ហេតុអ្វីបានជាកើតវិបត្តិនយោបាយនៅស៊ីរី មិនបានអានប្រយ័ត្នស្តោយក្រោយ !!!

ប្រទេសសុីរី ជាប្រទេសអារ៉ាប់ មានទំហំធំជាងប្រទេសខ្មែរបន្តិច (185.000 km²) ។ មុនសង្គ្រាម មានប្រជាជនសុីរី ២៤ លាននាក់ ។ ប្រទេសនេះមាន ព្រំដែនជាប់នឹង ប្រទេសទួរគី ប្រទេសអុីរ៉ាក់ ប្រទេសហ្សកដានី ប្រទេសអុីស្រាអែល ប្រទេសលីបង់ និងមួយចំណែក ជិតពាក់កណ្តាលទៀត ជាព្រំដែនសមុទ្រមេឌីទេរ៉េណេ ។

loading...

គួររំឭកថា ទឹកដីសុីរី ធ្លាប់បានផ្តល់អរិយធម៌ចំណាស់មួយ ដែលមានឈ្មោះថា អាស្សុីរី Assyria ប៉ុន្តែសព្វថ្ងៃ អរិយធម៌​នេះ​បន្សល់ទុកត្រឹមតែសិលាចារិក ឧបករណ៍ប្រើប្រាស់ និង ឧបករណ៍សិល្បៈ បន្តិចបន្តួចតែប៉ុណ្ណោះ ។

loading...

អរិយធម៌ Assiria មានអក្សរ ដែលមិនទាន់មានអ្នកប្រាជ្ញណាមើលដាច់ គឺពាក្យ Assyria នេះហើយដែលជាពាក្យដើម នៃប្រទេសសុីរី Syria ។

រយៈពេលជិតប្រាំបីឆ្នាំ កន្លងមកនេះ បដិវត្តន៍ពណ៌ បានជម្រុញ ប្រទេសសុីរី ឲ្យធ្លាក់ចូលក្នុង មហាវិនាសកម្ម សែនខ្លោចផ្សារ ពណ៌នា ពុំបាន ។

វិបត្តិនៅប្រទេសសុីរី ជាវិបត្តិដែលមានលក្ខណៈស្មុគស្មាញជាងប្រទេស ដែលមានបដិវត្តិពណ៌បួនទៀត គឺ ប្រទេសទុយនីសុី ប្រទេសលីប៊ី ប្រទេសអេហ្សុីប និង ប្រទេសយេម៉ែន ដែលសុទ្ធសឹងជាប្រទេសអារ៉ាប់ ។

តើជាកំហុស របស់បដិវត្តន៍ពណ៍ …របស់ មហាអំណាច ឬ របស់លោកប្រធានាធិបតី អាឡាសាដ ?

ចម្លើយវែងឆ្ងាយ ! ! !

វិបត្តិនៅ ប្រទេសសុីរី គឺជាវិបត្តិពហុភាគី (ច្រើនបំណែក) ដែលយើងអាចបែងចែក ជា បួនភាគីសំខាន់ៗ ៖

១/- ភាគី ប្រធានាធិបតី អាឡាសាដ

២/- ភាគី បដិវត្តិន៍ពណ៌ (មានច្រើនភាគី)

៣/- ភាគី អុីស្លាមជ្រុលនិយម (មានច្រើនភាគី)

៤/- ភាគី ទាមទារបំបែកទឹកដី គួកដ៍ (Kurdistan)

កងកម្លាំងប្រដាប់អាវុធ ទាំងបួនក្រុមខាងលើនេះ ប្រយុទ្ធប្រឆាំង នឹងគ្នា ដោយមិនរើសមុខ … ប្រជាជនស្លូតត្រង់ ជាអ្នករងគ្រោះ ខ្លាំងជាងគេ ។

១/- ភាគី ប្រធានាធិបតី អាឡាសាដ ៖

លោក ហាហ្វេស៍ អែល ឡាសាដ Hafez el-Assad ជាឪពុករបស់ប្រធានាធិបតី បច្ចុប្បន្ន កាលណោះ ជារដ្ឋមន្ត្រីការពារជាតិ បានធ្វើរដ្ឋប្រហារ ដណ្តើមអំណាច នៅឆ្នាំ ១៩៧០ អំពីរដ្ឋអំណាចចាស់ (រដ្ឋាភិបាលចាស់នេះ ក៏បានធ្វើរដ្ឋប្រហារ ដណ្តើមអំណាចដែរ កាលពីរឆ្នាំ ១៩៦៦) ។ នៅឆ្នាំ ១៩៨២ មានចលនា ភាតរៈភាព អុីស្លាម Muslim Brothers ដែលមានបំណងផ្តួលរំលំ រដ្ឋាភិបាលលោក Hafez el-Assad តែគាត់បានបង្ក្រាប យ៉ាងចាស់ដៃ ។

