ស្តេចចេញរាជក្រឹតតែងតាំង ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរង ជួយទប់ជើងគ្រែអំណាច លោក ហ៊ុន សែនស្របពេលកូតាអនុគ្រោះពន្ធជិតដាច់ខ្យល់

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅជាអគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើតាមលិខិតត្រាស់បង្គាប់ ចុះថ្ងៃទី៦ កក្កដា ចុះហត្ថលេខាដោយ លោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាល ។ ការតែងតាំងនេះ ត្រូវបានធ្វើជាជំហានៗ បន្ទាប់ពីប្រគល់ភារកិច្ចជាមេបញ្ជាការរងកងទ័ពជើងគោក [...]

វគ្គទឹកភ្នែកសត្វក្រពើ ៖ សហភាពអឺរ៉ុបត្រៀមដកហូតកូតាអនុគ្រោះពន្ធក្រោយបេសកកម្មស្វែងរកការពិតនៅកម្ពុជា

នៅថ្ងៃទី ១២ កក្កដា​ គណៈកម្មការសហភាពអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម បានធ្វើការព្រមាន​​ដកប្រទេសកម្ពុជា​ចេញពី​គម្រោង​អនុគ្រោះពន្ធ ដោយអះអាងថា វាគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់កិច្ចខិតខំត​ខំប្រឹង​ប្រែង​របស់​ពួកគេ​ដើម្បីស្តាឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយនៅកម្ពុជា​ ត្រូវបរាជ័យ។ លោកស្រី Cecilia Malmström អ្នកដឹកនាំគណប្រតិភូសហភាពអឺរ៉ុប​ សម្រាប់បេសកកម្មស្វែងរកការពិត​ ត្រូវបានដកស្រង់សម្តី​ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី (បេសកកម្មរបស់​សហភាពអឺរ៉ុប ដើម្បីវាយ​តម្លៃ​អំពី​សិទ្ធិ​មនុស្ស​និង​ស្ថានភាពការងារនៅកម្ពុជា) ថា “គំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្មសេរី ដែលហៅថា​ [...]

ពេលនេះ សេដ្ឋកិច្ចខ្មែរចាប់ផ្តើមដាំក្បាលចុះហើយ ព្រោះការនាំអង្ករចេញត្រូវបានបដិសេធអស់ជាង ៥.៩ % នៅឆ្នាំ ២០១៨ នេះ

របាយការណ៍ស្ថានភាព​នៃការ​នាំ​ចេញ​អង្ករ​កម្ពុជា បង្ហាញ​ថា ​​កា​រនាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ក្នុង​រយៈ​ពេល ៦ខែ ដើម​ឆ្នាំ​២០១៨ មាន​ការ​ធ្លាក់​ចុះ​ជិត ៦​ភាគ​រយ បើ​ប្រៀបធៀប​​​នឹង​រយៈ​ពេល​ ៦​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន។ បញ្ហា​នេះ គឺ​ដោយសារ​តែ​តម្រូវ​ការ​ក្រៅ​ស្រុក​បាន​ថយ​ចុះ។ របាយការណ៍ពី​អគ្គនាយកដ្ឋានកសិកម្ម ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា បង្ហាញ​ថា​​​ ការ​​នាំ​អង្ករ​ចេញ​រយៈ​ពេល​ ៦ ខែ​ ដើម​ឆ្នាំ២០១៨ មាន​ចំនួន​ជាង​ម្ភៃ​ប្រាំ​ពីរ​ម៉ឺន​តោន (២៧១.៥៣៧) តិច​​ជាង​ទិន្នន័យ​នាំ​ចេញ​រយៈ​ពេល​ដូច​គ្នា [...]

ទាល់ឃើញក្តារមឈូសបានស្រក់ទឹកភ្នែក ៖ ប្រតិភូ​សហភាព​អឺរ៉ុប​ ១០ រូប មកទះក្បាល ហ៊ុន សែន ៣​ ដៃ ឲ្យស្តារស្ថានការណ៍នយោបាយឡើងវិញ

គណៈប្រតិភូ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ រូប​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្រសួងមហាផ្ទៃ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ស្វែងរក​ការ​ពិត ដើម្បី​សម្រេច​ទៅ​លើ​ថា តើ​ត្រូវ​ព្យួរ ឬ​ត្រូវ​បន្ត​កម្មវិធី «​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ពី​ប្រទេស​កម្ពុជា ? បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ជំនួប​ចុង​ក្រោយ​របស់​ពួក​គេ​នឹង​ធ្វើ​ឡើងជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្រសួងការបរទេស​។ លោក កត្តា អ៊​ន សមាជិក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា​ចាប់តាំងពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង និង​កំពង់ស្ពឺ​ដោយ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន និង​អមដំណើរ​ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ផង​។ លោក​ថ្លែង​ថា​៖ «​យើង​មាន​ចំនួន ១៥ ចំណុច​ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​។ ១៥ [...]

