គសជស្នើឲ្យជប៉ុនផ្តាច់ជំនួយ គជប និង សហគមន៍អន្តរជាតិកុំទទួលស្គាល់ការបោះឆ្នោតខាងមុខ

គណបក្ស​សង្គ្រោះជាតិ ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ផ្ដាច់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ នា​ថ្ងៃទី២៩ ខែ កក្កដា ខាង​មុខ​នេះ ដោយសារ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត ។ ក្រៅ​ពី​ស្នើ​ឱ្យ​ប្រទេស​ជប៉ុន​ផ្ដាច់​ជំនួយ​ និង​អំពាវនាវ ឱ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អាសនៈ​ស្រប​ច្បាប់​ក្នុង​រដ្ឋសភា ​និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង ៣​លាន​នាក់ ក៏​បាន​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ កុំ​ចូលរួម​ការបោះឆ្នោត។ [...]

អ៊ីតាលីមួយទៀតហើយដែលឈឺឆ្អាលជួយខ្មែរ ៖ សភា​អ៊ីតាលី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា

គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស សភា​អ៊ីតាលី បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីតាលី ធ្វើ​កិច្ចការ​ជាមួយ​ក្រុម​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ដើម្បី​ធានា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​បង្កើត​ឲ្យ​មាន​នីតិរដ្ឋ​នៅ​កម្ពុជា។ កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អ៊ីតាលី ដឹកនាំ​ដោយ​លោក ហ្វាបប្រ៊ីស្យូ ឃ៊ីឈីតូ (Fabrizio Cicchitto) សមាជិកសភា​បាន​ថ្កោលទោស​ការ​បង្ក្រាប​សកម្មជន​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន​ឯករាជ្យ ជាពិសេស​អ្នក​រិះគន់​រដ្ឋាភិបាល ក្នុង​ប្រទេស​កម្ពុជា ដែល​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ឡើងៗ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ចំណែក លោក [...]

ក្រុមហ៊ុនយួនគ្រោងមកដាំបន្លែផ្លែឈើឲ្យខ្មែរបរិភោគដល់ផ្ទះ មិនបាច់នាំបន្លែផ្លែឈើចូល នាំតែខាតថ្លៃដឹកជញ្ជូន

គម្រោង​វិនិយោគ​របស់​វៀតណាម លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ដាំ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​និង​ការ​នាំ​ចេញ បង្កើន​ឲ្យ​មាន​ក្តី​បារម្ភ។ ក្តី​បារម្ភ​ដោយ​សារ​តែ​ប្រទេស​វៀតណាម​ ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ដែល​សហភាព​អឺរ៉ុប ព្រមាន​ថា​ជា​ប្រទេស​ផលិត​កសិកម្ម​ដែល​ប្រើ​ប្រាស់​ថ្នាំ​គីមី​នាំ​ឲ្យ​ខូច​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។ នេះ​បើ​តាម​អ្នក​ជំនាញ​កសិកម្ម និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​កម្ពុជា។ ក្តី​បារម្ភ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​វៀតណាម គឺ​ក្រុមហ៊ុន FLC Group ចង់​បោះ​ទុន​ទឹក​ប្រាក់​ប្រមាណ​១​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ ដោយ​វិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ និង​ផ្លែ​ឈើ​សម្រាប់​នាំ​ចេញ និង​ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា។ គម្រោង​វិនិយោគ​នេះ ត្រូវ​បាន​បង្ហាញ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ [...]

សង្រ្គាមវោហារ ៖ លោក ហ៊ុន កុសល បបួលលោក ខឹម វាសនា ឡើងវេទិកាសាធារណៈដេញដោលបញ្ហាសារពើក្នុងសង្គម

លោក ខឹម វាសនា ដែលគេស្គាល់ថាជាប្រធានបក្សជួង ហើយតែងតែវាយប្រហារភាគីប្រឆាំង និង អ្នកបួសក្នុងព្រះ​ពុទ្ធសាសនាដែលគ្មានអំណាចនោះ ឥឡូវនេះ បានពើបប្រទះនឹងគូតស៊ូសម័យថ្មីម្នាក់ គឺ លោក ហ៊ុន កុសល ជាអតីត​បព្វជិតក្នុងព្រះពុទ្ធសាសនា និង អ្នកតាមដាននយោបាយរបស់លោក ខឹម វាសនា មកយ៉ាងយូរអង្វែង ។ លោក ហ៊ុន កុសល [...]

