បែកធ្លាយការពិតហើយរឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា មានអ្នកសមគំនិត ៨ នាក់ និង អ្នកបញ្ជាសម្លាប់ម្នាក់

ត្រកូល ហ៊ុន រកឃាតករ និងអ្នកនៅពីក្រោយសិប្បនិម្មិត ក្នុងរឿងធ្វើឃាដអ្នកស្រី ចេវ សុវឌ្ឍនា ជិតបានហើយ

loading...

Fresh News បានផ្សាយនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ថា នៅទីបំផុត ក្រោយការជជីកសួរនាំអស់រយៈពេល២ថ្ងៃមកនេះករណីស្ដ្រីស្រស់សោភា វ័យ ៣៦ ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។

loading...

តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។

Fresh News បញ្ជាក់ថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា​។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។

ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។

ការសើរើករណីឃាតកម្មឡើងវិញនេះត្រូវបានប្រភពពីក្រសួងមហាផ្ទៃហៅថា ជាការរៀបឆាកចាប់ឃាតករ និងអ្នកបញ្ជាសិប្បនិម្មិត ឲ្យទទួលទោសជំនួស ពេជ្រ សោភ័នឪពុកក្មេក ហ៊ុន ម៉ាណែត ដែលអ្នកនៅពីក្រោយឃាតករ និងជួយលាងអំពើថកទាកទាបរបស់ ហ៊ុន ម៉ាណែត ដែលជាប់ពាក់ពន្ធ័ក្នុងរឿងស្នេហាលួចលាក់ជាមួយអ្នកស្រី ចេវ សុវឌ្ឍនា ប៉ុណ្ណោះ ។

ប្រភពបញ្ជាក់ថា “ ឡាយ​ វណ្ណៈ​ នៅកន្លែង​ងាប់ ធ្វើក៏​ខុស​ មិនធ្វើក៏ខុស ។ ឆាយ​ សាវុធ្ធ​ ជាមេប៉ូលីសខែត្រ​ ដែលចង់​បានមុខ​បានមាត់​ ហួសពីអ្វី​ដែលខ្លួន​ត្រូវបាន។

ស​ ខេង​ ជាមនុស្ស​ដែល​មានគុណធម៌​ល្អ​ជាងគេ​ ទាំង​ក្នុង​បក្ស​ និង​ក្នុង​រដ្ឋាភិបាល​ ហើយ​ឪពុក​ ចេវ​ សុវឌ្ឍនា​ ជាកូន​ចៅ​ ស​ ខេង។ ដូច្នេះ​រឿងនេះ​ មិនចប់ងាយៗ​ទេ។

ពេលនេះ​ តេជោ​ កំពុង​តែ​ឈឺក្បាល​ខ្លាំង​ហើយ​ ថាតើត្រូវ​ អោយ​ ស​ ខេង​ បន្ត​កាត់ទោស​ ពេជ្រ​ សោភ័ន​ ឪក្មេក​ម៉ាណែត​ ឬ​បញ្ឈប់ត្រឹមហ្នឹង? បើបញ្ឈប់​ត្រឹមហ្នឹង​ តើឪពុក​ ចេវ​ សុវឌ្ឍនា​ ព្រមដែរទេ? “

សូមបញ្ជាក់ថា បន្ទាប់ពីករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឃនា រំលងបានជិត១ខែ ឆាំ ឆានី បានទទួលសារពីមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រភពដដែលនេះ ហើយ ឆាំ ឆានី សូមផ្សាយឡើងវិញដូចតទៅ ៖

ច្បាស់ហើយ៖ អ្នកពាក់ពន្ធ័ អ្នកបញ្ជាសម្លាប់ និងអ្នកបញ្ជាឲ្យបិទការស៊ើបអង្កេត ករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា

ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ អតីតមន្ត្រីពិធីការនៅរដ្ឋសភា និងជាសមាជិកក្នុងក្រុមយុវជន ហ៊ុន ម៉ាណែត ទទួលបន្ទុកលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេស ដែលរបបកុម្មុយនីស្ត ហ៊ុន សែន ហៅថាក្រុមអង្គការចាត់តាំង ត្រូវបានឃាតករធ្វើឃាតនៅក្នុងផ្ទះវីឡាមួយនៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់ម៉ោង១៩ និង​៣០​នាទី ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ២០១៨ ហើយត្រូវប៉ូលីខេត្តតាកែវ បំភ្លៃ កាឡៃ ថាជាករណីចងកសម្លាប់ខ្លួននោះ ពេលនេះត្រូវបានលាតត្រដាងការពិតហើយ ។

មន្ត្រីក្នុងក្រសួងមហាផ្ទៃម្នាក់បានផ្ញើរសារមក ឆាំ ឆានី ដែលមានសំណៅដើមដូចតទៅ៖ “ ហ៊ុនម៉ា ណែត​ មិនមែនជាអ្នកសម្លាប់ទេ​ តែ​ ហ៊ុន​ ម៉ាណែត​ ជាមូលហេតុ​នៃ​ការស្លាប់​របស់​លោក​ស្រី​ ចេវ​ សុវឌ្ឍនា ។

តាម​របាយការណ៍​សម្ងាត់​របស់​លោក​ ឆាយ​ សាវុទ្ធ​ ហៅ​ សុង​ អ្នក​បញ្ជានៅ​ពីក្រោយ​គឺ​ឯកឧត្តម​ ពេជ​ សោភ័ន​ អតីត​ជំនាញការ​វៀត​ណាម​ ជាឪពុករបស់លោកស្រី​ ពេជ​ ច័ន្ទកែវមុនី ប្រពន្ធ​របស់​ ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ការងារ ។

ពេល​នេះ​សម្តេច​ ប៊ុន​ រ៉ានី​ បាន​បញ្ជា​លោកស្រី​ សុខា​ ឲ្យបញ្ជូន​កម្លាំង​តាមការពារ​កូនៗ​របស់​លោកស្រី​ ចេវ​ សុវឌ្ឍនា​ ដែល​ត្រូវ​ជាចៅ​របស់​គាត់​ផងដែរ ។

អ្នកដែល​ជួយកូន​សម្តេច​ កូន​ប្រសារ​សម្តេច​ ភាគ​ច្រើន​គឺ​សុទ្ធ​តែគ្មាន​សំណាង​ល្អទេ​ ពេល​នេះ​ ឪពុក​ម្តាយ​ របស់​ក្រុមយុវជន​ និង​ក្រុមយុវជន​ ដក​ខ្លួន​ចេញ​ពី​ ក្រុម​ត្រកូលហ៊ុន​ បណ្តើរៗ​ហើយ “ ។

តាមរយះនៃសារនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ហ៊ុន ម៉ាណែត គឺជាប្តីមិនបានរៀបការរបស់អ្នកស្រី ចេវ សុវឌ្ឍនា ហើយ ពេជ សោភ័ណ ជាជំនាញការយួន ដែលត្រូវជាឪពុកក្មេក ហ៊ុន ម៉ាណែត ជាអ្នកបញ្ជាឲ្យឃាតករសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ។

ប្រភពបន្ថែមថា ករណីឃាតកម្មនេះ ហ៊ុន សែន និង ប៊ុន រ៉ានី ដឹងច្បាស់ ហើយអ្នកដែលបញ្ជាឲ្យអាជ្ញាធរប៉ូលីសបិទការស៊ើបអង្កេតគឺ ប៊ុនរ៉ានី ហ៊ុនសែន ដោយ ប៊ុនរ៉ានី ហ៊ុនសែន យកលេសនិយាយថា ខ្មោចងាប់ហើយ ទោះជាស៊ើបអង្កេតដល់ណាក៏មិនរស់ឡើងវិញដែរ ។

