បុរសវ័យ ៧០ ឆ្នាំ ដែលគ្រាន់តែស៊ែរពាក្យជេរប្រមាថស្តេច ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ក្រោមច្បាប់ថ្មីដែលអនុម័តដោយរបបលោក ហ៊ុន សែន

បុរស​ម្នាក់​ទៀតហើយ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ​ព្រះមហាក្សត្រ។ ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២០ ឧសភា ក្រោយពេល​បុរស​រូប​នេះ គ្រាន់តែ​បាន​ចែកចាយ​បន្ត (Share) នូវ​រូបភាព​អង្គ​ព្រះមហាក្សត្រ មាន​បង្កប់​ន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ តាមរយៈ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ឈ្មោះ បាន សម្ភីរ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៣ ឧសភា កន្លងទៅ។ ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ លោក ងួន ណារ៉ា [...]

ពលរដ្ឋឆ្លាតវៃ មិនចូលដៃចូលជើងជាមួយជនផ្តាច់ការ ប្រហារប្រជាធិបតេយ្យ រង់ចាំថ្ងៃវិនាសមកដល់

កិច្ចព្រមព្រៀងចតុភាគី និង កិច្ចព្រមព្រៀនសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តម្រូវឲ្យប្រទេសកម្ពុជាដើរលើផ្លូវប្រជាធិបតេយ្យ ព្រោះអន្តរជាតិត្រូវការឲ្យប្រជាជនខ្មែរស្គាល់រសជាតិនៃសេរីភាព ដែលបាត់បង់ទៅដោយសារសង្រ្គាម និង ជម្លោះគ្នាឯង ។   ប៉ុន្តែបំណងល្អរបស់ប្រទេសហត្ថលេខីទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទីដោយលោក ហ៊ុន សែន ដែលមានសន្តានមកពីកុម្មុយនិស្ត ហើយនៅតែចង់អូសទាញប្រជារាស្រ្តខ្មែរទៅកាន់របបកុម្មុយនិស្ត​ជារៀង​រហូតមក ។ ការបណ្តែតបណ្តោយឲ្យលោក ហ៊ុន សែន បង្កព្យុះភ្លៀងស្រេចតែក្បាលចិត្តបែបនេះ [...]

បេឡាជាតិរបបសន្តិសុខសង្គម គម្រាមប្តឹង លោក រ៉ុង ឈុន ដែលការពារសិទ្ធិ និង ផលប្រយោជន៍កម្មករ

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ការពារសិទ្ធិ និង ផលប្រយោជន៍​របស់កម្មករកាលពីថ្ងៃទី ១៩ ឧសភា ២០១៨ ម្សិលមិញនោះ នៅថ្ងៃនេះ លោក រ៉ុង ឈុន បានទទួលរងនូវការគំរាមប្តឹង​ផ្តល់ពី​សំណាក់ស្ថាប័ន ប.ស.ស (របបសន្តិសុខសង្គម) នៃក្រសួងការងារដែលបានជូនដំណឹងផាត់ចោលផល​ប្រយោជន៍​ចំណែកខ្លះ​​របស់​កម្មករ​ ។ ទន្ទឹមនឹងការគំរាមប្តឹងនេះ គណៈប្រតិភូសហគមន៍អឺរ៉ុបនឹងចុះមកសិក្សាស្រាវជ្រាវសិទ្ធិសេរីភាព លក្ខខណ្ឌការងារកម្មករ [...]

ពត៌មានក្តៅ ៗ ហុយ ៗ លោក ហេង សំរិន ចេញឃោសនារកសំឡេងឆ្នោតនៅខេត្តត្បូងឃុំ

នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ លោក ហេង សំរិន បានទៅចូលរួមពិធីចងចាំល្ខោនយួនសម្លាប់ខ្មែរ ២០ ឧសភា​នៅ​វត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងពិធីនោះ មានការសម្តែងល្ខោនសម្លាប់ខ្មែរដែលយកតម្រាប់តាមរបបខ្មែរក្រហម ដែលជាល្ខោនយួនបោកខ្មែរតាំង​ពីសម័យឆ្នាំ ១៩៧៥ រហូតដល់ ១៩៧៩ និង បន្តរហូតដល់សម័យនេះ ២០១៨ ទៀត [...]

បែកធ្លាយផែនការយួនទប់ស្កាត់គណបក្សសង្រ្គោះជាតិមិនឲ្យឈ្នះឆ្នោតដឹកនាំប្រទេសនៅឆ្នាំ ២០១៨ នេះ

លទ្ធផល​នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ 2017​ បានបង្ហាញអោយឃើញថា «ក្នុង​ចំណោម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ទាំង 7 លាននាក់​ គឺ​ មានខ្មែរសុទ្ធ 47% បានបោះអោយ CNRP ;  ឯចំនួន 50%​ ដែល​ក្នុងនោះ​អាចនឹងមានយួន 20%​ រួមជាមួយ​ខ្មែរសុទ្ធ30%​ បានបោះអោយCPP; ចំណែក3%ទៀត​ បានបោះអោយបក្សតូចៗ»​ ។ ករណីអស្ចារ្យដែលគួរអោយភ្ញាក់ផ្អើល គឺ [...]

