លោក វេង សាខុន ចង់ជួយក្រុមហ៊ុនវៀតណាមលាងបញ្ជីខ្មៅរឿងបន្លែផ្លែឈើផ្ទុកជាតិគីមីច្រើន

លោក ផែង វណ្ណៈ ដែលជាអ្នកគាំទ្ររដ្ឋាភិបាលដែរនោះបានសម្តែងសេចក្តីភ្ញាក់ផ្អើលដែលរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន សាទរគម្រោងដាំបន្លែផ្លែឈើរបស់ក្រុមហ៊ុនវៀតណាមលើទឹកដីខ្មែរ និងថា ការដែលពលរដ្ឋរិះគន់រឿងនោះ ត្រូវបានរដ្ឋមន្ត្រីចាត់ទុកជាជនអគតិ​ ។ គ្រាន់តែលឺដំណឹងថា​ មានក្រុមហ៊ុនវៀតណាម​ មានគម្រោង​ចង់មកវិនិយោគ​ដាំបន្លែ​ ផ្លែឈើនៅប្រទេសយើង​ ខ្ញុំធ្លាក់ខ្លួនឈឺរត់មកពេទ្យនៅថៃតែម្ដង​ ។​ ហេតុអីបានភ័យព្រួយ​ ?​ ព្រួយព្រោះបន្លែផ្លែឈើ​វៀតណាម​ ជាប់ឈ្មោះ ក្នុងបញ្ជីខ្មៅរបស់សហគមអ៊ឺរ៉ុបថា​ជាបន្លែផ្លែឈើ​ដែល​មានផ្ទុកសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់សុខភាពច្រើន​ [...]

បែកធ្លាយគម្រោងសាងសង់ទំនប់វារីអគ្គិសនីដ៏មហាគ្រោះថ្នាក់នៅខេត្តក្រចេះ

របាយការណ៍​ស្ថាពរ​ស្តី​ពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​សម្បូរណ៍ ក្នុង​ខេត្ត​ក្រចេះ ព្រមាន​ធ្ងន់​ៗថា ការ​អនុម័ត​សាង​សង់​ទំនប់​វារីអគ្គិសនីសម្បូហ៍​នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ នឹង​មាន​ន័យ​ស្មើ​នឹង «ការ​សម្លាប់​ជីវិត» ​ទន្លេ​មេគង្គ។ របាយការណ៍​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យា​ស្ថាន​មរតក​ធនធាន​ធម្មជាតិ Natural Heritage Institute មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​សាន់ហ្វ្រាន់​ស៊ី​ស្កូ (San Francisco) សហរដ្ឋ​អាមេរិក ក្រោម​ការឧបត្ថម្ភ​ថវិកា​ពីរ​បប​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្អឹប​ទុកជា​សម្ងាត់​ដោយ​របប​លោក ហ៊ុន សែន ក្រោយ​សិក្សា​រួច​កាលពី​ចុង​ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បែក​ធ្លាយ [...]

អា​មេរិកចាប់ផ្តើមធ្វើច្បាប់ដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដល់របបលោក ហ៊ុន សែន

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មកពី​គណបក្ស​ធំៗ​ចំនួន​ពីរ​កំពុង​ពួតដៃ​គ្នា ធ្វើ​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ធ្វើដំណើរ​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​គោលការណ៍ ប្រជាធិបតេយ្យ របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​មន្ត្រី​បក្ស​កាន់អំណាច​នៅ​កម្ពុជា​អះអាង​ថា បក្ស​កាន់អំណាច មិន​មាន​ការ​ភ្ញាក់ផ្អើល​ទៅ​លើ​វិធានការ​របស់​សភា​សហរដ្ឋអាមេរិក​នោះ​ឡើយ។ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) កាលពី​ថ្ងៃ​អង្គារ ទី​១៥ ឧសភា សហការ​នឹង​លោក ថិត យូហូ [...]

ប្រធានមន្ទីរចង់ស៊ីស្រីក្មេង ៖ ព្រោះបបួលស្រីក្មេងទៅដេកជាមួយមិនបាន លោកប្រធានគំរាមបាញ់ចោលនៅក្នុងហាងខារ៉ាអូខេ(មានឃ្លិប)

នេះគឺជារឿងថ្មីមួយប្លែក និងគួរអោយចាប់អារម្មណ៍ចំពោះបុគ្គលមានអំណាចមួយចំនួនដែលប្រើប្រាស់ទួនាទី និងអំណាចរបស់ខ្លួនដើម្បីធ្វើការគម្រាមកំហែងទៅលើប្រជាពលរដ្ឋស្លូតត្រង់ ។ អ្នកប្រើប្រាស់ហ្វេសប៊ុកបានធ្វើការចែកចាយវីដេអូរបស់ប្រធានមន្ទីរមួយរួបដែលស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលបានគម្រាមបាញ់មនុស្សធ្វើការនៅក្នុង​ខារ៉ាអូខេមួយ​កន្លែងសម្លាប់​ចោលតែម្ដង ។ បើតាមម្ចាស់ហ្វេសប៊ុកដែលជាអ្នកបង្ហោះវីដេអូនេះមុនគេមានឈ្មោះថា បេះដួង ខ្មែរ បានអោយដឹងថា ការសម្លុងគម្រាម រហូតដល់ឈានដល់ការគម្រាមបាញ់ មនុស្សសម្លាប់ចោលយ៉ាងសេរីដោយប្រធានមន្ទីររូបនេះ គឺធ្វើឡើងក្រោយពេល ដែលលោកប្រធានមន្ទីរមួយរូបនេះបបួលក្មេងស្រីដែលធ្វើការងារនៅខារ៉ាអូខេ ឬហៅថា KTV ទៅដេកជាមួយមិនបាន ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះថា បេះដូងខ្មែរ [...]