អាម៉ីអាថោងដែលគាំទ្ររបបលោក ហ៊ុន សែន បង្ហោះសារគំរាមកំហែងអ្នកមិនទៅបោះឆ្នោត

ក្រុមគាំទ្ររបប ហ៊ុន សែន បាននាំគ្នាបង្ហោះសារគម្រាមយ៉ាងព្រោងព្រាត ដោយសរសេរថា … អ្នកមិនទៅបោះឆ្នោតមិនឲ្យ ចូល ធ្វើការស្ថាប័នរដ្ឋ ឬឯកជន … ជាដើម ។ សាររបស់ក្រុមគាំទ្ររបប ហ៊ុន សែន នេះគឺជាការគម្រាមកំហែងដល់សិទ្ធពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការជ្រៀតជ្រែត កិច្ចការបោះឆ្នោតដែលមានចែងថា “ ការបោះឆ្នោតជាការសម្ងាត់ គ្មានបុគ្គលណាមួយអាចដឹងបានថា បុគ្គលណា [...]

ចង់ឲ្យ UN ជួយ ទាល់តែកុំទៅបោះឆ្នោតបង្រ្គប់កិច្ចរបបលោក ហ៊ុន សែន

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាននិយាយថា “ បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយលុះត្រាតែពលរដ្ឋខ្លួនឯងចូលរួមផងដែរ “ ។ ក្នុងន័យនេះ គឺ អ្នកស្រីចង់បញ្ជាក់ថា បើពលរដ្ឋកម្ពុជាចង់ឲ្យសហគមន៍អន្តរជាតិជួយស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឲ្យប្រសើរឡើងបាន លុះត្រាតែពលរដ្ឋកុំទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន ។ ក្នុងនាមអង្គការសហប្រជាជាតិ [...]

តោះស្វែងយល់ទំនៀមទម្លាប់រវាង អាស៊ី និង អឺរ៉ុប តើខុសគ្នាដូចម្តេច? មិនបានអាន ប្រយ័ត្នស្តាយក្រោយ

ប្រទេសនីមួយ ៗ តែងមានទំនៀមទម្លាប់ផ្សេង ៗ គ្នា ដើម្បីបានយល់ដឹងភាពផ្សេងគ្នានៃទំនៀមទម្លាប់រវាងអាស៊ី និង អឺរ៉ុប សូមអានអត្ថបទគួរឲ្យគួរអារម្មណ៍ដូចខាងក្រោម ៖ ១)  ពណ៌នៃការកាន់មរណទុក្ខ នៅអាសុី សម្លៀកបំពាក់ស ចំណែកនៅអឺរ៉ុប សម្លៀកបំពាក់ខ្មៅ ។ ២) ពេលបរិភោគអាហារ នៅអាសុី យើងមានទម្លាប់ « អញ្ជើញពិសាបាយ [...]

កាលពីមុនទប់ស្កាត់ ប៉ុន្តែឥឡូវ លោក ហ៊ុន សែន អង្វរពលរដ្ឋឲ្យទៅបោះឆ្នោតបង្រ្គប់កិច្ចនៅខែកក្កដាខាងមុខ

ពេលនេះគេបង្ខំរាស្រ្តអោយទៅបោះឆ្នោត ដែលពីមុនរាស្រ្តចង់ទៅបោះឆ្នោត គេបែជាព្យាយាមរារាំងគ្រប់បែបយ៉ាងតាម វិធីមិនធ្វើអត្តសញ្ញាណប័ណ្ណអោយ ធ្វើអោយបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនអន្តារគមអោយកម្មករបានមកបោះឆ្នោត ពីការរារាំងរបស់ថៅកែរោងចក្រ និងមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ពលរដ្ឋធ្វើដំណើរមកបោះឆ្នោតជាដើម។   ពេលនេះគេចោទថា រាស្រ្តណាមិនទៅបោះឆ្នោតគឺជា«អ្នកទោសប្រវត្តិសាស្រ្ត, ជាពួកឧទ្ទាម, ជាពួកក្បត់ជាតិ, និងជាពួកបំពានច្បាប់រដ្ឋធម្មនុញ្ញជាតិ»។ តាមពិតគ្មានច្បាប់ចែងបែបនេះទេនៅលើលោក និងសូម្បីតែកម្ពុជា ព្រោះការមិនទៅបោះឆ្នោតវាក៏ជា «ការប្រើសិទ្ធិមួយរបស់រាស្រ្តក្នុងការសម្រេចជោកវាសនាប្រទេសជាតិដែរ»។ យើងចង់សួរថា នៅស្រុកខ្មែរតើរាស្រ្តដែលគ្រាន់តែ សិទ្ធិមិនទៅបោះឆ្នោតក្លាយជាអ្នកទោស ហើយអ្នកប្លន់សន្លឹកឆ្នោតរាស្រ្តរាប់លានសន្លឹកជាអ្នកស្នេហាជាតិឬ ? [...]