ខ្លាចក្រែងតាមមិនទាន់ចរន្តបណ្តាញសង្គម តោះមើលការស្ទង់មតិរឿងបោះឆ្នោត ២៩ កក្កដា ខាងមុខ

ឥឡូវនេះ មានការប្រទុងប្រទាញគ្នារឿងការទៅបោះឆ្នោត និង មិនទៅបោះឆ្នោត ភាគីរដ្ឋាភិបាលខំប្រឹងធ្វើគ្រប់វិធីដើម្បីឲ្យ​ពលរដ្ឋទៅបោះឆ្នោតបង្រ្គប់កិច្ចដើម្បីបន្តអំណាចតទៅទៀត ចំណែកខាងបក្សប្រឆាំងដែលជាគូប្រកួត​យ៉ាងស្រួល​ស្រាល់​នោះ មិនត្រូវបានអនុញ្ញាតឲ្យចូលប្រកួតទេ ព្រោះបក្សកាន់អំណាចខ្លាចចាញ់ឆ្នោតដូចនៅប្រទេសម៉ាឡេស៊ី ។ ក្រឡេកមើលទៅគជបវិញ ក៏ខំប្រឹងប្រែងសម្បើមណាស់ដែរ គឺ បើកយុទ្ធនាការទូងស្គរ វាយរគាំង អង្រួនកណ្ដឹង ចាក់មេក្រូដើម្បីជម្រុញពលរដ្ឋឲ្យទៅបោះឆ្នោត  ។ ឃើញថា ការបោះឆ្នោតលើកនេះហាក់ដូចជាភាគីកាន់អំណាចសស្រាក់សស្រាំខ្លាំងណាស់ មិនចង់ឲ្យពលរដ្ឋអវត្តមាន​ក្នុងថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ [...]

សាមគ្គីជាកម្លាំង ៖ កម្មករនៅថៃសម្រេចចិត្តមិនទៅបោះឆ្នោតព្រោះមិនចង់ឲ្យគជបនឿយហត់

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ព្រមាន​ថា​ពួកគេ​​នឹង​មិន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា​ខាង​មុខ​ទេ ដោយសារ​គ្មាន​គណបក្ស​ដែល​ពួក​គេ​ពេញ​ចិត្ត។ ក្រុម​ពលករ​ទាំង​នេះ​​ចាត់​ទុក​ការ​បោះ​ឆ្នោត ដែល​របប​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​ថា ជា​ការ​ធ្វើ​ឲ្យ​ល្អ​មើ​ដែល​មិន​ឆ្លុះ​បញ្ចាំ​ពី​​​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ។ ពលករ​​ធ្វើ​ការ​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ថៃ​លោក សុខ ជី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ឧសភា​ថា ត្បិត​តែ​រូប​គាត់​ធ្វើ​នៅ​ក្រៅ​ប្រទេស​មែន ប៉ុន្តែ​​​លោក​បាន​តាមដាន​ព័ត៌មាន​នៅ​ស្រុក​ខ្មែរ​រៀងរាល់​ថ្ងៃ។ លោក​អះអាង​ថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃ​មិន​ល្អ​ទេ ព្រោះ​កៀក​ថ្ងៃ​បោះ​ឆ្នោត​ទៅ​ហើយ​មិន​មាន​ឈ្មោះ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ លោក សុខ ជី ហៅ​ការ​​បោះឆ្នោត​ខាង​មុខ​នេះ​ថា ជា​ការបោះឆ្នោត​លេង​សើច។ [...]

ការស្ទង់មតិនៅលើបណ្តាញសង្គមឲ្យដឹងថា​ ពលរដ្ឋភាគច្រើនបំផុតមិនទៅបោះឆ្នោត

ការបោះឆ្នោតជាតិជិតមកដល់ហើយ គឺ ចាប់ផ្តើមនៅថ្ងៃទី ២៩ កក្កដា ២០១៨ នេះ ប៉ុន្តែសន្ទុះនៃការចង់ទៅបោះឆ្នោត​របស់ពលរដ្ឋ​ដូច​ជាអាគុយអស់ភ្លើង  ទាំងគជបទាំងលោក ហ៊ុន សែន ទាំងអាម៉ីអាថោងខំប្រឹងលេចអាចម៍លេចនោម អំពាវនាវហើយ​អំពាវនាវទៀត ដើម្បីឲ្យពលរដ្ឋទៅបោះឆ្នោតរក្សាអំណាចមេដឹកនាំរបស់ពួកគេ ប៉ុន្តែពលរដ្ឋនៅតែឆ្លើយថា មិនទៅ​បោះឆ្នោត ។ រហូតដល់កាលពីពេលថ្មី ៗ គជប សម្រេចចិត្តប្តឹងនរណា​ក៏ដោយដែល​រស់នៅលើពិភពលោកនេះទៅក្រសួងមហាផ្ទៃពី​បទណាត់គ្នា​មិនទៅបោះឆ្នោត នរណាហ៊ាននិយាយថា កុំទៅបោះឆ្នោត [...]