ក្រមួយ គឺ ក្រទ្រព្យ ក្រថែមអភព្វ គឺ ក្រយុត្តិធម៌

ប៉ុុន្មានថ្ងៃកន្លងមកនេះ យើងសង្កេតឃើញពត៌មាននៅលើបណ្តាញសង្គមពុះក្តៅគគុករឿងការដែលបណ្ឌិតម្នាក់បុកគេហើយរត់គេចខ្លួន ក្រោយមក ត្រូវបានអ្នកម៉ូតូជាច្រើនជិះដេញតាមទាន់ វាយដំរហូតដល់ឈាមដាបពេញខ្លួន សន្លប់សន្លិនមិនដឹងនរណាជានរណា ។ ក្រោយពីពត៌មានេះផ្សាយចេញទៅ ក៏ធ្វើឲ្យអាជ្ញាធរដុតដៃដុតជើង ប្រកាសតាមរកចាប់ខ្លួនអ្នកបង្កហេតុ វាយដំបណ្ឌិតបើកឡានរត់នោះ ប៉ុន្តែនៅមានរឿងមួយទៀតដែលស្ងប់ស្ងាត់សំឡេង​អាជ្ញាធរអ្នក​អនុវត្តច្បាប់មិនសូវចាប់អារម្មណ៍ក្នុងការអនុវត្តច្បាប់ គឺ ករណីឡានទំនើបមួយគ្រឿងបុកក្មេងរើសសំរាមហើយគ្មានអាជ្ញាធរណាអើពើដុតដៃដុតជើងតាមចាប់ជនបង្កមកផ្តន្ទាទោសទេ ឃើញតែសកម្មជន​នៅលើ​បណ្តាញសង្គមផ្សាយ​ហើយផ្សាយទៀតដើម្បីឲ្យអាជ្ញាធរដ៏មានឥទ្ធិពលបានដឹងឮហើយតាមចាប់ជនបង្កមកដាក់ទោសទៅតាមផ្លូវច្បាប់ឲ្យបាន ។ ពេលវេលាកន្លងទៅ ក្មេងស្រីតូច ២ នាក់បងប្អូនរើសសំរាមត្រូវឡានទំនើបុកហើយរត់គេចខ្លួន រហូតមកដល់ថ្ងៃនេះ នៅតែគ្មានពន្លឺនៃយុត្តិធម៌ ប្អូនពៅជាទីស្រឡាញ់បានស្លាប់នៅ​ក្នុងរង្វង់ដៃបងស្រីដែល​រើសសំរាមជាមួយគ្នា [...]

បែកធ្លាយសារសម្ងាត់ពីអ្នកនៅអូស្រ្តាលី និយាយដល់ការដើរជួលមនុស្សដើម្បីទៅទទួលសម្តេចជោឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី

តាមប្រភពសារសម្ងាត់របស់អ្នករស់នៅអូស្រ្តាលីបានផ្ញើមកថា សារនិងរូបភាពពីអ្នកអូស្ត្រាលី — ខ្ញុំរស់នៅប្រទេសអូស្ត្រាលី មានពត៍មានខ្លះសូមអោយបងជួយចុះផ្សាយផង ដោយសារខ្ញុំមិនអាចនិយាយបាន រស់នៅជិតគ្នា និងធ្លាប់ស្គាល់ពួកគាត់ទៀតផង មិនចង់អោយពួកគាត់ដឹងអំពី អ្វីដែលបងនិងខ្ញុំនិយាយនេះទ្បើយ តែខ្ញុំស្អប់ និងមិនចូលចិត្ត សកម្មភាព និងការ ខួរក្បាលពួកមីអស់នេះទេ ចឹងហើយសូមបងចុះផ្សាយផងបង ។ នេះគឺជា រូបថត របស់យាយចាត និងក្រុមស៉ីអាចម៍របស់ cpp នៅទីក្រុង [...]