លោក Hafez el-Assad បានបង្កើនគំនាបផ្តាច់ការ ក្នុងការដឹកនាំ ដែលជារបបសង្គមនិយមឯកបក្ស ។ គាត់បាន​ទទួល​មរណភាព នៅឆ្នាំ២០០០ អំណាចរដ្ឋ ក៏បន្តធ្លាក់ក្នុងដៃកូនរបស់គាត់ គឺលោក បាស្ហា អាឡាសាដ Bachar al-Assad ដែលជាប្រធានាធិបតី នៃប្រទេសសុីរី បច្ចុប្បន្ន ។

គណបក្ស របស់រដ្ឋាភិបាល មានឈ្មោះថា គណបក្សសង្គមនិយមអុីស្លាម ឬ Baas Party ក្នុងហេតុផលនេះ ប្រទេសរុស្សុី បានគាំទ្រលោក Bachar al-Assad យ៉ាងពេញទំហឹង ។

សូមបញ្ជាក់ថា លោក Hafez el-Assad កាលពីនៅជា នាយទាហានជើងអាកាស ធ្លាប់បានហ្វឹកហាត់ ជំនាញបើកយន្តហោះ នៅ អតីតសហភាពសូវៀត ។

ចំណុចសំខាន់មួយទៀត ប្រទេសសុីរី ជាសម្ពន្ធមិត្ត និងជាទីតាំងយោធា តែមួយគត់របស់ មហាអំណាចរុស្សុី នៅមជ្ឈឹមបូពា៌ ។ ឥឡូវដូចជាឮថា ចិនចង់លូកដៃចូល … ដាក់ជើងជាន់ ដោយបញ្ជូនទ័ព ទៅប្រទេសសុីរី ជួយភាគី លោក Bachar al-Assad ដែរ ។

ជាភាគី ដែលសម្លាប់ប្រជាជនស្លូតត្រង់ ច្រើនជាគេបំផុត និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ ដោយការទម្លាក់គ្រាប់បែក ត្បិតអីជាភាគីតែមួយ ដែលប្រដាប់ដោយអាវុធធុនធ្ងន់ មានយន្តហោះទម្លាក់គ្រាប់បែក ជាដើម ។

២/- ភាគី បដិវត្តិន៍ពណ៌

តើ បដិវត្តន៍ពណ៌ ជាអ្វី ?

ចម្លើយ ៖

បដិវត្តន៍ពណ៌ គឺជាបដិវត្តន៍សម័យទំនើប … យើងចាប់ស្គាល់ដំបូង នៅឆ្នាំ ២០១១ កើតឡើងមុនគេ នៅប្រទេសទុយណេសុី Tunisia (ខែធ្នូ ២០១០) បន្ទាប់មក ប្រទេសអេហ្សុីប (ខែមករា ២០១១) ជាបន្តបន្ទាប់ ប្រទេសលីប៊ី (ខែកុម្ភៈ ២០១១) និងជាចុងក្រោយ ប្រទេសសុីរី (ខែមិនា ២០១១) ។

ខុសប្លែកអំពីបដិវត្តន៍សម័យមុន មានជាគំរូ ៖ បដិវត្តន៍រំលំរបបរាជានិយម និង បដិវត្តន៍ក្រហម (កុម្មុយនិស្ត + សង្គមនិយម) ដែលជាបដិវត្តិន៍ចាប់ផ្តើមដោយការផ្ទុះអាវុធ បះបោរ ប្រឆាំងរដ្ឋាភិបាល … បដិវត្តិន៍ពណ៌ ចាប់ផ្តើមដោយការសំដែង សេចក្តីមិនពេញចិត្តនៃប្រជាជននឹងរដ្ឋាភិបាល ដោយបង្ហាញជាការជួបជុំ ប្រមូលផ្តុំប្រជាជន ពិសេស យុវជននាំគ្នា​ធ្វើបាតុកម្មអហឹង្សា ។ ក្រោមការបង្ក្រាបរបស់រដ្ឋាភិបាល បាតុកម្មអហឹង្សា បានក្លាយជាបាតុកម្មហឹង្សា ។

