Month
April 2018

បែកធ្លាយល្បិចកខ្វក់របស់លោក ហ៊ុន សែន បោះពុម្ពលុយខ្មែរដូរយកលុយដុល្លារដើម្បីផ្ញើទុកក្នុងធនាគារក្រៅស្រុក

តាមប្រភពពីអ្នកដឹកបញ្ហាផ្ទៃក្នុងរបស់លោក ហ៊ុន សែន ឲ្យដឹងថា ការដែលលោក ហ៊ុន សែន បោះពុម្ភលុយខ្មែរ ដូរយកលុយបរទេស ។ ទង្វើរបស់លោក ហ៊ុន សែន នេះជាល្បិចសេដ្ឋកិច្ច Mafia ម៉ាហ្វីយ៉ា ដើម្បីបោកប្រាស់​មនុស្សរាប់លាននាក់  ទាំងបរទេស​ទាំងខ្មែរសុទ្ធតែចាញ់បោកលោកហ៊ុន សែន  ដោយហេតុថា លោក ហ៊ុន សែន [...]

ខ្ទេចខ្ទីអស់ហើយ ស្ពានអ្នកលឿង ត្រូវបានបំផ្លាញដោយកងដឹកជញ្ជូនរបស់ ហ៊ុន ជា

កងដឹកជញ្ជូន ដែលជាកម្មសិទ្ធរបស់ ហ៊ុន ជា បានបំផ្លាញស្ពានអ្នកលឿង ស្ពាន​អ្នក​លឿង ទទួល​រង​គ្រោះ​ទៀត​ហើយ ដោយសារ​តែ​រថយន្ត​ធុន​ធំ ដឹក​លើស​ទម្ងន់ រាប់​សិប​តោន បាន​បើក​ចុះ​ចំណោត រ៉េ​ចង្កូត​កៀប​ជាប់​នឹង​ចិញ្ចើម​ឃឿ​ន​ស្ពាន ផុង​ដាច់​ថ្នល់​កៅស៊ូ ចំនួន​២​កន្លែង កាលពី​ម៉ោង​១​និង​២០​នាទី រសៀល​ថ្ងៃ​ទី​២០ មេ​សា ២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ [...]

បកស្បែកហែកមុខលោក ហ៊ុន សែន ដែលអួតថាជាខ្លាសេដ្ឋកិច្ចនៅអាស៊ី(មានឃ្លិប)

ដោយសារតែពួកស៊ីភីភី និង លោក ហ៊ុន​ សែន អួតអាងថា ការដឹកនាំរបស់ខ្លួនកំពុងតែក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី លោក ប៉ាង សុខឿន ហៅ ខ្មែរ សុវណ្ណភូមិ បានបកស្បែកហែកមុខរបបដឹកនាំរបស់លោក ហ៊ុន សែន ថា ជារបបដែលគ្មានបាន​សាង​គោលជំហរសេដ្ឋកិច្ចអ្វីដល់ជាតិទេ ព្រោះគាំទ្រតែពួកឧកញ៉ាគ្នាឯង បង្កើតក្រុមហ៊ុននាំចូល​ទំនិញសព្វសារពើ​មក​សម្លាប់​ទំនិញក្នុងស្រុករបស់ពលរដ្ឋ ។ ទង្វើដឹកនាំរបស់លោក ហ៊ុន [...]

ខ្មែរក្រៅស្រុកជួយលើកស្ទួយសេដ្ឋកិច្ចច្រើនជាងប្រាក់បំណុលបរទេសដែលលោក ហ៊ុន សែន ដើរខ្ចីគេ

តិចថាមិនដឹងទៅ? កុំរមិលគុណខ្មែរធ្វើការជាខ្ញុំគេនៅថៃ និងកូរ៉េ ឬខ្មែររស់នៅក្រៅស្រុកអោយសោះ បងប្អូនស៊ីភីភី! សេដ្ឋកិច្ចស្រុកខ្មែររាល់ថ្ងៃ បើខ្មែរក្រៅស្រុកឈប់ផ្ញើលុយអោយ ហើយខ្មែរមិនធ្វើខ្ញុំគេនៅថៃ និង កូរ៉េ ធានាថាល្ហាម ទោះជា ហ៊ុន សែន ខ្ចីលុយបានច្រើន ឬបរទេសផ្តល់ជំនួយយ៉ាងណា ក៏ខ្មែរនៅតែពិបាករស់ដែរ។ បញ្ជាក់៖ មូលហេតុ គឺ ១. លុយជំនួយឥតសំណងពីជប៉ុន អូស្រ្តាលី [...]

តោះសាកទាយលេងមួយ ខ្លាចបែកបាក់សាមគ្គីជាតិ ឬ ខ្លាចមិនបានវីសាចូលស្រុកគេ?

