ខ្មែរក្រៅស្រុកជួយលើកស្ទួយសេដ្ឋកិច្ចច្រើនជាងប្រាក់បំណុលបរទេសដែលលោក ហ៊ុន សែន ដើរខ្ចីគេ

តិចថាមិនដឹងទៅ? កុំរមិលគុណខ្មែរធ្វើការជាខ្ញុំគេនៅថៃ និងកូរ៉េ ឬខ្មែររស់នៅក្រៅស្រុកអោយសោះ បងប្អូនស៊ីភីភី!

សេដ្ឋកិច្ចស្រុកខ្មែររាល់ថ្ងៃ បើខ្មែរក្រៅស្រុកឈប់ផ្ញើលុយអោយ ហើយខ្មែរមិនធ្វើខ្ញុំគេនៅថៃ និង កូរ៉េ ធានាថាល្ហាម ទោះជា ហ៊ុន សែន ខ្ចីលុយបានច្រើន ឬបរទេសផ្តល់ជំនួយយ៉ាងណា ក៏ខ្មែរនៅតែពិបាករស់ដែរ។

loading...

បញ្ជាក់៖ មូលហេតុ គឺ

loading...

១. លុយជំនួយឥតសំណងពីជប៉ុន អូស្រ្តាលី អាមេរិក និងអឺរ៉ុបជាទូទៅសម្រាប់ជួយគំរោងលើផ្នែកជំនាញ អប់រំ សុខភាព និងកម្មវិធីមួយំនួនរបស់រដ្ឋាភិបាល ហើយក្រៅពីនោះ ពួកមន្រ្តីនាំគ្នាលួចស៊ី លួចយកទៅទិញរបស់ថ្លែៗ ទិញផ្ទះ កេងយកអោយស្រី និងយកទៅចិញ្ចឹមកូនចៅដែលពួកគេបញ្ជូនឲ្យទៅរស់នៅក្រៅស្រុកទាំងអស់។ ពោលមិនបានយកមកជួយពង្រឹងចលករសេដ្ឋកិច្ចជាតិទេ។

២.លុយខ្ចីពីស្រុកចិន គឺយកមកកសាងផ្លូវ ស្ពាន នានា ហើយលុយនេះ ចិនយកទៅវិញទាំងអស់ អត់បានមកខ្មែរមួយសេនទេ។

៣. លុយចំណូលធំបំផុតពីវិស័យកាត់ដេរដែលមានចំណូលជាង ៦ពាន់លានដុល្លារក្នុង១ឆ្នាំ។ ក្នុងនោះ ខ្មែរជិត១លាននាក់ដែលធ្វើការ ទទួលបានចំណែកជាង១០%ប៉ុណ្ណោះ ក្រៅពីនោះ ចិនវិចយកទៅស្រុកវាទាំងអស់ ទៅពង្រឹងសេដ្ឋកិច្ចចិនឯណោះ និងចែកខ្លះឲ្យពួកមន្រ្តីស្អុយខ្មែរ។

៤. លុយពីការប្រមូលពន្ធដារនានានៅស្រុកខ្មែរដែលប្រមូលបានជាង២ពាន់លានដុល្លារក្នុង១ឆ្នាំ ។ គិតទៅលុយនេះ បានតែទៅលើ គ្រួសារ ហ៊ុន សែន និងបក្សពួកប៉ុណ្ណោះ ព្រោះថានៅក្នុងកញ្ចប់ថវិការជាតិគឺមានលុយជាង ២ ពាន់លានដុល្លារ គេដាក់ថាសម្រាប់«ចំណាយផ្សេងៗ» ដែលជាចំណាយមិនដឹងមុខ ហើយតាមការយល់វាជាលុយពួកគេយកមកប្រើចែកអំណោយតិចតួច និងប្រើសម្រាប់ចែកគ្នាចាយក្នុងបក្ស និងជាពិសេសសម្រាប់គ្រួសារ ហ៊ុន សែន តែម្តង ដែលបានក្លាយជាអ្នកមានមហាសាលទៅហើយពេលនេះ។ ជាពិសេសលុយទាំងនេះដែលពួកគេយកទៅទិញឡាន និងសម្ភារៈទំនើបៗ ជះទៅបរទេស ទិញផ្ទះនៅបរទេស យកទៅផ្ញើនៅបរទេស និងយកទៅអោយកូនចៅគេដេកស៊ី ដេកចាយនៅបរទេស យកទៅចាយវាយព្យាបាលជំងឺនៅបរទេស និងយកទៅទិញហាង ទិញរោងចក្រនៅបរទេស។ល។ និង។ល។ជួយសេដ្ឋកិច្ចបរទេសទាំងអស់។

៥. ដោយឡែកលុយបងប្អូនខ្មែររស់នៅក្រៅប្រទេស និងមកធ្វើខ្ញុំគេនៅថៃ និងកូរ៉េដែលមានចំនួនរាប់ពាន់ដុល្លារក្នុង១ឆ្នាំៗ បានផ្ញើមក គឺលុយទាំងនេះហើយដែលជួយជាចលករសេដ្ឋកិច្ចក្នុងប្រទេស ព្រោះក្រុមគ្រួសារពួកគេយកមកយកប្រើប្រាស់ជាពិសេសក្នុងប្រទេស ដោះដូរគ្នាទៅវិញទៅមក រាប់តាំងពីការព្យាបាលជំងឺ និងជីវភាពប្រចាំថ្ងៃ។

ដូច្នេះសូមជនរួមឈាមខ្មែរស្វែងយល់។ ហើយត្រូវចាំថា អំណោយសម្បុរសធម៌នានពួកនេះបានធ្វើចំពោះខ្មែរ ថតផ្សាយថាពួកគេមានចិត្តជួយខ្មែរ មានចិត្តចែករំលែក ឬអះអាងថាពួកគេបានធ្វើកិច្ចការបម្រើជាតិតាមរយៈទង្វើទាំងនេះគឺខុសហើយ ព្រោះលុយពួកគេយកមកចំណាយលើកិច្ចការទាំងនេះគឺជាលុយជាតិ ជាលុយលួចជាតិ ជាលុយរបស់ពួកយើងប៉ុណ្ណោះ។ ព្រោះបងប្អូនអាចកិតយល់បានថាពួកគេមានប្រាក់ខែប៉ុន្មាន ហេតុអ្វីបានជាមានលុយយកមកចែក មានលុយទិញឡាន វីឡា របស់ថ្លៃៗប្រើ និងចែកអំណោយមិនស្វាងជាលក្ខណៈបុគ្គលបែបនេះ?

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

loading...

Leave a comment