តោះអានខ្លឹមសាររបស់ជនរងគ្រោះពីខេត្តក្រចេះដែលត្រូវបានគេបាញ់រះដណ្តើមយកដីកាលពីថ្ងៃទី ៨ មីនា ២០១៨ កន្លងទៅ

ក្រោយពីបិទខ្ទប់ពត៌មានបាញ់ប្រហារពលរដ្ឋនៅខេត្តក្រចេះកាលពីថ្ងៃទី ៨ មីនា ២០១៨ កន្លងទៅនេះ អ្នករងគ្រោះមិនមានប្រភពឆ្លើយតបយ៉ាងសមស្របជាមួយនឹងភាគីរដ្ឋាភិបាលទេ ពួកគេបានត្រឹមតែ​រង់ចាំ​ឱកាស ឥឡូវនេះ ក៏លេចចេញសារពីមន្រ្តីស្និទនឹងសម្តេចជោផ្ញើមកកាន់ក្រុមអ្នកសារពត៌មានយើងដែលមានខ្លឹមសារដូចខាងក្រោម ៖ សារពីមន្ត្រីខុទ្ទកាល័យសម្តេច ជោ ស្តីពីគ្រួសារ ជោ អម្បូរសិច ប្លន់ដីពលរដ្ឋ ខ្លឹមសារដើមទាំងស្រុង៖ ពលរដ្ឋមិនបាន​ទៅ​រំលោភ​ដីធ្លី​អ្នកណាទេ​ ពលរដ្ឋ​គ្រាន់តែ​ការពារ​ដីធ្លី​គាត់​តែ​ប៉ុណ្ណោះ ។ សម្តេច​ និង​ កូនចៅ​សម្តេច​ទេ [...]

ដុតខ្ទេចដុតខ្ទីគ្មានសល់ ដុតដល់ដើមទីនារីមានប្តីរាប់ភ្លេច ស្រីណយ ចយអើយ !

តាំងពីពេលដែលសម្តេចជោប្រកាសចង់ទៅចូលរួមប្រជុំអាស៊ាន អូស្រ្តាលី មក  មានមនុស្សប្រឆាំងតតាងភាគច្រើន អ្នកគាំទ្រមានចំនួនតិច ហេតុនោះ ទើបមានក្រុមមន្រ្តីរបស់សម្តេចជោដើរជួល​មនុស្សឲ្យទៅគាំទ្រសម្តេចជោ ។ បណ្តាអ្នកគាំទ្រភាគតិចនោះ ក៏ស្រីម្នាក់ ឈ្មោះ ចេញឃ្លិបវីដេអូតាមការជួលរបស់មន្រ្តីទាំងនោះ ក្រោយចេញឃ្លិបហើយ ក៏មានអ្នកផ្តល់ពត៌មានទាក់ទងនឹងជីវិតស្រីណយដល់លោក ឆាំ ឆានី ដែលមានសេចក្តីដូចខាងក្រោម ណយ អើយមកទៀតហើយអូន — សារពីអ្នក Aderlaide អូស្ត្រាលី [...]

ទើបតែទៅដល់អូស្រ្តាលីបានមិនប៉ុន្មានខែសោះ អ្នកស្រី បូរ រចនា ចេញមុខអំពាវនាវឲ្យពលរដ្ឋខ្មែរអូស្រ្តាលីចូលរួមធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន

ភរិយារបស់លោក កែម ឡី អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងស៊ីនីប្រទេសអូស្ត្រាលីចូលរួមជាមួយអ្នកស្រី ដើម្បីធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅចុងសប្តាហ៍ក្រោយ។​ ​តាមគម្រោងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីនៅចុងសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន-អូស្ត្រាលី។​ ក្នុងវីឌីអូឃ្លីបមួយអ្នកស្រីប៊ូ រចនា បានលើកដៃសំពះអំពាវនាវឲ្យពលរដ្ឋខ្មែររស់នៅទីនោះចូលរួមជាមួយអ្នកស្រីដើម្បីធ្វើបាតុកម្មនៅថ្ងៃសុក្រនិង ថ្ងៃសៅរ៍។​ អ្នកស្រីថ្លែងថា៖ «ជម្រាបសួរ! នាងខ្ញុំប៊ូ រចនា ជាភរិយាលោកបណ្ឌិត កែម ឡី។ នាងខ្ញុំសូមគោរពដល់ពុកម៉ែបងប្អូនដែលរស់នៅទីក្រុងស៊ីនី ចូលរួមធ្វើបាតុកម្ម​ជាមួយនាងខ្ញុំនៅថ្ងៃសុក្រ [...]

