Month
May 2018

គណបក្សប្រជាធិបតេយ្យមូលដ្ឋានសម្រេចចិត្តចូលហែហមរបបដឹកនាំបែបលោក ហ៊ុន សែន

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រេចចិត្ត​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៃ​រដ្ឋសភា នៅ​ខែ​កក្កដា​ខាងមុខ។ ការ​សម្រេច​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​នៅ​ថ្ងៃ​ទី៦ ឧសភា​នេះ។ អ្នកវិភាគ​នយោបាយ​យល់ថា គណបក្ស​នេះ​គួរ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​អំពី​វត្តមាន​របស់​ខ្លួន មុន​នឹង​ថ្ងៃ​បោះឆ្នោត​មក​ដល់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​បក្ស​ទៅ​ថ្ងៃមុខ។ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ថ្លែង​ថា សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ចំនួន ៣២​រូប ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​គណបក្ស​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ ដោយ​សំឡេង​គាំទ្រ ៣១ ទល់នឹង ១សំឡេង។ [...]

កើតរឿងធំមួយនៅជ្រុងខាងត្បូងនៃប្រាសាទអង្គរតូច ចិនប្រើស្វានខួងបំផ្លាញថ្មប្រាសាទអង្គរវត្តបែកខ្ទេចខ្ទីសព្រាត

កាលពីថ្ងៃទី ៦ ឧសភា ២០១៨ ម្សិលមិញ បានមានជនជាតិចិន ១ ក្រុមកាន់ស្វានដែកទៅខួងថ្មប្រាសាទ​នៅទិសទក្សិណនៃ​ប្រាសាទអង្គរតូច ។ ក្រោយពីឃើញសកម្មភាពខួងថ្មប្រាសាទរបស់ជនជាតិចិនក្រុមនោះ អ្នកទេសចរជាជនជាតិខ្មែរបានចូលទៅហាមឃាត់​មិនឲ្យខួងថ្មប្រាសទនោះទេ ក៏កើតមានការតវ៉ាគ្នារឿងការខួងថ្មប្រាសាទនោះឡើង ។ ចំណែកខាងអាជ្ញាធរអប្សរាមិនបានដឹងរឿងនេះទេ ប៉ុន្តែសំឡេងខួងថ្ម គួរតែអាជ្ញាធរឮខ្លះដែរ មិនដឹងមូលហេតុអ្វីដែល​អាជ្ញាធរអប្សរា​បណ្តោយឲ្យជនជាតិចិនទាំងនោះខួងថ្មីប្រាសាទបែបនោះ ។ សង្ស័យករណីខួងថ្មប្រាសាទនោះថាជាការរកកំណប់ដែលជាជំនឿឆ្វេងនិយមដើម្បីបំផ្លាញវត្ថុបុរាណ ហើយក៏ចិត្តសាស្រ្ត​សង្រ្គាមត្រជាក់ដែលសៀមធ្លាប់ប្រើកាលពីសម័យវាយបន្ទាយលង្វែក ដោយបាច់ប្រាក់ដួងចូលទៅក្នុងគុម្ពឫស្សី ហើយប្រាប់ថា ឆ្ការឫស្សីយកប្រាក់ដួងនោះទៅ [...]

បែកធ្លាយសារព្រមានចុងក្រោយស្តីពីកូតាអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបតាមរយៈលោក ព្រាប កុល

ឯកឧត្តម អគ្គរដ្ឋទូតសហភាពអឺរ៉ុប និងជាតំណាងនៃអង្គទូតសហភាពអឺរ៉ុបទាំងអស់នៅកម្ពុជា បានអញ្ជើញខ្ញុំទៅជួប​គាត់ជាបន្ទាន់កាលពីថ្ងៃសៅរ៍ទី ៥ ខែឧសភា ដើម្បីប្រាប់ពីពត៌មាន និងការវិវត្តន៍ថ្មីៗអំពីគោលជំហររបស់សហភាពអឺរ៉ុប។ លោកហៅខ្ញុំទៅជួបទាំងថ្ងៃសម្រាកព្រោះលោកដឹងថាខ្ញុំតែងមានការខ្វាយខ្វល់ ហើយចង់ទប់ស្កាត់មិនឲ្យមាន​សេចក្តី​សម្រេចណាមួយរបស់សហភាពអឺរ៉ុបដែលនាំឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចនៅកម្ពុជា។ ខ្ញុំសូមដកស្រង់សំដីរបស់លោកទាំងស្រុងដូចខាងក្រោមនេះ ៖ «វាអាចនឹងមានភាពគ្រោះថ្នាក់ពិតប្រាកដមួយ ដែលកម្ពុជាអាចនឹងប្រឈមការលប់​ចោលគោលនយោបាយ​អំណោយ​ផល (General Scheme of Preference/GSP) ដែលអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុប (Everything But Arms/EBA) ប្រសិនបើស្ថានការនយោបាយ [...]