វគ្គស្រែករោទិ៍ដូចគោត្រូវថ្មោង ៖ រដ្ឋាភិបាល​លោក ហ៊ុន សែន ស្រែកថ្ងូរថា ​​អយុត្តិធម៌​ណាស់ នៅពេលអន្តរជាតិចាប់ផ្តើម​ដាក់​សម្ពាធ​តឹងឡើង ៗ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​ថ្លែង​ក្នុង​ពេលចុះ​បេសកកម្ម​ទៅ​សហភាពអឺរ៉ុបថា ​អន្តរជាតិ​ហាក់​បាន​ផ្តល់​ភាព​អយុត្តិធម៌​ដល់​កម្ពុជា លើការវិនិច្ឆ័យនិងដាក់សម្ពាធផ្អែកលើស្ថានភាពនយោបាយបច្ចុប្បន្ន។​ ក្នុង​សុន្ទរកថាទៅកាន់​វិទ្យាស្ថាន​អឺរ៉ុបដើម្បី​សិក្សា​ពី​អាស៊ីនៅ​ទី​ក្រុង​ប្រ៊ុច​សែល កាលពី​ថ្ងៃ​ទី២៨ មិថុនា ដែល​ក្រសួងការ​បរទេស​ទើប​បាន​ផ្សព្វផ្សាយ​កាលពីម្សិល​មិញ​​ឲ្យ​ដឹងថា ​​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​លោក លុយ ដាវីត បាន​ថ្លែង​ថា ប្រជា​ជន​អឺរ៉ុប​កំពុង​យល់​ខុស​ពីស្ថានភាពបច្ចុប្បន្ន​របស់​ប្រទេសកម្ពុជា ហើយ​កម្ពុជាត្រូវ​រង​គ្រោះ​ជា​បន្ត​បន្ទាប់​ពីអន្តរជា​តិ និង​​អឺរ៉ុប​ដោយ​សារ​ការ​វាយ​តម្លៃ​មិន​ត្រឹម​ត្រូវ​ទាំង​នោះ។ លោក​បាន​បញ្ជាក់​ថា ការ​រំលាយ​បក្សប្រឆាំង​ ការ​បិទ​NGOsមួយ​ចំនួន និង​កាសែតCambodia Daily គឺ​ជា​ការ​អនុវត្តច្បាប់​សុទ្ធ​សាត ហើយ​បើកើត​មាន​នៅប្រទេស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​ក៏​គេ​នឹង​អនុវត្តន៍​ដូច​គ្នា​ដែរ។ លោក​បន្ថែម​ថា ប្រទេស​ទាំង​នោះ [...]

ភ្នាក់ងារចារកម្មចិនវាយលុកទិន្នន័យគជបខ្ទេចដូចព្រអួល​ រកឈ្មោះ ហ៊ុន សែន លែងឃើញ

ក្រុមហ៊ុនអ៊ីនធើណែតសហរដ្ឋអាមេរិកមួយឲ្យដឹងថា ភ្នាក់ងារចារកម្មចិនកំពុងវាយប្រហារ និងលួចយកទិន្នន័យពីក្រសួង-ស្ថាប័នរដ្ឋមួយចំនួនរបស់កម្ពុជា ខណៈដែលការបោះឆ្នោតថ្នាក់ជាតិខិតជិតចូលមកដល់។ ក្រុមហ៊ុនសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណែត Fire Eye ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានបង្ហាញរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួន ដោយរកឃើញថា ក្រុមលួចព័ត៌មានបច្ចេកវិទ្យារបស់ចិនឈ្មោះ «TEMP PERISCOPE» កំពុងលុកលុយ និងលួចយកទិន្នន័យ ពីស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នដទៃទៀត ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេសកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ [...]

សំណើចនយោបាយ ៖ ពេជ្រ ស្រស់ ក្លាយជា ពេជ្រ ក្រៀម នៅពេលសមាជិកស្រែកបន្ទរភ្លាម ៗ នៅខាងក្រោយខ្នង

ក្របីព្រៃ ពេជ្រ ស្រស់ ធ្លោយមាត់និយាយការពិត… ពេជ្រ ស្រស់ ចោទ ហ៊ុន សែន ថា បានទិញឬជួលមនុស្ស អោយទៅចូលរួមឃោសនាបក្ស!!! ពេជ្រ ស្រស់៖ “អ្នកដែលទៅចូលរួមឃោសនាបក្សប្រជាជន ភាគច្រើន ត្រូវបាន គេទិញឬជួល ក្នុងម្នាក់តម្លៃ ២មុឺនឬ៣មុឺនរៀល។ បក្សយើង មានអ្នកចូលរួមហែរបក្សចំនួនតែ ៣០០នាក់ [...]

រំលឹកខួប ២ ឆ្នាំ នៃឃាតកម្ម លោកបណ្ឌិត កែម ឡី អ្វី ៗ នៅតែជាអាថ៌កំបាំងសម្រាប់ខ្មែរ តែដំណើរទៅមុខរងទុក្ខឥតស្រាក

ទោះបីជា​រូប​កាយ​របស់​លោក​បណ្ឌិត កែម ឡី បាន​ចាក​ឆ្ងាយ​ពី​លោក​យើង​នេះ​ទៅ ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​យ៉ាង​ណា​ក្តី ក៏​កេរ្តិ៍ឈ្មោះ​ល្បី និង​មរតក​គំនិត​របស់​លោក​បណ្ឌិត មិន​រលត់​តាម​រូប​កាយ​របស់​លោក​នោះ​ឡើយ។ មរតក​គំនិត លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ផ្ទេរ និង​ចម្លង​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​ប្ដេជ្ញា​បន្ត​ស្នាដៃ ចំណេះដឹង និង​ទស្សនទាន​របស់​លោក សម្រាប់​មនុស្ស​ជំនាន់​នេះ និង​មនុស្ស​ជំនាន់​ក្រោយ។ ក្រុម​យុវជន ជំនាន់​ក្រោយ​មួយ​ក្រុម ដែល​មាន​គ្នា [...]