មានកូនខ្មែរ ៩៩ % មិនយល់ពាក្យថា បុរេប្រវត្តិសាស្ត្រ Prehistory ចឹង ឥឡូវនេះ សូមអានដើម្បីបញ្ចប់ពាក្យថា មិនយល់

« បុរេប្រវត្តិ ឬ បុរេប្រវត្តិសាស្ត្រ Prehistory »

loading...

បុរេប្រវត្តិសាស្ត្រ គឺ ជាការសិក្សា អំពីសំណល់អរិយធម៌ មុនពេលមនុស្ស មានអក្សរប្រើ ។ ឧទាហរណ៍ ៖ សិក្សាសំណល់ នៅក្នុងល្អាងភ្នំ ឬ កំណាយផ្សេងៗ មាន : អំបែង ឆ្អឹងមនុស្ស-សត្វ ប្រដាប់ប្រដារប្រើប្រាស់ អំពីថ្ម អំពីឈើ អំពីលោហធាតុ ដែលមិនបានខូចខាតបាត់បង់សូន្យសុង ដោយពេលវេលា ។

loading...

តាមត្រឹមត្រូវ យើងគប្បីយល់ថា បុរេប្រវត្តិ ដែលគេបានរកឃើញ នៅកន្លែងណាមួយ គឺជាបុរេប្រវត្តិ នៃកុលសម្ព័ន្ធ ដែលធ្លាប់រស់នៅលើទឹកដីនោះ ហើយអាចមិនមែនជាបុព្វបុរសពិតប្រាកដ នៃមនុស្សដែលរស់នៅ លើទឹកដីសព្វថ្ងៃ នោះឡើយ ។
ប៉ុន្តែដោយគោរព ម្ចាស់ទឹក ម្ចាស់ដី គេច្រើនសន្មតថា ម្ចាស់សំណល់បុរេប្រវត្តិ ជាបុព្វបុរស របស់គេ ។

ការយល់ច្រឡំ អំពីបុរេប្រវត្តិសាស្ត្រ ៖ ខ្ញុំធ្លាប់បានអាន បណ្ឌិត ផ្នែកប្រវត្តិសាស្ត្រវិទូ ម្នាក់ សរសេរថា ៖ ចាប់ពីសតវត្សរ៍ទី១ មក ខ្មែរមានអក្សរប្រើសំរាប់កត់ត្រាប្រវត្តិសាស្ត្រខ្លួនឯង ។ ដូច្នេះមុនសតវត្សរ៍ទី១ខ្មែរយើង ស្ថិតនៅក្នុង សម័យបុរេប្រវត្តិសាស្ត្រ …ក្រោយសតវត្សរ៍ទី១ ទើបខ្មែរយើង មានប្រវត្តិសាស្ត្រ ។

បើយើងមិនពិចារណា យើងគិតថា លោកបណ្ឌិត ផ្នែកប្រវត្តិវិទូ និយាយត្រូវ … វែកញែកឲ្យល្អិតល្អន់ យើងឃើញថា គាត់និយាយត្រូវឃ្លាទី២ ដែលថា ៖ « មុនសតវត្សរ៍ទី១ ខ្មែរយើង ស្ថិតនៅក្នុង សម័យបុរេប្រវត្តិសាស្ត្រ .. ក្រោយសតវត្សរ៍ទី១ ទើបខ្មែរយើង មានប្រវត្តិសាស្ត្រ »

ប៉ុន្តែ មិនត្រឹមត្រូវ សម្រាប់ឃ្លាទី២ ។ ពន្យល់ ៖ នៅសតវត្សរ៍ទី១ ខ្មែរយើងទើបនឹងចាប់ផ្តើម ទទួលអរិយធម៌ឥណ្ឌា យើងមិនទាន់ចេះកត់ត្រាប្រវត្តិសាស្ត្រជាតិ ទេ ។ អ្វីដែលយើងដឹងបាន អំពីស្រុកយើងសម័យនោះ គឺអាស្រ័យ កំណត់ត្រាបរទេស : ចិន និង ឥណ្ឌា ។

ដូច្នេះ សូម្បីតែជាឯកសារបរទេស ដែលសរសេរអំពីស្រុកយើង ក៏អាចកំណត់ ប្រទេសយើងឲ្យមាន ប្រវត្តិសាស្ត្រជាតិ បានដែរ ។

ដូច្នេះ ប្រទេសជាតិនីមួយ មានការកំណត់ ចូលក្នុងប្រវត្តិសាស្ត្រ ខុសពេលគ្នា ។ ចិន ឥណ្ឌា អេហ្សុីប មានអក្សរប្រើមុនគេ ដូច្នេះ ក៏មានប្រវត្តិសាស្ត្រ មុនគេ ។

ប្រទេសទាំងបី ខាងលើរាប់ជាប្រទេសបុរាណ ដែលមានអរិយធម៌ចាស់ជាងគេ ហើយនៅគង់វង្ស ដល់សព្វថ្ងៃ ។

ប្រទេសជាតិខ្លះទៀត មានអក្សរប្រើចំណាស់ ជាង ប្រទេសទាំងបី ប៉ុន្តែសព្វថ្ងៃ បាត់បង់ ប្រទេសជាតិ បន្សល់ទុកត្រឹមតែ សំណល់អរិយធម៌ ជាប្រាសាទថ្ម ប្រដាប់ប្រដារប្រើប្រាស់ អលង្ការ មានជាឧទាហរណ៍ ៖
មាន អរិយធម៌ មេសូប៉ូតាមី Mesopotamia civilization (នៅចំប្រទេស អុីរ៉ាក់សព្វថ្ងៃ) និង អរិយធម៌ ឥណ្ឌូស Indus civiluzation (នៅប្រទេស ប៉ាគីស្តាន) ។

ទាំងពីរនេះ សុទ្ធតែអរិយធម៌សំខាន់ ព្រោះជាអរិយធម៌ ដែលមានអក្សរប្រើ ។ បុរាណភាសាវិទូ អាចអាន អក្សរ Mesopotamia បាន តែមិនទាន់អាច អាន អក្សរ Indus នៅឡើយ ។ អាចនិយាយ បានថាជាអរិយធម៌ ដែលមានប្រវត្តិសាស្ត្រ មុនគេ  ៕  Saveth Chea

loading...

Leave a comment