បែកធ្លាយរឿងមួយទៀតហើយ ស្រីណយដើរឆបោកបងប្អូនខ្មែរនៅ Aderlaide ព្រោះចង់ដឹងអ្នកផ្តល់ពត៌មានដល់លោក ឆាំ ឆានី

ស្រីណយដែលលេចមុខលេចមាត់ជាងគេជាងឯងនៅឯអូស្រ្តាលីកាលជួបទទួលលោក ហ៊ុន​ សែន នោះ កើតទុក្ខមិនសុខចិត្តនឹងលោក ឆាំ ឆានី ដែលពូកែដឹងរឿងរបស់នាង ហើយក្រោយមកបានដើរនិយាយឆបោកបងប្អូនខ្មែរនៅអូស្រ្តាលីថា បានឆាតគំរាមប្តឹងលោក ឆាំ ឆានី រួចហើយ ។

loading...

ចំណែកខាងលោក ឆាំ ឆានី ក៏បានឆ្លើយតបវិញដោយមានខ្លឹមសារដូចខាងក្រោម

ជូនជាពិសេសចំពោះបងប្អូនពលរដ្ឋខ្មែរនៅ Aderlaide ប្រទេសអូស្ត្រាលី

ឆាំ ឆានី បានទទួលដំណឹងថា នាងណយ បាននិយាយប្រាប់បងប្អូនមួយចំនួននៅ Aderlaide ថានាងបានឆាតមកគម្រាមប្តឹង ឆាំ ឆានី ហើយ ឆាំ ឆានី កំពុងភ័យ អង្វរនាងកុំឲ្យប្តឹង ។

loading...

នាងបន្តថា ឆាំ ឆានី បានប្រាប់ឈ្មោះបងប្អូននៅ Aderlaide ប្រទេសអូស្ត្រាលី ដែលបានផ្តល់ពត៌មានមកឲ្យ ឆាំ ឆានី ទៅនាងអស់ហើយ ជាថ្នូរដើម្បីកុំឲ្យនាងប្តឹង ឆាំ ឆានី ។

ឆាំ ឆានី ពិតជាអស់សំណើចចំពោះពត៌មាននេះ ហើយ ឆាំ ឆានី សូមផ្តាំទៅ នាងណយ ជ្រាបផងថា កុំទាន់ប្តឹង ឆាំ ឆានី នៅពេលនេះអី ចាំបីឬបួនសប្តាហ៍ទៀតចាំប្តឹង ក៏មិនទាន់ហួសពេលដែរ ព្រោះពីរសប្តាហ៍ទៀតនាងទៅខ្មែរ ចឹងអំឡុងពេលទៅខ្មែរ ណយ កុំភ្លេចសួរពូ ជោ និង ម៉ាណែត ផងថាពីរនាក់ឪកូននេះធ្លាប់គម្រាម និងប្តឹង ឆាំ ឆានី ប៉ុន្មានដងហើយ ហើយអាចធ្វើអី ឆាំ ឆានី កើត ?

ឆាំ ឆានី សូមលើកទឹកចិត្តបើ នាងណយ ពិតជាចង់ប្តឹង ឆាំ ឆានី ហើយ ឆាំ ឆានី ក៏សូមជម្រាបជូនបងប្អូននៅ Aderlaide ប្រទេសអូស្ត្រាលីផងដែរថា ឆាំ ឆានី មិនដែលឃើញសារ នាងណយ ផ្ញើរមក ឆាំ ឆានី ទេ ដូច្នេះរឿងដែលនាងនិយាយថាបានឆាតឆ្លងឆ្លើយជាមួយ ឆាំ ឆានី នោះ វាគ្រាន់តែជាក្តីសុបិនដ៏វែងអន្លាយរបស់នាង រួចហើយនាងក៏យកការយល់សប្តិនោះទៅកុហកបងប្អូនប៉ុណ្ណោះ សូមបងប្អូនកុំបារម្ភ និងជឿនាងអី ។

ឆាំ ឆានី សូមយកជីវិតមកធានាថា រាល់ពត៌មានដែលបងប្អូនផ្ញើរមក មិនថាអ្នកនៅ Aderlaide នៅខ្មែរ ឬនៅទីណាទេ ជានិច្ចកាល ឆាំ ឆានី ដាច់ខាតត្រូវតែរក្សាការសម្ងាត់ជូនបងប្អូនជានិច្ច ។

មុខមាត់ដូច នាងណយ កុំថាឡើយជាតិនេះ ទោះជា៧ជាតិទៅមុខទៀត ក៏គ្មានវាសនាបានដឹងប្រភពពត៌មានដែលបងប្អូនបានផ្តល់មកឲ្យ ឆាំ ឆានី ដែរ ៕

ប្រភព ៖ Chham Chhany

loading...

Leave a comment