រដ្ឋមន្ត្រីកសិកម្ម វេង សាខុន ចាត់ទុកប្រជារាស្រ្តដែលរិះគន់គម្រោងដាំបន្លែផ្លែឈើរបស់វៀតណាមថាជាជនអគតិ

រដ្ឋមន្ត្រីកសិកម្ម វេង សាខុន បានចោទប្រជារាស្ត្រដែលរិះគន់ផែនការរបស់ក្រសួងដែលប្រុងអនុញ្ញាតអោយយួនវិនិយោគ​កសិកម្ម​នៅលេីដីខ្មែរហើយលក់អោយខ្មែរនោះថា «ជនអគតិ»  ពោលគឺ រាស្រ្តខ្មែរក្លាយជាជនអគតិតាមបទចោទ​របស់​លោករដ្ឋមន្រ្តី ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្មចាត់ទុកអ្នករិះគន់គម្រោងក្រុមហ៊ុនយួនបោះទុន ១០០០ លានដុល្លាលេីការវិនិយោគ ដាំបន្លែនៅស្រុកខ្មែរ និង លក់អោយខ្មែរ ថាជាមនុស្សអគតិ ។ មិនដឹងថា លោករដ្ឋមន្ត្រីយល់ឃើញយ៉ាងណាទេ ប៉ុន្តែជាទូទៅ បន្លែនិងកសិផលបរទេសហូរចូលកម្ពុជាទាំងតោន ៗ រាល់ថ្ងៃ សូម្បីែគល់ស្លឹកគ្រៃ [...]

ដឹងមូលហេតុនៅពីក្រោយខ្នងដែលក្រុមហ៊ុនវៀតណាមចង់មកដាំបន្លែនៅកម្ពុជា

កាលពីថ្ងៃទី ១០ ឧសភា ២០១៨ កន្លងទៅនេះ ​ក្រុមហ៊ុនវៀតណាម ឈ្មោះ FLC Group បានចូលជួបពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា ដោយប្រាប់ពីគម្រោងចង់​បោះ​ទុន​ទឹក​ប្រាក់​ប្រមាណ ​១ ​​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ ដើម្បីធ្វើវិនិយោគ​លើ​ការ​ដាំ​ដុះ​បន្លែ និង ​ផ្លែ​ឈើ​សម្រាប់​នាំ​ចេញ និង​ ការ​ផ្គត់​ផ្គង់​ទេសចរ​ក្នុង​ប្រទេស​កម្ពុជា។ ពត៌មានរឿងវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានេះធ្វើឲ្យកើតប្រតិកម្មយ៉ាងក្តៅគគុក [...]

កាសែតបារាំងបានចុះផ្សាយអត្ថបទ ១ ថា ប្រជាមតិប្រកបដោយគ្រោះថ្នាក់ធំសម្រាប់លោក ហ៊ុន សែន

កាលពីថ្ងៃ ១៥ ឧសភា ២០១៨ កាសែតបារាំងឈ្មោះ LIBÉRATION នៅទីក្រុងប៉ារីស បានចុះផ្សាយអត្ថបទក្រោម​ចំណង​ជើងថា “ប្រជាមតិ ប្រកបដោយគ្រោះថ្នាក់សម្រាប់ ហ៊ុន សែន” ។ ខ្លឹមសារនៃអត្ថបទនោះ គឺ ការបោះឆ្នោតថ្ងៃ ២៩ កក្កដា ២០១៨  មិនមែនជាការបោះឆ្នោតធម្មតាទេ ។ ដោយសារតែ គណបក្សសង្គ្រោះជាតិ [...]

អាសន្នធំហើយ Hacker យួនហែកយកវេបសាយភ្នំពេញប៉ុស្តិ៍និងវេបសាយជាច្រើនទៀតទៅគ្រប់គ្រង

ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកគ័រ (Hacker) គាំទ្រ​ដោយ​រដ្ឋ​វៀតណាម កំពុង​ប្រើប្រាស់​វែបសាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​បើក​ការវាយប្រហារ​ទៅលើ​អង្គការ​សិទ្ធិមនុស្ស​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធឺណិត​ឈាន​មុខ​មួយ ឈ្មោះ FireEye មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ថ្លែងប្រាប់​សារព័ត៌មាន ABC អូស្ត្រាលី​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ APT32 ដែល​គាំទ្រ​ដោយ​រដ្ឋ​វៀតណាម កំពុងតែ​ធ្វើ​សកម្មភាព​វាយប្រហារ និង​លួច​យក​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​បរទេស ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ឲ្យ​រដ្ឋ​វៀតណាម។ នាយិកា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) អ្នកស្រី [...]