Month
May 2018

ពិតជាគួរឲ្យរីករាយសម្រាប់ប្រជាជនម៉ាឡេ ដែលរដ្ឋាភិបាលលោក មហាធៀ សម្រេចលែងយកពន្ធទំនិញ និង សេវា GST

ដូចការរំពឹងទុក ការយកពន្ធលើសេវាកម្មនិងទំនិញដែលធ្វើឲ្យប្រជាជន​ម៉ាឡេស៊ីត្អូញត្អែរខ្លាំង​កន្លងមកនោះ​នឹងលែងមាន​ទៀតហើយចាប់ពីថ្ងៃ ១ខែមិថុនានេះតទៅ។ នេះជាការប្រកាសនៅពុធទី ១៦ ខែឧសភា របស់ក្រសួងហិរញ្ញវត្ថុដែលជា​សេនាធិការនៃរដ្ឋាភិបាលថ្មីដឹកនាំដោយលោក មហាធៀ មហាម៉ាត់។ បើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះ៖« ការកំណត់​អាត្រា​ពន្ធស្មើសូន្យនឹងចាប់ផ្តើមពីថ្ងៃ ១ ខែមិថុនា ហើយវាមានអានុភាពអនុវត្តទូទាំង​ប្រទេសម៉ាឡេស៊ីទាំងមូល។ រាល់អាជីវកម្មដែលចុះបញ្ជីត្រូវអនុវត្តតាមការសម្រេចចិត្តនេះ ហើយស្របពេលជាមួយគ្នានោះគេត្រូវអនុវត្តតាម​រាល់លិខិតបទដ្ឋានទាំងអស់ដែលមានជាធរមាន»។ រដ្ឋាភិបាលមុនរបស់លោក ណាជីប រ៉ាហ្សាក់ បានដាក់ចេញពន្ធលើសេវានិងទំនិញនេះនៅឆ្នាំ ២០១៥ [...]

ខ្លាចបក្សមួយ ជួយបក្សម្ភៃ ឡើងវ៉ៃជាមួយ ហ៊ុន សែន យកបុងក្នុងថ្ងៃ ២៩ កក្កដាខាងមុខ

គណបក្សមួយដែលលោក ហ៊ុន សែន ខ្លាចលេចអាចម៍លេចនោម គឺ គណបក្សសង្រ្គោះជាតិ សូម្បីតែបក្សនេះត្រូវបាន​លោក ហ៊ុន សែន សម្លាប់ចោលទៅហើយមែន ប៉ុន្តែនៅសល់ព្រលឹងអណ្តែតត្រសែតតាមលងបន្លាចលោក ហ៊ុ​ន សែន ឥតស្រាក ហើយរឹតតែបន្ថែមទុក្ខព្រួយខ្លាំងទៅទៀត នៅពេលពលរដ្ឋនៅបូជាព្រលឹងបក្សសង្រ្គោះជាតិដោយមិនគិតថា ស្លាប់នោះទេ សុខចិត្តដេកផ្ទះ រង់ចាំមើលសង្រ្គោះជាតិរស់ឡើងវិញ ។ ចំណែកលោក ហ៊ុន សែន [...]

បែកធ្លាយសារផ្ទៃក្នុងបក្សស៊ីភីភីដែលត្រូវការផ្លាស់ប្តូររបបសព្វថ្ងៃ មិនបានអាន ប្រយ័ត្នស្តាយក្រោយ

មន្រ្តីស៊ីភីភីម្នាក់បានផ្ញើសារសម្ងាត់មកប្រាប់ពីកិច្ចសហការរវាងបងប្អូនស៊ីភីភី និង CNRP ថា បើបងប្អូនត្រូវការផ្លាស់ប្តូរ​របបសព្វថ្ងៃ បងប្អូនត្រូវសហការគ្នា គឺថា  ពួកយើងទាំងអស់គ្នា​ បើពិតជា​ស្រលាញ់សេរីភាព លទ្ធិប្រជាធិបតេយ្យពិត និង ចង់បានការផ្លាស់ប្តូរជាវិជ្ជមានមែន សូមនាំគ្នាកុំទៅបោះឆ្នោតអី ។ ត្រូវតែដេកនៅផ្ទះដោយកុំភ័យខ្លាចថា មាននរណាគំរាម និង គាបសង្កត់យើង។ បើទៅបោះឆ្នោតក្នុងថ្ងៃ ២៩​ កក្កដា ខាងមុខនេះមែន បើទោះជាលោក [...]

អាសន្នធំហើយ អាមេរិកចេញច្បាប់ថ្មី ឈ្មោះ Cambodia ​Democracy ​Act ដើម្បីកៀបសង្កត់របប លោក ហ៊ុន សែន

សេចក្តី​ស្នើច្បាប់​ Cambodia ​Democracy ​Act លេខ​ H.R. 5754 ​និង​វិសោធនកម្ម បន្ថែម​មួយទៀត​កាលពី​ថ្ងៃទី១៤ ​ខែឧសភា​ ដែល ​VOA ​ទទួលបាន​នោះ ​បានរៀប រាប់លម្អិត​ពីការ​ដាក់ទណ្ឌកម្ម​លើបុគ្គល​ជាយោធា ​មន្ត្រីសន្តិសុខ​ មន្ត្រីរដ្ឋាភិបាល ដែលមាន​ការ​ពាក់ព័ន្ធ​នឹងការ​រំលោភ​សិទ្ធិមនុស្ស​និងបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រុម​សមាជិក​សភា​អាមេរិកាំង នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ពិភាក្សា អំពី​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល និង​មន្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្វើ​ឲ្យ [...]