ការវិវត្តិន៍ នៃបដិវត្តន៍ពណ៌ មានដំណើរប្រព្រឹត្តទៅខុសៗគ្នា ពីប្រទេសមួយទៅប្រទេសមួយ ។ លទ្ធផលចុងក្រោយ ក៏ខុសៗគ្នា ។ នៅពេលដែលកម្លាំងយោធាឈប់គាំទ្ររដ្ឋាភិបាល ជោគជ័យ នឹងបានទៅខាងប្រជាជន ផ្ទុយទៅវិញ … ដូចក្នុងករណីប្រទេសសុីរី ប្រជាពលរដ្ឋត្រូវបានបង្ក្រាប និង ទទួលទណ្ឌកម្មយ៉ាងខ្លោចផ្សាអំពីរដ្ឋាភិបាល ។

យោងតាមអត្ថន័យខាងលើ មហាបាតុកម្មយុវជនចិន (កម្មករ+និស្សិត+បញ្ញវ័ន្ត) នៅទីលាន ជាន-អាន-មុិន 天安門 នៅក្រុងប៉េកាំង កាលពី ១៥ មេសា ដល់ ០៥ មិថុនា ១៩៨៩ គឺជាបដិវត្តន៍ពណ៌ ។ រដ្ឋាភិបាលចិន បានបង្ក្រាបបាតុករ យ៉ាងចាស់ដៃ ស្លាប់ខ្ទង់មុឺននាក់ … រដ្ឋាភិបាលចិនទទួលដឹងឮត្រឹមតែស្លាប់ ២៨៦ នាក់ ។

ត្រឡប់មក ប្រទេសសុីរី វិញ ៖

៤០ ឆ្នាំ ក្រោមការដឹកនាំរបស់ត្រកូល អាឡាសាដ ប្រទេសសុីរីបង្ហាញជាប្រទេសមួយដែលមានសុខសន្តិភាព និង វឌ្ឍនភាព គួរឲ្យចាប់អារម្មណ៍ ។ ប៉ុន្តែ ក្រោមរបបផ្តាច់ការ បន្តវង្សត្រកូល ច្រើនតែលាក់បាំងនូវវិបត្តិផ្ទៃក្នុង ជាពិសេស អយុត្តិធម៌សង្គម ដែលជាផលវិបាកនៃអំណាចចាក់ឫសជាច្រើនទសវត្សរ៍ ។ នេះជាហេតុផល ដែលបណ្តាលឲ្យមាន បដិវត្តន៍ពណ៌ នៅប្រទេសសុីរី ក៏ដូចជា ប្រទេសផ្សេងទៀត ក្នុងតំបន់ (ទុយនីសុី+លីប៊ី+អេហ្សុីប+យេម៉ែន) ។

៣/- ភាគី អុីស្លាមជ្រុលនិយម

តើ អុីស្លាមជ្រុលនិយម ជាអ្វី ?

អុីស្លាមជ្រុលនិយម ជាមែកធាងមួយ (បក្ស ឬ និកាយ) នៃសាសនាអុីស្លាមបច្ចុប្បន្ន ។ ខុសអំពីសាសនាអុីស្លាម ឬ ម៉ូស្លីម ធម្មតា ដែលមិនប្រព្រឹត្តអំពើកាចសាហាវ … អុីស្លាមជ្រុលនិយម មាននិន្នាការយកសាសនាផ្សេងទៀតជាសត្រូវ ។

លើសពីនេះ ពួកគេ ចាត់ទុក សហរដ្ឋ អាមេរិក ជាសត្រូវទី១ … សត្រូវបន្ទាប់ មានប្រទេសអឺរ៉ុប និង ជនជាតិស្បែកស ។
ចលនាអុីស្លាមជ្រុលនិយម គឺជាសង្គ្រាមសាសនា ដែលគេបង្ករបញ្ហា (សង្គ្រាម+ភេវរកម្ម) ពាសពេញពិភពលោក ។

សកម្មភាព ដែលបានពញ្ញាក់អារម្មណ៍ មតិអន្តរជាតិ ឲ្យយល់អំពីចលនាអុីស្លាមជ្រុលនិយម មុនគេ គឺ ព្រឹត្តិការណ៍ ១១ កញ្ញា ២០០១ ដែលក្រុមអាល់កៃដា ប៉ុនប៉ង កំទេចសហរដ្ឋអាមេរិក ដោយប្រើយន្តហោះអាកាសចរណ៍ បុកកម្ទេច World Trade Center … Pentagon … ។ ត្បិតអី ទឹកដីអឺរ៉ុប មានភូមិសាស្ត្រ ជិតទឹកដីអារ៉ាប់ និង មានជនជាតិអារ៉ាប់រស់នៅច្រើន នាំឲ្យ ចលនាអុីស្លាមជ្រុលនិយម មានលទ្ធភាព បង្កភេវរកម្មនៅអុឺរ៉ុបច្រើនជាង ហើយមានវិនាសកម្មខ្លាំងជាង នៅសហ​រដ្ឋ​អាមេរិក ដូចជា បំផ្ទុះគ្រាប់បែកអត្តឃាត បាញ់់រះសម្លាប់ បើកឡានធំបុកមនុស្ស … ៘ ។

