Month
April 2018

សើច ឬ យំ បងប្អូន ! ក្រសួងយុត្តិធម៌ស្នើដំឡើងប្រាក់ខែចៅក្រមដើម្បីលុបបំបាត់អំពើពុករលួយ និង កាត់ក្តីឲ្យមានយុត្តិធម៌

ក្រសួងយុត្តិធម៌ស្នើសុំដំឡើងប្រាក់បៀវត្សចៅក្រមព្រះរាជអាជ្ញាដើម្បីលុបបំបាត់អំពើពុករលួយ ចុះបើប្រាក់ខែពួកចៅក្រមរាជអាជ្ញាឡើងដល់ ៣ លានរៀលហើយៗពួកគាត់នៅតែពុករលួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងត្រូវឆ្លើយដោះសារបែបណា​ជាមួយសម្តេចតេជោ​សែនប្រមុខរាជរដ្ឋាភិបាល​និងជាមេបក្សប្រជាជន?????? ហើយបើសម្តេចហ៊ុនសែនមិនជឿទេ???? សុំសម្តេចប្រើមនុស្សស្និទ្ធធ្វើប្រជាមតិទៅ!!! ខ្ញុំនិយាយនេះគឺដើម្បីសុខសន្តិភាពជាតិខ្មែរ….ក៏ដូចជាចង់ឲ្យCpp ទទួលបានការគាំទ្រ ពីររាស្ត្រ….ថ្ងៃមុនឆ្លងកាត់ការងារនៅតុលាការខេត្តបាត់ដំបង ធ្វើឲ្យខ្ញុំភ្លឺភ្នែកច្រើន។ ខាងក្រោមនេះជាសំណេរចាស់ ឆ្នាំ២០១៦… ភ្នំពេញ ៖ ដើម្បីកុំឲ្យមាន ការប្រព្រឹត្តអំពើពុករលុយ និងមានភាពលំអៀង ក្នុងការកាត់ក្តី ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំការស្នើសុំ ដំឡើងប្រាក់បៀវត្សដល់ចៅក្រម និងព្រះរាជអាជ្ញា [...]