Month
May 2018

យុវជនខឹងដាច់ក្បាលដាច់កន្ទុយមិនព្រមទៅបោះឆ្នោតព្រោះធុញទ្រាន់នឹងរបៀបកៀបសង្កត់ពីគជបនិងស៊ីភីភី

អ្នកវិភាគ​នយោបាយ​វ័យក្មេង និង​អ្នក​ធ្វើការ​ជាមួយ​ក្រុម​យុវជន​យល់​ថា ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ក្រុងភ្នំពេញ និង​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​អ្នកនយោបាយ​ណាមួយ​ទាក់ទង​នឹង​សិទ្ធិ​បោះឆ្នោត នឹង​ធ្វើ​ឱ្យ​យុវជន​កាន់តែ​ខឹងសម្បា​ខ្លាំង លែង​ទៅ​បោះឆ្នោត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ និង​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​វិធានការ​ផ្លូវ​ច្បាប់ លើ​អ្នក​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ប្រសិនបើ​ហ៊ាន​ចេញ​របាយការណ៍​ប៉ះពាល់​ភាព​ត្រឹមត្រូវ​របស់​គ.ជ.ប។ អ្នកវិភាគ និង​ក្រុម​យុវជន ចាត់​ទុក​ការ​គំរាមកំហែង​បែបនេះ​ថា មិនបាន​ផ្ដល់​ប្រយោជន៍​សម្រាប់​របប​ក្រុងភ្នំពេញ និង​ដំណើរការ​បោះឆ្នោត​ទេ។ សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង [...]

អាមេរិករិះគន់ចិនរឿងបន្ថែមកម្លាំងទ័ពចូលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃទី 20 ខែឧសភា ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានរិះគន់រដ្ឋាភិបាលចិន ចំពោះការបន្ថែមកម្លាំងទ័ព ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករយៈឆ្ងាយជាច្រើនគ្រឿង ចូលទៅក្នុងតំបន់នោះជាលើកដំបូង ។ បញ្ចកោណថ្លែងថា “សហរដ្ឋនៅតែប្តេជ្ញាចិត្តថែរក្សាតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ជាតំបន់ចំហ និង សេរី  ប៉ុន្តែយើងបានឮរបាយការណ៍ថា ប្រទេសចិនកំពុងរុករុលបន្ថែមកម្លាំងទ័ពទៅសមុទ្រចិនខាងត្បូង ។ [...]

ស្គាល់ សម រង្សី ស្តើងពេកទេដឹង តាមពិត លោក សម រង្សី ជាអ្នកនយោបាយនៅខ្មែរ តែជាអ្នកសេដ្ឋកិច្ចនៅបារាំង

យើងជាខ្មែរស្គាល់តែថា លោក សម រង្សី ជាអ្នកនយោបាយភាគីប្រឆាំងតាំងពីឆ្នាំ ១៩៩៨ រហូតមក មិនដែលដឹងថា លោក សម រង្សី នៅក្រៅប្រទេសជាអ្វីទេ ។ តាមរយៈការសិក្សាស្រាវជ្រាវ និង រកឃើញថា នៅបារាំង លោក សម រង្សី ជាអ្នកសេដ្ឋកិច្ចម្នាក់ ធ្លាប់ជួយស្តារសេដ្ឋកិច្ចបារាំងរហូតដល់បន្សល់ស្នាដៃទ្រឹស្តីសេដ្ឋកិច្ចនៅ​ក្នុងសៀវភៅ​របស់បារាំងទៀតផង  ។ [...]

មិនដែលដឹងសោះម៉ង ពាក្យថា សារេ និង ទុយនុយ ទើបតែដឹងនៅថ្ងៃនេះឯង សូមអញ្ជើញអានដើម្បីយល់ដឹងទាំងអស់គ្នា

នាទីអក្សរសាស្ត្រក្លាយពីបារាំង ពន្យល់ពាក្យ សារេ និង ទុយនុយ ពាក្យ សារេ ឬ សារ៉េ មកពីពាក្យ serrer អានថា ស៊ែរេ ប្រែថា រឹតបន្តឹង ។ ពីដើម គេនិយាយសម្រាប់ខោអាវ ដែលរលុង ដេរបញ្ចូលឲ្យតូច ជាងមុន ។ លុះយូរទៅ [...]