មានន័យថា នៅក្នុងប្រទេសអឺរ៉ុប ពួកនេះបានបង្កប់បណ្តាញសកម្មខ្លាំងជាងនៅសហរដ្ឋអាមេរិក ។

អ្ចីទៅ ដែលហៅថា «អាណាចក្រ ឬ រដ្ឋអុីស្លាម Islamic State» ?

ឆ្លៀតពេលដែល របបផ្តាច់ការ របស់លោក សាដាំ ហ៊ុស្សែន Saddam Hussein ដួលរលំ ដោយសហរដ្ឋអាមេរិក (សង្គ្រាម នៅអុីរ៉ាក់ Iraq war 2003/2011) និង កម្លាំងមិនរឹងបុឹង នៃរដ្ឋាភិបាលដែលបន្តុបដោយសហរដ្ឋ … ចលនាអុីស្លាមជ្រុលនិយម មានបំណង វាតទីទឹកដី បង្កើតរដ្ឋ ឬ ដែនអាណាចក្រអុីស្លាមម៉្យាងដើម្បីមានមូលដ្ឋានពិតប្រាដ និង ម៉្យាងទៀត ដើម្បី​ធ្វើឲ្យដូចកាលពីសម័យបុរាណ ដែលអុីស្លាម មានមូលដ្ឋាន រដ្ឋអំណាចកណ្តាល ដែលភាសាអារ៉ាប់ ហៅថា خِلافة kalifat = កាលីហ្វា ។ កាលពីបុរាណ ប្រទេស ឬ នគរចំណុះតូចៗ ស្ថិតនៅក្រោមកាលីហ្ចាតែមួយ ។

ត្រូវចងចាំថា សាសនាអុីស្លាម ប្រហែលជាយកតាមសាសនាព្រាហ្មណ៍ ត្រង់ចំណុចថា ស្ថាប័នរដ្ឋ និង ស្ថាប័នសាសនា ស្ថិតនៅក្រោម អ្នកដឹកនាំតែម្នាក់ ឬ អាចនិយាយថា រដ្ឋ និង សាសនា គឺជា ស្ថាប័នតែមួយ ។

ឆ្លៀតពេលដែល ប្រទេសសុីរីកំពុងមានបញ្ហា រវាងក្រុមបដិវត្តន៍ពណ៍ និងលោកប្រធានាធិបតីអាឡាសាដ … ក្រុមអុីស្លាម ជ្រុលនិយម អៃសុីស ISIS ឬ ដាអែស្ហ Daesh ( ត្បិតអី ក្រុមអុីស្លាមជ្រុលនិយម មានច្រើនក្រុម ) បានលូក ដៃចូលក្នុងវិវាទ ។ ដើមឡើយ ក្រុមនេះធ្វើដូចជាចូលដៃ ខាងបដិវត្តន៍ពណ៌ ហើយប្រយុទ្ធប្រឆាំង និងរដ្ឋាភិបាលលោកអាឡាសាដ …

បន្តិចម្តងៗ ពួកអុីស្លាមជ្រុលនិយមបានវាតទឹកដី លើប្រទេសអុីរ៉ាក់មួយចំណែក និង លើទឹកដីប្រទេសសុីរីមួយចំណែក ផ្សំគ្នាបង្កើតជាអាណាចក្រអុីស្លាម ។ ក្រុមនេះ កាចសាហាវណាស់ រូបភាពវីដេអូ ដែលប្រិយមិត្ត ធ្លាប់ឃើញ មានបាញ់​សម្លាប់ វះពោះ កាត់ក អារសាច់ តាម Facebook ឬ Youtube សុទ្ធសឹងតែជាស្នាដៃរបស់ពួកនេះ នៅលើទឹកដីអាណាចក្រ​អុីស្លាម ដែលគេវាតទីបាន ។ ពួកនេះ មាននយោបាយកាប់សម្លាប់ទៅលើប្រជាជន ដូច ពួកខ្មែរក្រហម ដោយយកលេសថា គេអនុវត្តិន៍ច្បាប់ពិតប្រាកដរបស់សាសនាអុីស្លាមអំពីបុរាណ ៖ អ្នកណាលួច កាត់ដៃ ផិតក្បត់ប្តី សម្លាប់ចោល … ៘