ចាំមើលដឹងគ្នា ឃ្លាថា ដេកផ្ទះ ឈ្នះឯង ខ្មែរលែងវង្វេង ចាញ់បោកផ្តាច់ការ

របប ហ៊ុន សែន តែងតែយកឈ្មោះខ្មែរ ពិសេសភាគរយនៃពលរដ្ឋចូលរួមបោះឆ្នោតទៅសុំ និងខ្ចីលុយពីប្រទេសផ្តល់​ជំនួយយកមកប្រព្រិត្តអំពើរពុករលួយធ្វើមហាសេដ្ឋីតពូជ និងបក្សពួក ។ តាមប្រភពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា នៅពេលនេះរបប ហ៊ុន សែន ជិតអស់លុយសំរាប់ដំណើរការ​រដ្ឋាភិបាលហើយ ហើយដើម្បីបន្តរស់បានមួយអន្លើរទៀត ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ គយ ធ្វើយ៉ាងណារកលុយសំរាប់ដំណើររដ្ឋាភិបាលឲ្យបាន ៩ខែទៅមុខទៀត ដូច្នេះហើយបាន​ជាថ្មីៗនេះរបប [...]

ព្រោះតែបន្លែផ្លែឈើក្នុងស្រុកផ្ទុកជាតិគីមីច្រើនពេក រដ្ឋាភិបាលវៀតណាមទើបសម្រេចនាំចូលបន្លែផ្លែឈើពីប្រទេសចិន និង ថៃ

ប្រទេស​វៀតណាម​បាន​ចំណាយ​ប្រមាណ ១៦៤លាន​ដុល្លារ ទៅលើ​ការ​នាំចូល​បន្លែ និង​ផ្លែឈើ មក​បំពេញតម្រូវការ​របស់​ប្រទេស​ខ្លួន ក្នុង​រយៈពេល ២ខែ ដើមឆ្នាំ ២០១៧នេះ។ ការនាំ​ចូល​នេះ​មានការ​កើនឡើង ៥៥ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នេះ​បើ​យោងតាម​របាយការណ៍ ពី​មន្ត្រី​គយ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ស៊ិន​ហួរ​នៅក្នុង​ថ្ងៃនេះ។ មន្ត្រី​គយ​ដ៏​ដែល​រូបនេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា៖ “ប្រជាជន​វៀតណាម ទំនងជា​មានការ​កើនឡើង​ក្នុងការ​ប្រើប្រាស់ ផ្លែឈើ និង​បន្លែ​ដែល​នាំចូល ជាពិសេស​នាំចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​ចិន ហើយ​វៀតណាម [...]

អ្នកនយោបាយខ្លះក្លាយជាអ្នកលេងបាយឡុកបាយឡ មិនមែនជាអ្នកដោះស្រាយបញ្ហាឲ្យរាស្រ្តទេ ប៉ុន្តែបន្ថែមបញ្ហាឲ្យរាស្រ្តទៅវិញ

អ្នកនយោបាយ ឬមេដឹកនាំបក្សបក្សអំពិលអំពែកជាច្រើនរាប់អាណត្តិមកនេះ និងថ្មីៗនេះ តែងចោទប្រកាន់ពលរដ្ឋខ្មែរថា មិនយល់ពីខ្លួន ទើបមិនព្រមបោះឆ្នោតអោយខ្លួន ហើយនៅតោងតែជាមួយបក្សប្រឆាំង សង្រ្គោះជាតិ បេះមិនដាច់ ហើយចោទបន្ថែមអញ្ចេះអញ្ចុះគ្រប់បែបយ៉ាងមកលើរាស្រ្តខ្មែរ។ មិនតែប៉ុណ្ណោះ អ្នកនយោបាយខ្លះ ឬមេដឹកនាំបក្សខ្លះ​ហ៊ាន​រហូតដល់ប្រមាថពលរដ្ឋខ្មែរថាជាពូជឈាមថោក ពូជល្ងង់ខ្លៅ​អោយគេបោក មិនចេះសាមគ្គីគ្នាដើម្បីធ្វើការផ្លាស់ប្តូរ ។ល។ និង។ល។ ដោយម្នាក់ៗនៅងាប់​តែជាមួយបក្សសង្រ្គោះជាតិ សម រង្ស៊ី និង កឹម សុខា។ [...]

ព្រោះខ្លាចពលរដ្ឋមិនទៅបោះឆ្នោត គជប ប្រើតុលាការជាឈ្នាន់ដើម្បីបំបិទសំឡេងប្រឆាំងការបោះឆ្នោត

ការប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ គឺធ្វើឡើងស្របពេលដែលអតីតមេដឹកនាំនៃគណបក្សប្រឆាំង​ និងមន្រ្តី ជាពិសេសអ្នកគាំទ្រនៃគណបក្សនេះជាច្រើនបានប្រកាសដោយការបញ្ជាក់ជំហររបស់់ពួកគេក្នុងការមិនទៅចូលរួម ការបោះឆ្នោតនាពេលខាងមុខ ប្រសិនណាបើគ្មានវត្តមានរបស់ គណបក្សសង្រ្គោះជាតិដែលទទួលបានការគាំទ្រពី ពលរដ្ឋជិតពាក់កណ្ដាលលាននាក់ចូលរួមប្រកួត ប្រជែងនៅក្នុងការបើឆ្នោតទេនោះ ។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានប្រកាសអោយដឹងថា ចំពោះករណីបុគ្គល ណាដែលបានញុះញុងចំពោះពលរដ្ឋមិនអោយទៅចូលរួមបោះឆ្នោតនោះ គជប បានសម្រេចរៀបចំ និងបានដាក់ពាក្យប្ដឹង ទៅក្រសួងមហាផ្ទៃរួចរាល់ហើយ ។ ការប្រកាសអំពីការដាក់ពាក្យប្ដឹងរបស់លោក [...]