គណបក្សមហាសាមគ្គីជាតិខ្មែរមួយទៀតហើយដែលប្រកាសមិនចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ

គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាស​ជំហរ មិនចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ​នេះ​ទេ។ ការមិន​ចូល​រួមនេះ ត្រូវបាន​លោក​ញ៉ែម វណ្ណថន ប្រធានគណបក្ស​មហា​សាមគ្គីជាតិ​ខ្មែរ លើកហេតុផល​ចម្បងៗ​ចំនួន ៣ គឺ៖ ទី១. ដោយសារ​ស្ថានភាព​នយោបាយកម្ពុជា​បច្ចុប្បន្ន មិនអំណោយ​ផល​សមស្រប​សម្រាប់​គណបក្ស​មហាសាមគ្គីជាតិខ្មែរ មាន​លទ្ធភាព​ប្រជែង​ឈ្នះ​បាន​ឡើយ។ ទី២. ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គណបក្ស មានកម្រិត​ចំណូល​​មិនគ្រប់គ្រាន់​សម្រាប់​ការបង់ជូន​រដ្ឋតាម​ការកំណត់​នៅ​ក្នុង​ច្បាប់ និងការ​ចំណាយ​ផ្សេងៗរបស់គណបក្ស​ក្នុងការ​ធ្វើយុទ្ធនាការ​ឃោសនា​រកសម្លេង​ឆ្នោត។ [...]

គជបបើកយុទ្ធនាការបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត កុំជឿ សម រង្សី ត្រូវជឿ ហ៊ុន សែន

កាលពី​ថ្ងៃសុក្រ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ដើម្បីឱ្យ​អ្នក​បោះឆ្នោត​ចេញមក​បោះឆ្នោត​សភា​នៅថ្ងៃទី ២៩ ​ខ​កក្កដា ​ទោះបី​មាន​ការ​ព្រួយ​បារម្ភពី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​និងអង្គការ​សហ​ប្រជាជាតិ​ថា ​ការបោះ​ឆ្នោត​នេះ​អាច​មិនសេរី ​ឬ មិន​យុត្តិធម៌ បន្ទាប់ពី​មាន​ការ​ហាម​ប្រាម​មិនឲ្យ​គណបក្ស​ប្រឆាំង​ចូលរួម។​ យុទ្ធនាការ​នេះកើត​មាន​ឡើង​ចំ​ពេល​មាន​ការ​អំពាវនាវ​ម្តងហើយម្តង​ទៀតពី​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺ ​លោក​សម រង្ស៊ី​ ដែលសុំ​ឱ្យប្រជាជន​កម្ពុជា​ធ្វើពហិការ​ មិនចូលរួម​ការ​បោះឆ្នោត​ប្រសិន​បើគណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម។ ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ​បាន​រៀបចំ​វគ្គ​សំនួរ​និង​ចម្លើយជា​មួយ​សិស្ស​ប្រហែល​ ៨០០​ នាក់នៅ​ខេត្តតាកែវ ​បន្ទាប់ពីការ​បង្រៀន​អំពី​ការ​បោះ​ឆ្នោត ។ ​លោក​ឌឹម [...]

