បែកធ្លាយផែនការដំឡើងថ្លៃសាំងតាមរយៈក្រសួងពាណិជ្ជកម្មដើម្បីជំរិតយកលុយពលរដ្ឋ

កាលពីថ្ងៃទី ​១១ ខែ​ឧសភា ឆ្នាំ​២០១៨ ​ម្សិលមិញ លោក  ហ៊ុន សែន បានបញ្ជាឲ្យ ក្រសួង​ពាណិជ្ជកម្ម​ដំឡើងតម្លៃ​ប្រេងសាំង​ម្តងទៀត  គឺ ​ប្រេងសាំង​ធម្មតា​តម្លៃ ៤១៥០ ​រៀល និង ​ប្រេងម៉ាស៊ូតតម្លៃ ៤ ពាន់​រៀល​ក្នុង ១ លីត្រ ។ តម្លៃ​ប្រេងសាំង​ដែលដំឡើងថ្មីនេះ នឹងចាប់អនុវត្ត​នៅ​ថ្ងៃទី​១២ ដល់ ២១ ខែ​ឧសភា ឆ្នាំ​២០១៨ នេះតទៅ ។

loading...

តម្លៃ​ប្រេងសាំង​ទាំង ២ ​ប្រភេទ​សុទ្ធតែ​ឡើងថ្លៃ លើស​តម្លៃ​ដែល​អនុវត្ត​ពីថ្ងៃទី​ ២ ដល់ ១១ ឧសភា ពោល​គឺ ​ប្រេងសាំង​ធម្មតា​ឡើងថ្លៃ ៥០ រៀល និង​ ប្រេង​ម៉ាស៊ូត ​ឡើងថ្លៃ ១០០ រៀល​ទៀត ក្នុង ១​ លីត្រ ។

loading...

ឧបមាថា ពលរដ្ឋចាក់ប្រេងម៉ាស៊ូត ១ លានលីតក្នុងមួយថ្ងៃ រដ្ឋាភិបាលនឹងទទួលបាន ១ លាន គុណនឹង ១០០ រៀល ស្មើនឹង ១០០ លានរៀលក្នុង ១ ថ្ងៃ គិតជាដុល្លារតាមរយៈធនាគារអេស៊ីលីដាថ្ងៃទី ១១ ឧសភា ២០១៨ គឺ ១ ដុល្លារ ដូរបាន ៤០៥០ រៀន យក ១០០ លាន ចែកនឹង ៤០៥០ ស្មើនឹង ២៤៦៩១ ដុល្លារ ។ នេះគិតត្រឹមតែប្រេងម៉ាស៊ូតមួយមុខដែល​ទើបដំឡើង​ថ្មីទេ  ចុះទម្រាំប្រេងសាំង​ផ្សេង ៗ ទៀត រដ្ឋាភិបាលនឹងបានទទួលកម្រៃមហាសាលមុនពេលបោះឆ្នោត ៕

loading...

Leave a comment