ពួកនេះសម្លាប់ប្រជាជនស្លូតត្រង់ តិចជាងក្រុមលោកអាឡាសាដ ប៉ុន្តែជាក្រុមដែលសម្លាប់មនុស្សដោយរបៀប ឃោរឃៅព្រៃផ្សៃបំផុត ។

៤/- ភាគី ទាមទារបំបែកទឹកដី គួកដ៍ (Kurdistan)

ជនជាតិគួកដ៍ Kurd (ប្រទេស Kurdistan) ជាជនជាតិដែលមាននិយាយក្នុងប្រវត្តិសាស្ត្រ តាំងពីបុរាណ រាប់រយឆ្នាំមុន​គ្រឹស្តសករាជ ។ ជាអកុសល ក្រោយសង្គ្រាមលោក លើកទី២ ប្រទេសដ៏កំសត់នេះ ត្រូវបាត់បង់ទឹកដីអស់រលីង ដោយប្រទេសជិតខាង មាន ប្រទេសអុីរ៉ង់ អុីរ៉ាក់ ទួរគី និង សុីរី ។

ប្រទេសទាំងបួននេះបានលេបទឹកដី ម្នាក់មួយចំណែកនៃទឹកដីជនជាតិគួកដ៍ ។ ជនជាតិគួកដ៍ តែងតែបង្កើតចលនាបះបោរ ដើម្បីទាមទារ បង្រួបបង្រួមទឹកដីរបស់គេ ដូច្នេះ តែងតែប្រទូសរ៉ាយចំពោះប្រទេសទាំងបួនដែលលេបទឹកដីគេ ។ ប្រទេសទាំងបួន សុទ្ធតែធ្លាប់សាបព្រោះ នយោបាយប្រល័យពូជសាសន៍លើជនជាតិគួកដ៍ ។

បូកសរុប ប្រជាជនគួកដ៍ ដែលរស់នៅទឹកដី ៥០៣ ០០០ គីឡូម៉ែត្រក្រឡា បែងចែកក្នុងប្រទេសទាំងបួន (អុីរ៉ង់+ អុីរ៉ាក់ + ទួរគី + សុីរី) ពួកគេមានគ្នាដល់ ៤៤ លាននាក់ ដូច្នេះ ជាជាតិសាសន៍សំខាន់បំផុត ដែលមិនមានទឹកដីប្រកបដោយឯករាជ្យជាតិ ។

ឆ្លៀតពេល ប្រទេសសុីរីកំពុងមានវិបត្តិផ្ទៃក្នុង ជនជាតិគួកដ៍ ចាប់ផ្តើមធ្វើចលនាប្រដាប់អាវុធ ទាមទារឯករាជ្យភាព នៅលើទឹកដីដែលគេរស់នៅ ។

បរទេស លូកដៃចូលធ្វើអន្តរាគមន៍ក្នុងវិបត្តិសុីរី ៖

១/- ចូលខាងភាគី
ប្រធានាធិបតី អាឡាសាដ ៖

មានប្រទេសរុស្សុី និង ប្រទេសអុីរ៉ង់ ជាសម្ព័ន្ធមិត្ត ។ យើងអាចសង្កេតឃើញ ប្រទេសចិន ដែលបង្ហាញអំពីទឹកចិត្ត ជាមិត្តភាពចំពោះ មេដឹកនាំផ្តាច់ការ គឺលោកអាឡាសាដ ថែមទាំងមាន បំណងបញ្ជូនកងទ័ពចិន ទៅជួយលោកអាឡាសាដ ផង ។
គេមើលឃើញថា ប្រទេសរុស្សុី មានចំណងអនុស្សាវរីយ៍ ជាច្រើន ជាមួយប្រទេសសុីរី … ជាពិសេស ជាមួយក្រុមគ្រួសារលោកអាឡាសាដ ៖
គណបក្សនយោបាយ ដែលឪពុកលោក អាឡាសាដ បង្កើត BASS Party ជាគណបក្សរបៀបសង្គមនិយមសូវៀត លោកអាឡាសាដ ទៀតសោត ក៏បានទៅរៀនបើកយន្តហោះ នៅសូវៀត ។ ចំណុចសំខាន់មួយទៀត ប្រទេសសុីរី ជាមូលដ្ឋានភូមិសាស្ត្រ នយោបាយ និង យោធា របស់ប្រទេសរុស្សុី នៅតំបន់មជ្ឈឹមបូពា៌ ឬ តំបន់ប្រទេសអារ៉ាប់ … ប្រទេសផ្សេងទៀត ក្រៅពីប្រទេសអុីរ៉ង់ សុទ្ធសឹងតែជា សម្ព័ន្ធមិត្តនៃសហរដ្ឋ ឬ NATO ។
ចំណែកប្រទេសអុីរ៉ង់ វិញ ជាសម្ព័ន្ធមិត្ត ដ៏ស្មោះត្រង់ នៃប្រទេសរុស្សុី ដូច្នេះមិនមានអ្វីចម្លែកទេ ដែល អុីរ៉ង់ធ្វើតាមរុស្សុី ហើយកាន់ជើង លោកអាឡាសាដ ។