សុខ ឥសាន ៖ កុំអាងលេសថា គ្មានសិទ្ធិសេរីភាព ហើយមិនចូលរួមបោះឆ្នោត

អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច​បច្ចុប្បន្ន បាន​អះអាង​កាលពី​ម្សិលមិញ​ថា ការមិន​ចូលរួម​ការបោះឆ្នោត​រប​ស់​បក្សនយោបាយ​ណាមួយ​គឺជា​សិទ្ធិ​របស់​បក្ស​នោះ។ ទន្ទឹមគ្នានេះ លោក​បាន​ព្រមាន​បក្សនយោបាយ កុំ​ឲ្យ​យក​ហេតុផល​ថា គ្មាន​សិទ្ធិសេរីភាព មក​ធ្វើជា​លេស​មិន​ចូលរួម​ការបោះឆ្នោត។ ការបញ្ជាក់​នេះ ធ្វើឡើង​ក្រោយពី​បក្សនយោបាយ​ពីរ​បានប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ ក្រោម​ហេតុផល​ស្ថានភាព​នយោបាយ​មិនល្អ។ “នៅក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ក្នុង​ទីលាន​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​នីមួយៗមាន​សិទ្ធិ​ចូលរួម ឬ​មិន​ចូលរួម​បោះឆ្នោត​ស្របទៅតាម​លទ្ធភាព សមត្ថភាព និង​ឆន្ទៈ​របស់ខ្លួន​ដោយ​គ្មាន​ការបង្ខិតបង្ខំ ការ​សម្លុត និង​ការគំរាម កំហែង​ណាមួយ​ឡើយ” ។ នេះ​គឺជា​គូសបញ្ជាក់​របស់លោក​សុខ ឥសាន [...]

ការទៅបោះឆ្នោតក៏ជាសិទ្ធិ ការមិនទៅបោះឆ្នោតក៏ជាសិទ្ធិ តើគួរប្រើសិទ្ធិមួយណា?

ការទៅបោះឆ្នោត គឺជាសិទ្ធិ របស់ពលរដ្ឋម្នាក់ៗ។ តែការមិនទៅបោះឆ្នោត ក៏ជាសិទ្ធិ របស់ពលរដ្ឋម្នាក់ៗដែរ។ មិនមានច្បាប់ណា តម្រូវ ឬ បង្ខំ ឲ្យពលរដ្ឋម្នាក់ៗ ទៅបោះឆ្នោតឡើយ។ កាលពីបោះឆ្នោតមុនៗ ម្តងៗ មានពលរដ្ឋរាប់លាននាក់ ដែលមិនបានទៅបោះឆ្នោត ហើយក៏គ្មាននរណាបានមករករឿងពួកគាត់ដែរ។ ហ៊ុន សែន និងគណបក្សគាត់ ជាអ្នកបំផ្លាញការបោះឆ្នោតត្រឹមត្រូវ ក្រោយពីពួកគេបានរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីកុំឲ្យគណបក្សនេះ [...]

ដល់ពេលវេលាហើយដែលរាស្រ្តខ្មែរម្ចាស់ឆ្នោតត្រូវវាយបកដោយវិធីថ្មីដែលរបបផ្តាច់ការពិបាកទប់ទល់

ពលរដ្ឋខ្មែរយើងពិតជាអភ័ព្វណាស់ ជ្រើសរើសបានបក្សដែែលខ្លួនពេញចិត្តហើយ បែរជាត្រូវចោរហារយបំផ្លាញ​ចោល​ដោយ​លេសនយោបាយដែលគ្មានហេតុផល ។ ការយកលេសថា ក្បត់ជាតិ ជាទីសំអាងដើម្បីបំផ្លាញគណបក្សសង្រ្គោះជាតិនេះ ត្រូវបានមតិជាតិ និង អន្តរជាតិ​មិន​ទទួលស្គាល់ឡើយ ព្រោះជាលេសក្រាញអំណាចសុទ្ធសាធ ។ ហេតុនោះ នៅពេលដល់វេលានៃការបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខ រាស្រ្តខ្មែរដែលជាម្ចាស់ឆ្នោត និង ត្រូវការផ្លាស់ប្តូរពិតប្រាកដ មុខជានឹងវាយបកដោយវិធីនេះខ្លះដើម្បីបង្រ្កាបរបបផ្តាច់ការនៅកម្ពុជា ព្រោះមានតែវិធីនេះទេ [...]