បែកការណ៍មួយទៀតហើយ រឿងសម្តេចជោបញ្ជូនមនុស្ស ២២០ នាក់ទៅអូស្រ្តាលី តែត្រូវស្ថានទូតអូស្រ្តាលីនៅភ្នំពេញបដិសេធទិដ្ឋាការ

សម្តេចជោប្រហែលជាមានការភ័យខ្លាចខ្លាំងចំពោះការ ដែលពលរដ្ឋខ្មែរនៅអូស្រ្តាលីធ្វើបាតុកម្មប្រឆាំងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅប៉ុន្មានថ្ងៃខាងមុខ ព្រោះតែចរន្តនៃ​ការប្រឆាំងតតាំង​ច្រើននេះឯង សម្តេចជោទើបត្រូវការមនុស្សជួយការពារច្រើនទាំងជាផែនការអុកឡុកបាតុកម្មនៅអូស្រ្តាលីផង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រហែលជាទូតអូស្រ្តាលីតាមទាន់ល្បិចខ្មៅកខ្វក់របស់សម្តេចជោ ទើបបដិសេធទិដ្ឋាការ អនុញ្ញាតត្រឹមតែមន្រ្តីមួួយចំនួន ។ យោងទៅតាមសារដែលយើងទទួលបានឲ្យដឹងថា ទូតអូស្ត្រាលីនៅកម្ពុជា បដិសេធសំណើររបប ហ៊ុន សែន — សារពីមន្ត្រីខុទ្ទកាល័យសម្តច ជោ អម្បូរសិច “ តាម​ព័ត៌មាន​ពី​មន្ត្រី​ខ្មែរ​ធ្វើការ​​នៅស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ​ ក្រសួង​ការបរទេសខ្មែរ​បាន​ស្នើសុំ​វីសា​អោយ​មន្ត្រីខ្មែរ​ប្រមាណ​ [...]

បែកធ្លាយផែនការផ្លាស់ប្តូរក្រដាសប្រាក់គ្រប់ប្រភេទរបស់ប្រទេសថៃក្នុងរជ្ជកាលថ្មី

ប្រទេសថៃនឹងផ្លាស់ប្តូរក្រដាសប្រាក់គ្រប់ប្រភេទទៅតាមរជ្ជកាលថ្មី ក្រដាសប្រាក់បាទចាប់ពីប្រភេទ ២០ បាទដល់ប្រភេទ ១ ០០០ បាទត្រូវបានផ្លាស់ប្តូររូបភាពថ្មី​ដោយតម្រូវទៅតាមសម័យរជ្ជកាលនៃ​អង្គស្តេចនីមួយៗ ។ ដោយប្រភេទថ្មីនេះ គឺនៅផ្នែកខាងមុខមានតាំងរូបព្រះមហាក្សត្រថៃ ដែលទើបនឹងឡើងគ្រងរាជថ្មីគ្រប់ប្រភេទក្រដាសប្រាក់ហើយ និង ប្រកាសអោយធ្វើចរាចរណ៍នៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ ។ យោងតាមសារាចរណែនាំរបស់ក្រសួងហិរញ្ញវត្ថុ និង ធនាគារជាតិនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានអោយដឹងថាបន្ទាប់ពីមានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រថៃដែលតម្រូវអោយមានការផ្លាស់ប្តូរនូវ​ប្រភេទ​ក្រដាសប្រាក់គ្រប់ប្រភេទរួចមកក្រសួងបានសម្រេចធ្វើការបោះពុម្ពនូវក្រដាសប្រាក់គ្រប់ប្រភេទ ដោយចាប់ពី ២០ បាទ ដល់ ១ [...]

ពត៌មានក្តៅ ៗ ហុយ ៗ ជនបើកបុករត់គេចខ្លួនហើយទទួលរងប្រជាទណ្ឌ ឥឡូវនេះ ស្លាប់ហើយតាមប្រភពលោក សាន ព្រហ្ម

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចបានលួចបង្ហើបឲ្យដឹងថា នៅពេលនេះកំលាំងជំនាញ មួយក្រុមកំពុង ពិនិត្យ មើលវេដអូរ ដែលថតបានពីការវាយ បំផ្លាញ រថយន្ត និង បង្កហឹង្សាលើអ្នកបើក បរ ដោយគ្រាន់តែលឺ ស្រែកតៗគ្នាពី ពីការបង្កគ្រោះថ្នាក់ចរាច បើកគេច នាំមានអំពើ ហិង្សាទៅលើភាគីរថយន្ត ធ្វើឱ្យរបួសស្ទើរស្លាប់ តើអ្នកណាទទួលខុសត្រូវ។ជនរងគ្រោះជាអ្នកបើករថយន្ត ត្រូវបានគេស្គាល់ថា លោកបណ្ឌិត ស៊ុយ [...]