ក្រៅពីនេះ មានប្រទេសទួគី (ដែលតាមធម្មតា ទួគី ជាសម្ព័ន្ធមិត្ត ជាមួយសហរដ្ឋ ឬ NATO) ។
ក្នុងវិបត្តិ ប្រទេសសុីរី កងកម្លាំងទួគី ជួយវាយលុកជាពិសេស ជាការទម្លាក់គ្រាប់បែក លើចលនាប្រដាប់អាវុធ គួកដ៍ … ត្បិតអី ប្រទេសទួគី តែងតែភ័យខ្លាច ហើយប្រយុទ្ធប្រឆាំង ដាច់ខាត នៃការងើបបះបោរ ទាមទារឯករាជ្យ នៃជនជាតិគួកដ៍ ។ ប៉ុន្តែ អ្វីដែលប្រទេសទួគី បំពានលើ កងកម្លាំង និង ប្រជាជនស្លូតត្រង់ គួកដ៍ ត្រូវបាន សហរដ្ឋអាមេរិក និង អឺរ៉ុប រិះគន់ទិះទៀន មិនសប្បាយចិត្ត … ម៉្យាងខុសនិង មនុស្សធម៌ និងច្បាប់អន្តរជាតិ និងម៉្យាងទៀត កងកម្លាំងគួកដ៍ បានប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញ ជាមួយពួកអុីស្លាមជ្រុលនិយម ដែលជា សត្រូវស្លាប់រស់ នៃមជ្ឈឹមលោក ( អឺរ៉ុប + អាមេរិក) ។
សព្វថ្ងៃ គេសង្កេតឃើញ ប្រទេសទួគី បង្កើនភាពជិតស្និត ជាមួយប្រទេសរុស្សុី ។

២/- ចូលខាងភាគី បដិវត្តិន៍ពណ៌
(មានច្រើនភាគី)

ប្រទេសដែលចូលខាងបដិវត្តន៍ពណ៌ មានប្រទេសបារាំង (…បារាំង លូកដៃចូលខ្លាំងជាងគេ ក្នុងចំណោមប្រទេស ក្នុងសហព័ន្ធអឺរ៉ុបផ្សេងទៀត) សហរដ្ឋអាមេរិក ( ត្រូវដឹងថា ក្នុងអាណត្តិលោក អូបាម៉ា សហរដ្ឋមិនសូវ រវីរវល់និងប្រទេសសុីរី ទេ) អារ៉ាប៊ីសាអ៊ូឌីត (ស្តេចប្រេងកាត) ។
គួរកត់សំគាល់ថា ប្រទេសអុីស្រាអែល ខិតខំរក្សាគោលជំហរធម្មតា ដើម្បីរម្ងាប់ចិត្តអុីរ៉ង់ ប៉ុន្តែយើងត្រូវដឹងថា សហរដ្ឋ និង អុីស្រាអែល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ នៅមជ្ឈឹមបូពា៌ ។
យើងត្រូវមានការប្រៀបធៀបដូច្នេះ វត្តមាននៃប្រទេសអុីស្រាអែល នៅមជ្ឈឹមបូពា៌ ប្រដូចបាន និងវត្តមាន នៃប្រទេសជប៉ុន នៅចុងបូពា៌ (វិបត្តកូរ៉េ + តៃវ៉ាន់ + សមុទ្រខាងត្បូង) … ជាតួអង្គសំខាន់ ក្នុងយុទ្ធសាស្ត្រនយោបាយ ប៉ុន្តែមិនសូវមាត់ក តែប្រុងប្រៀបជើងព្រួល ខ្ពស់បំផុតក្នុងវិស័យយោធា ។

៣/- ចូលខាងភាគី អុីស្លាមជ្រុលនិយម (មានច្រើនភាគី)