ផ្តាំមក ខៀវ សុភ័ក្រ ហ៊ុន សែន ក៏ដូចជាបងប្អូនស៊ីភីភីផងដែរ! ស្អីគេ ខៀវ សុភ័ក្រ ថាមិនចង់តាមចាប់អ្នកប្រឆាំងនៅក្រៅស្រុក ព្រោះខ្លាចបែកបាក់សាមគ្គីជាតិ? ​តាមពិតផេះសុទ្ធ ព្រោះថា ៖ ១. អ្នកប្រឆាំងនៅក្រៅស្រុកជាមនុស្សត្រឹមត្រូវ ហើយបើអាចមកជាន់ប្រទេសគេបានដើម្បីតាមចាប់ ក៏មិនដឹងថាសំអាងលើទោសស្អីយកមកនិយាយជាមួយប្រទេសសេរីទាំងនោះដែរ។ ពោលមានតែយករឿងដាក់ខ្លួនឯងប៉ុណ្ណោះ។ ២. រឿងសំខាន់ សុំវីសា ចូលមកប្រទេសគេអត់បានទោះខ្លួនជាមន្រ្តី [...]

លោក ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកថា កម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​សំដែង​មោទនភាព​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី បន្ទាប់​ពី​ប្រទេស​នេះ​បាន​រួច​ផុត​ពី​បន្ទាត់​នៃ​ប្រទេស​ដែល​ក្រី​ក្រ​បំផុត។ ប៉ុន្តែ​អ្នក​វិភាគ​សេដ្ឋកិច្ច ស្ទាក់​ស្ទើរ​ក្នុង​ការ​ហៅ​កម្ពុជា​ថា​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី​នេះ។ ក្នុង​ពិធី​ប្រជុំ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ នៃ​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​ថ្ងៃ​សុក្រ​នេះ ក្រៅ​តែ​ពី​អះអាង​ថា​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​តំបន់​អាស៊ី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រំពឹង​ទុក​ថា ​នៅ​ឆ្នាំ​២០៣០​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​ឆ្នាំ​២០៥០​ កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​តែ​ម្តង។ តាម​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ អាណត្តិ​នេះ កម្ពុជា​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស​មាន​ចំណូល​ទាប [...]

កញ្ចាញ់ចេកលោតខុសទំនង ៖ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​៥​ រូប ឡើងងារលោតចូលក្នុងរាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិតសភាជាទីប្រជុំបញ្ញវន្តដែលបានទទួលការសិក្សាកម្រិតខ្ពស់ ប្រមែប្រមូលគោលគំនិតល្អ ៗ បង្កបង្កើតជាអង្គវិជ្ជា​សម្រាប់​កសាង​ធនធានមនុស្សបន្តវេនប្រទេសជាតិពីមួយជំនាន់ទៅមួយជំនាន់ ពោលគឺ ទីប្រជុំអ្នកប្រាជ្ញគ្រប់មុខវិជ្ជា ។ ប៉ុន្តែសម្រាប់រាជបណ្ឌិត្យសភាកម្ពុជាវិញ វាក្លាយជាវេទិការបស់អ្នកនយោបាយជំនាន់ចាស់​ដែលខ្វះការសិក្សាកម្រិតខ្ពស់ ប៉ុន្តែរស់នៅដោយសារអំណាច ចង់វាតទីចូលកន្លែងណាបានស្រេចតែក្បាលចិត្ត មិនគិតអ្វីទាំងអស់ ឲ្យតែរស់នៅក្នុង​អំណាចបានយូរ ។ ប្រទេសខ្មែរពិតជាអភព្វហួសថ្លែងដែលនៅតែប្រឈមនឹងអ្នកនយោបាយចាស់ ៗ ខ្វះចក្ខុវិស័យសម្រាប់ជាតិ ។ កូនខ្មែរដែលសិក្សារៀនសូត្រវែងឆ្ងាយ ប្រាកដជាហួសចិត្ត អាណិតស្រុកទេសនេះមិនខាន នៅពេលឃើញមនុស្សទាំង ៥ [...]

មិនទាំងចេះលេងហ្វេសប៊ុកស្រួលបួលផង លោក សុខ ពុទ្ធិវុធ កូនប្រសាលោក ហ៊ុន សែន ក្លាយជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា

កូន​ប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺ​ លោក សុខ ពុទ្ធិវុធ ដែល​ល្បី​ឈ្មោះ​ជំនាញ​ខាង​បាញ់​សម្លាប់​សត្វ​ព្រៃ​រំលោភ​ច្បាប់​នៅ​កម្ពុជា និង​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​ទាំង​នៅ​វ័យ​ក្មេង​នោះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។ ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ [...]