បុរសវ័យ ៧០ ឆ្នាំ ដែលគ្រាន់តែស៊ែរពាក្យជេរប្រមាថស្តេច ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ក្រោមច្បាប់ថ្មីដែលអនុម័តដោយរបបលោក ហ៊ុន សែន

បុរស​ម្នាក់​ទៀតហើយ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ​ព្រះមហាក្សត្រ។ ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២០ ឧសភា ក្រោយពេល​បុរស​រូប​នេះ គ្រាន់តែ​បាន​ចែកចាយ​បន្ត (Share) នូវ​រូបភាព​អង្គ​ព្រះមហាក្សត្រ មាន​បង្កប់​ន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ តាមរយៈ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ឈ្មោះ បាន សម្ភីរ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៣ ឧសភា កន្លងទៅ។ ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ លោក ងួន ណារ៉ា [...]

ពលរដ្ឋឆ្លាតវៃ មិនចូលដៃចូលជើងជាមួយជនផ្តាច់ការ ប្រហារប្រជាធិបតេយ្យ រង់ចាំថ្ងៃវិនាសមកដល់

កិច្ចព្រមព្រៀងចតុភាគី និង កិច្ចព្រមព្រៀនសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តម្រូវឲ្យប្រទេសកម្ពុជាដើរលើផ្លូវប្រជាធិបតេយ្យ ព្រោះអន្តរជាតិត្រូវការឲ្យប្រជាជនខ្មែរស្គាល់រសជាតិនៃសេរីភាព ដែលបាត់បង់ទៅដោយសារសង្រ្គាម និង ជម្លោះគ្នាឯង ។   ប៉ុន្តែបំណងល្អរបស់ប្រទេសហត្ថលេខីទាំងនោះត្រូវបានបំផ្លាញខ្ទេចខ្ទីដោយលោក ហ៊ុន សែន ដែលមានសន្តានមកពីកុម្មុយនិស្ត ហើយនៅតែចង់អូសទាញប្រជារាស្រ្តខ្មែរទៅកាន់របបកុម្មុយនិស្ត​ជារៀង​រហូតមក ។ ការបណ្តែតបណ្តោយឲ្យលោក ហ៊ុន សែន បង្កព្យុះភ្លៀងស្រេចតែក្បាលចិត្តបែបនេះ [...]

បេឡាជាតិរបបសន្តិសុខសង្គម គម្រាមប្តឹង លោក រ៉ុង ឈុន ដែលការពារសិទ្ធិ និង ផលប្រយោជន៍កម្មករ

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ការពារសិទ្ធិ និង ផលប្រយោជន៍​របស់កម្មករកាលពីថ្ងៃទី ១៩ ឧសភា ២០១៨ ម្សិលមិញនោះ នៅថ្ងៃនេះ លោក រ៉ុង ឈុន បានទទួលរងនូវការគំរាមប្តឹង​ផ្តល់ពី​សំណាក់ស្ថាប័ន ប.ស.ស (របបសន្តិសុខសង្គម) នៃក្រសួងការងារដែលបានជូនដំណឹងផាត់ចោលផល​ប្រយោជន៍​ចំណែកខ្លះ​​របស់​កម្មករ​ ។ ទន្ទឹមនឹងការគំរាមប្តឹងនេះ គណៈប្រតិភូសហគមន៍អឺរ៉ុបនឹងចុះមកសិក្សាស្រាវជ្រាវសិទ្ធិសេរីភាព លក្ខខណ្ឌការងារកម្មករ [...]

ពត៌មានក្តៅ ៗ ហុយ ៗ លោក ហេង សំរិន ចេញឃោសនារកសំឡេងឆ្នោតនៅខេត្តត្បូងឃុំ

នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ លោក ហេង សំរិន បានទៅចូលរួមពិធីចងចាំល្ខោនយួនសម្លាប់ខ្មែរ ២០ ឧសភា​នៅ​វត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅក្នុងពិធីនោះ មានការសម្តែងល្ខោនសម្លាប់ខ្មែរដែលយកតម្រាប់តាមរបបខ្មែរក្រហម ដែលជាល្ខោនយួនបោកខ្មែរតាំង​ពីសម័យឆ្នាំ ១៩៧៥ រហូតដល់ ១៩៧៩ និង បន្តរហូតដល់សម័យនេះ ២០១៨ ទៀត [...]