ត្បិតអី ខ្លាចគំនាបនៃសហគមន៍អន្តរជាតិ (ជាពិសេសអំពីសហរដ្ឋ+អឺរ៉ុប) មិនមានប្រទេសណាចេញមុខ ចូលដៃចូលជើង ជាមួយពួកនេះទេ ប៉ុន្តែពួកនេមានការគាំទ្រ អំពីក្រុមអុីស្លាមនិយម ដែលតែងតែមាន សមាគមសម្ងាត់ លាក់ខ្លួន​ស្ទើរ​គ្រប់​ប្រទេសអុីស្លាមក្នុងលោក ។

៤/- ភាគី ទាមទារបំបែកទឹកដី គួកដ៍ (Kurdistan)

ក្រុមនេះ ទទួលការគាំទ្រអំពី សហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប ។

ដំណើរវិវត្តិន៍ នៃវិបត្តិសុីរី

រហូតមកដល់បច្ចុប្បន្ន យើងអាចបែកចែក ដំណើរប្រព្រិត្តទៅនៃវិបត្តិ នៅសុីរី
ជាបួនដំណាក់ការណ៍ ៖

① បដិវត្តន៍ពណ៌ (2011-2012)

គឺជាការចាប់ផ្តើម នៃបដិវត្តន៍ពណ៌ នៅពេលដែលពួកយុវជន ចាប់ផ្តើមប្រមូលផ្តុះគ្នាតាមទីប្រជុំជន ជជែកវែកញែក អំពីអយុត្តិធម៌ក្នុងសង្គម និងប្រៀបធៀប ប្រទេសសុីរី ទៅនឹងប្រទេសបីទៀត ដែលបានធ្វើបដិវត្តិពណ៌ ៖ ទុយនីសុី អេហ្សុីប លីប៊ី ។ លោកអាឡាសាដ ដោយបានឃើញ ប្រទេសអារ៉ាប់ បីខាងលើ ត្រូវបានផ្តួលរំលំ ប្រមុខដឹកនាំដោយ​ក្រុមបាតុករ​បដិវត្តិន៍ពណ៌ បានប្រើមធ្យោបាយធុនធ្ងន់ ដើម្បីបង្ក្រាបពួកបាតុករ ដែលធ្វើឲ្យបាតុកម្មអហឹង្សា ក្លាយជាចលនាតស៊ូ ប្រដាប់អាវុធ ។

② សង្គ្រាមក្នុងស្រុក (2012-2014)

ការបង្ក្រាបទៅលើបាតុករ បានធ្វើឲ្យវិបត្តិសង្គម ក្លាយជាសង្គ្រាមក្នុងស្រុក ឬ ហៅម៉្យាងទៀតថា សង្គ្រាមសុីវិល ។ បន្តិចម្តងៗ ប្រជាជន លៃលក ទិញដូរប្រដាប់អាវុធ ដើម្បីការពារខ្លួន ការពារភូមិស្រុកខ្លួនឯង ។

បដិវត្តិន៍ពណ៌ បានប្រែក្លាយជាសង្គ្រាមសុីវិលពិតប្រាកដ នៅពេលដែលនាយទាហាន របស់លោកអាឡាសាដ ដកសេចក្តីទុកចិត្ត អំពីរដ្ឋាភិបាល ភៀសខ្លួនទៅបរទេស (ប្រទេសទួរគី) ហើយបង្កើតជាកម្លាំងប្រឆាំងប្រដាប់អាវុធ ។ នេះដោយសារ ការបង្ក្រាបដោយកម្លាំងអាវុធ ទៅលើប្រជាជនសុីរី អំពីសំណាក់រដ្ឋាភិបាលអាឡាសាដ មានលក្ខណៈ​ឃោរឃៅ ព្រៃផ្សៃ មិនអាចទទួលយកបាន ។

③ អាណាចក្រអុីស្លាម (2014-2017)

នៅប្រទេសអុីរ៉ាក់ បន្ទាប់ពីការកំចាត់មេក្លោងធំ បែនឡាឌិន Ben Laden ដោយសហរដ្ឋ
… ក្រុមអុីស្លាម ជ្រុលនិយម អាល់កៃដា Al Qaida បានចុះទន់ខ្សោយ បាត់រូបរាង ហើយត្រូវបានជំនួសដោយចលនាថ្មី មួយទៀតដែលមានឈ្មោះថា អាយសុីស ISIS ។

ឆ្លៀតពេលដែល ប្រទេសសុីរីកំពុងមានបញ្ហាផ្ទៃក្នុង ក្រុម ISIS បានវាទទី ទឹកដី ដែលអាណាចក្ររបស់ខ្លួន ចូលដល់ប្រទេសសុីរី ។ ពួកនេះបង្កើនអានុភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយសាបព្រោះ អំពើហឹង្សាលើ ប្រជាជនសុីរី និង អុីរ៉ាក់ យ៉ាងសាហាវព្រៃផ្សៃ ដែលធ្វើឲ្យ មតិអន្តរជាតិ ចាប់អារម្មណ៍ ឈឺឆ្អាលយ៉ាងខ្លាំងអំពីរឿងនេះ ។