សូមបញ្ជាក់ថា អ្នកស្រី ចេវ សុវឍ្ឍនា មានឪពុកជាឧត្តមសេនីយ៍ផ្កាយពីរឈ្មោះ ចេវ សារ៉េន តែទោះជាឪពុកមានបុណ្យសក្តិផ្កាយពីរលើស្មារក៏ដោយ ក៏គ្មានសមត្ថភាពការពារ និងរកយុត្តិធ៌មឲ្យកូនស្រីបានដែរ ព្រោះករណីឃាតកម្មនេះជាស្នាដៃនៃការរៀបចំរបស់ជំនាញការយួន ពេជ សោភ័ណ និងមានការគាំទ្រពីក្រុមឃាតករកញ្ជះយួន ហ៊ុន សែន ប៊ុន រ៉ានី ។

កំណត់សម្គាល់៖ ក្រុមយុវជនរបស់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដែលមានរូបស្រស់ស្អាត តែងរងនូវការធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិត ពីសំណាក់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី តែអ្នករងគ្រោះ មិនដែលទទួលបានយុត្តិធ៌មឡើយ ៕ Chham Chhany

ពត៌មាន Fresh News

មិនមែនជារឿងលំៗទេ…ករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួននៅក្រុងដូនកែវ ត្រូវបានជនសង្ស័យសារភាពប្រាប់សមត្ថកិច្ចហើយថាជាអំពើឃាតកម្ម..ចឹងមានអ្នកនៅពីក្រោយអំពើឃាតកម្មនេះ

ភ្នំពេញ៖ ករណីដកតំណែង លោក ឡាយ វណ្ណះ ពីអភិបាលខេត្តតាកែវ គឺដូចគេនិយាយលេងស្រដៀងមែន ថា៖ មិនមែនជារឿងលំៗទេ ឬអំពើបានមិនរងចាំជាតិក្រោយឡើយ។
គ្រប់យ៉ាងនៃវាំងនួនដ៏ខ្មៅងងឹតនោះ ទីបំផុតជនពាក់ព័ន្ធនឹងករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួននៅក្រុងដូនកែវ ត្រូវបានសារភាពប្រាប់សមត្ថកិច្ចហើយថាជាអំពើឃាតកម្ម ក្រោយការជជីកសួរនាំ ជនសង្ស័យ ៨ រូបជាសមត្ថកិច្ចអស់រយៈពេល ២ ថ្ងៃមកនេះករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗ ហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម ។

តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។

មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មានដឹងនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា ។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។

ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។

សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ។

ទោះជារឿងអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់ទម្លាយពីអ្នកនៅពីក្រោយខ្នងបញ្ជា ចារីប្រព្រឹត្តផ្ទាល់ អ្នកផ្តើមគំនិត អ្នករៀបចំផែនការ និងអ្នកណាជាដើមហេតុនៃរឿងនេះ រហូតក្លាយទៅជាអំពើឃាតកម្មក៏ដោយ ខណះប៉ះពាល់ដល់ដំណើរការនីតិវិធីកំពុងស្រាវជ្រាវនោះ គឺគេអាចដឹងថារឿងនេះអាចនឹងជីកអស់ដល់ឬសគល់។

លោក ឡាយ ណារិទ្ធ ស្នងការរង ត្រូវដកតំណែង ត្រៀមបញ្ជូនទៅតុលាការនៃបទឧក្រិដ្ឋនេះ ចឹងនៅមានជនប្រព្រឹត្តបន្ថែមទៀត ព្រោះអំពើបាបមិនចាំជាតិក្រោយទេ និងកុំយកវប្បធម៍ មានតែអញ អញមានអំណាច អញមានឱកាសបំភ្លៃអង្គហេតុ អញខ្សែអ្នកធំ អញធ្វើធំ អញអ្នកច្បាប់អោយសោះ គឺប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៍ដំណើរការនីតិវិធី ដ៏ប្រុងប្រយ័ត្នដើម្បីផ្តល់យុត្តិធម៍ដល់ជនរងគ្រោះស្ត្រីដ៏ស្រស់សោភា ត្រូវបានឃាតកសម្លាប់បន្សល់អោយកូនបីនាក់នៅកំព្រា៕

ដោយ៖ សុខ ខេមរា

loading...

Leave a comment