១៤ គណបក្ស ។

loading...

គជបចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយតាំងពីថ្ងៃទី ៣០ ខែមេសាកន្លងមក  ហើយ​ការចុះឈ្មោះគណបក្ស​នយោបាយ​បានបិទបញ្ចប់ហើយនៅថ្ងៃទី ១៣ ឧសភា ២០១៨ ម្សិលមិញ វេលាម៉ោង ៥ កន្លះ រសៀល ហើយនៅថ្ងៃនេះ គជបសម្រេចពន្យារពេល ៥ ថ្ងៃទៀតដើម្បីរង់ចាំគណបក្សផ្សេងដែលចង់ចូលរួមការបោះឆ្នោត​នៅថ្ងៃទី ២៩ ខែកក្កដា​ខាងមុខនេះ  ។

សូមបញ្ជាក់ថា ការដែលមានគណបក្សនយោបាយចូលរួមបោះឆ្នោតតិចនេះ ប្រហែលជាបណ្តាលមកពីនីតិវិធីរបស់​គជប​ស្មុគស្មាញ ឬ គជបត្រូវបានបក្សនយោបាយផ្សេងមើលឃើញថា​ជាស្ថាប័នមិនឯករាជ្យ មិនអាចធ្វើការផ្លាស់ប្តូរអ្វីបាន ។

ម្យ៉ាងទៀត ដោយសារតែស្ថានភាពនយោបាយតានតឹង មិនសមគួរមានការបោះឆ្នោត ទើបគណបក្សនយោបាយទាំងនោះ​មិនព្រម​ចុះឈ្មោះចូលរួមការបោះឆ្នោតជាមួយគជប ៕

loading...

Leave a comment