ចំណុចដែលគួរឲ្យចងចាំ គឺថា ភាគីបីផ្សេងទៀតនៃវិវាទ មាន ភាគីលោកអាឡាសាដ ភាគីរំដោះជាតិ (ជាឈ្មោះថ្មីរបស់ពួកបដិវត្តន៍ពណ៌) ភាគីជនជាតិគួកដ៍ រួមទាំង បរទេសលូកដៃចូលក្នុងជម្លោះ មានសហរដ្ឋអាមេរិក + សហគមន៍អឺរ៉ុប + ប្រទេសរុស្សុី + និងប្រទេសឯទៀតៗ បានមូលមតិគ្នា រួមកម្លាំង កំចាត់ក្រុម ISIS ជាមុនសិន ។

រហូតមកទល់ ពាក់កណ្តាលឆ្នាំ២០១៧ សហការណ៍កម្ចាត់ពួក ISIS បានទទួលជោគជ័យ យកជាការបាន … ពួកនេះបាត់បង់ដែនអាណាចក្ររបស់ខ្លួន នៅសល់តែបណ្តាញសម្ងាត់ សកម្ម ដែលបង្កប់នៅប្រទេសអុីស្លាមនានា និង បង្កប់ខ្លួនមួយចំនួនតូចនៅប្រទេសអឺរ៉ុប ដែលនៅមានសមត្ថភាព ត្រឹមបង្ករភេរវកម្ម មួយដងមួយកាល ដូចជាដាក់គ្រាប់បែកបំផ្ទុះ បាញ់រះលើហ្វូងមនុស្ស ឬ បើកឡានបុកហ្វូងមនុស្ស ជាដើម ។

គួរកត់សម្គាល់ថា ក្នុងកិច្ចសហប្រតិបត្តិការណ៍ កម្ចាត់ក្រុម ISIS … លោកអាឡាសាដ តែងតែបន្លំ បញ្ជាយន្តហោះ​ទម្លាក់គ្រាប់បែកទៅលើភាគីរំដោះជាតិ និងភាគីជនជាតិគួកដ៍ ដោយមិនគិតអំពី សុវត្ថិភាពនៃប្រជាជនសុីវិល (… មានន័យថា ស្លាប់ប្រជាជនស្លូតត្រង់មិនខ្វល់) ។

④ ការសងសឹករបស់លោកអាឡាសាដ (2017 → – – -)

ក្រុម ISIS ឈប់មានសមត្ថភាព បង្ករជាបញ្ហាលើទឹកដី ប្រទេសសុីរីទៀតហើយ ។ ក្នុងចំណោមភាគីទាំងបី ដែលស្ថិតក្នុងវិវាទ មានតែភាគីលោកអាឡាសាដ ដែលមានអាវុធធុនធ្ងន់ ដូច្នេះមានប្រៀប លើភាគីផ្សេងទៀត ។ លោកប្រធានាធិបតី អាឡាសាដ ដែលមានការគាំទ្រអំពី ប្រទេសរុស្សុី និងប្រទេសអុីរ៉ង់ យ៉ាងពេញទំហឹង មានគំនួចគំនុំ និងមានបំណងកម្ទេច ភាគីពីរទៀត ដោយគ្រប់មធ្យោបាយ សូម្បីតែយុទ្ធវិធី ដែលបំពានច្បាប់អន្តរជាតិ ។

ការប្រើប្រាស់អាវុធគីមី លើប្រជាជនស្លូតត្រង់ត្រូវបាន ថ្កោលទោសអំពីមតិអន្តរជាតិ និងអង្គការសហប្រជាជាតិ ។ ការផ្តល់មេរៀន យ៉ាងចាស់ដៃ អំពីសហរដ្ឋ និង បារាំង ដល់លោកអាឡាសាដ អាចធ្វើឲ្យប្រទេសរុស្សីចេញមុខ បញ្ចេញប្រតិកម្ម តទល់តតាំង ជាមួយសហរដ្ឋ ។

ការប៉ះទង្គិចរវាងមហាអំណាចទាំងពីរ អាចធ្វើឲ្យវិបត្តិនៅមជ្ឈឹមបូពា៌ ក្លាយជាវិបត្តិពិភពលោក ។

ប្រភព ៖ Saveth Chea

loading...

Leave a comment