អនុសញ្ញាតូក្យូជាអ្វី? Tokyo Convention
ជាអនុសញ្ញាមួយដែលបារាំងនិងជប៉ុនចុះហត្ថលេខានៅថ្ងៃទី ៩ ឧសភា ឆ្នាំ ១៩៤១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្រោមអនុសញ្ញានោះ បារាំងព្រមប្រគល់ដែនដីមួយភាគធំរបស់ប្រទេសកម្ពុជាឲ្យទៅប្រទសថៃដោយមានអន្តរាគមន៍ពីកងទ័ពជប៉ុន។ ពីសម័យសង្រ្គមលោកលើកទីពីរផ្ទុះឡើង នៅឆ្នាំ ១៩៣៩ ពួកជប៉ុនបានចូលលុកលុយតំបន់អាស៊ីអាគ្នេយ៍ ។
រដ្ឋាភិបាលថៃរបស់លោកភិបុល សង្រ្គាម បានសុំឲ្យជប៉ុនជួយដណ្តើមទឹកដីដែលសៀមបាត់បង់ឲ្យទៅបារាំងកាលពីឆ្នាំ១៩០៧ មកវិញ។
ជាការតបស្នងចំពោះជប៉ុន ថៃយល់ព្រមឲ្យទាហានជប៉ុនឆ្លងកាត់ប្រទេសថៃដើម្បីទៅវាយយកប្រទេសភូមា សឹង្ហបុរី និង មាឡេស៊ី។
សម័យនោះ ពួកបារាំងដែលគ្រប់គ្រងស្រុកខ្មែរធ្វើសង្រ្គាមចាញ់ជប៉ុនក៏ព្រមចុះអនុសញ្ញានៅទីក្រុងតូក្យូនៅថ្ងៃទី ០៩ ឧសភា ១៩៤១ ដោយព្រមប្រគល់ខេត្តបាត់ដំបង សៀមរាប ស្ទឹងត្រែង កំពង់ធំ (ខេត្តព្រះវិហារ និង ប្រាសាទព្រះវិហារបច្ចុប្បន្ន)។
ព្រំដែនខ្មែរ-ថៃសម័យនោះនៅស្ពានស្វាយដូនកែវរវាងខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបងបច្ចុប្បន្ននេះ។ ទឹកដីខ្មែរដែល
ថៃយកទៅក្រោមការជួយរបស់ជប៉ុនមានទំហំ ៦០០០០ គីឡូម៉ែត្រក្រឡា។
តែនៅពេលសង្រ្គាមលោកលើកទីពីរចប់ទៅ ពួកថៃនិងជប៉ុនស្ថិតនៅក្នុងពួកចាញ់សង្រ្គាម ហើយមានកាតព្វកិច្ច
ប្រគល់ដែនដីទាំងឡាយដែលពួកគេបានយកពីខ្មែរទៅ ។
ដោយគ្មានជម្រើស ពួកថៃក៏ព្រមប្រគល់ទឹកដីខ្មែរមកវិញតាមអនុសញ្ញាចុះនៅទីក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃទី ១៧ វិចិ្ឆកា ១៩៤៦ ប្រគល់ដែនដីទាំងនោះមកឲ្យកម្ពុជាវិញ។ Nao Sok