Month
March 2018

ក្រោមមេឃតែមួយ ក្រោមរបបតែមួយ ប៉ុន្តែមានទស្សនៈខុសគ្នាស្រឡះរវាងលោក សុខ ទូច និង សាយ សំអាល់

ក្រោមមេឃតែមួយ ក្រោមរបបតែមួយ មានទស្សនៈខុសគ្នា តែក្នុងគោលដៅតែមួយ! …………… សុខ ទូច ៖ កម្ពុជាលែងមានហើយពាក្យថា«កាប់ឈើ»។ សាយ សំអាល់ ៖ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាគឺនៅតែមាន។ ដូច្នេះយើងសុំឲ្យប៉ូលិសអន្តរជាតិជួយទប់ស្កាត់ឲ្យយើងផង។ មូលហេតុអ្វីបានជាយើងនិយាយថាពីរនាក់នេះរស់នៅក្រោមមេឃតែមួយ ក្រោមរបបតែមួយ និងមានទស្សនៈខុសគ្នា តែមានគោលដៅតែមួយ? ភាពងាយយល់គឺ ពួកគេសុទ្ធតែនិយាយដើម្បី «បំភ្លៃតថភាពជាក់ស្តែង និងគេចវេសពីការទទួលខុសត្រូវដូចគ្នា»។ មួយថាលែងមានពាក្យថា«កាប់ឈើ» [...]

ពត៌មានក្តៅ ៗ ហុយ ៗ តុលាការតេឡេកោះហៅអ្នកស្រី បូរ រចនា ឡើងតុលាការនៅថ្ងៃទី ៣ មេសា ខាងមុខ រឿងជំនុំជម្រះជនជាប់ចោទ ជួប សម្លាប់

គេឯងដឹងឮហើយថា រឿងក្តីទាក់ទងនឹងនយោបាយ គ្មានថ្ងៃណានឹងមានពន្លឺយុត្តិធម៌ដល់ជនរងគ្រោះទេ ហើយប្រជាជនក៏ដឹងច្បាស់ថា​ តុលាការសព្វថ្ងៃនេះជាអ្វីដែរ ។ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក្លាយជាឧបករណ៍បម្រើដាច់ថ្លៃរបស់ជនផ្តាច់ការដោយស្វ័យប្រវត្ត ហេតុនោះ ប្រជាពលរដ្ឋគ្មានជំនឿលើយុត្តិធម៌ដែលតុលាការជនផ្តាច់ការកាត់សេចក្តីជំនុំជម្រះនោះទេ សូម្បីតែករណីថ្មី ៗ លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញទះកំភ្លៀងបុរសម្នាក់ដែលមិនបានប្រព្រឹត្តខុសអ្វីសោះ ក៏គ្មានស្បែកមុខចៅក្រមណាបកស្រាយថា ប្រព្រឹត្តខុសអ្វីទេ វាក្លាយជារឿងបក្សពួក មិនមែនជារឿងរបស់ប្រទេសជាតិមួយដែលមានតុលាការពិតប្រាកដ ។ កាលពីថ្ងៃទី ១៤ មីនា [...]

លោក គឹម វុត្ថា មេកងសន្តិសុខខណ្ឌដូនពេញ ដែលទះកំភ្លៀង លោក ប៉ែន ចាន់ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង និង ស្នើឲ្យចាត់វិធានការតាមផ្លូវច្បាប់

អ្នកការពារ​សិទ្ធិមនុស្ស​ថ្កោលទោស​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​បាន​ប្រើ​អំពី​ហិង្សា​លើ​ពលរដ្ឋ​ម្នាក់​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ អំឡុង​ពេល​សាលាឧទ្ធរណ៍​បើកសវនាការ​រឿង​ក្តី​លោក កឹម សុខា កាលពី​ព្រឹក​ថ្ងៃទី២៧ មីនា។ អ្នក​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ទង្វើ​បែបនេះ​ថា ជា​ការ​រំលោភបំពាន​ច្បាប់ ដែល​មិន​អាច​ទទួល​យក​បាន និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ដៃដល់​រូប​នោះ។ អ្នក​ការពារ​សិទ្ធិមនុស្ស​អះអាង​ថា សកម្មភាព​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដែល​គូស​គំនូស​នៅ​លើ​ផ្លូវ​ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​លើ​លោក កឹម សុខា នោះ មិនមែន​ជា​បទល្មើស​នោះ​ទេ ផ្ទុយទៅវិញ ការ​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​សង្គ្រោះជាតិ ដោយ​មេកង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ទៅវិញ​ទេ [...]

ហេហេ ឈ្នះ ឬ ចាញ់ ស៊ីសងលើការប្រកួត តោះមើលការប្រកួតរកសំឡេងគាំទ្ររវាងលោក ហ៊ុន​ សែន និង ស ខេង តើមួយណាបានច្រើនជាង?

ប្រហែលជាដល់ថ្ងៃអន្សារបស់លោក ហ៊ុន សែន ហើយ ព្រោះមានសម្ពាធគ្រប់ទិសទី សម្ពាធពីអន្តរជាតិ សម្ពាធពីបងធំវៀតណាម សម្ពាធពីផ្ទៃក្នុងបក្ស និង ចុងក្រោយ គឺ សម្ពាធពីអ្នកគាំទ្រស៊ីភីភី ព្រោះកាលពីម្សិលមិញនេះ មានការស្ទង់មតិមួយរឿងប្រជាប្រិយភាពរបស់លោក ហ៊ុន សែន និង លោក ស ខេង ហើយលទ្ធផលមានបង្ហាញនៅខាងក្រោម ម្សិលមិញ បានធ្វើការស្ទង់មតិចំពោះបេក្ខភាពនាយរដ្ឋមន្ត្រីនៃគណបក្សប្រជាជនរវាងលោក [...]

បែកខ្ទេចបែកខ្ទីគ្មានទីជំរក ! ច្បាប់ថ្មីរបស់រដ្ឋបាលលោកត្រាំបញ្ចាក់ថា អ្នកណាគាំទ្រគណបក្សប្រជាជនកម្ពុជានឹងត្រូវដកហូតសញ្ជាតិ ឬ សិទ្ធិជ្រកកោនលើទឹកដីអាមេរិក

ប្រភពព័ត៌មានដែលចេញពីទំព័ររបស់លោក Samphors Moun ឲ្យដឹងថា ច្បាប់ថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលទើបនឹងចេញថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់​លាស់ថា៖ ពលរដ្ឋខ្មែរមួយចំនួនធំ នឹងត្រូវដកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិច ឬ ត្រូវបញ្ជូន​ទៅ​ស្រុកខ្មែរវិញ បើរកឃើញថា ជននោះជាអ្នកគាំទ្រ សកម្មជន ឬ ថ្នាក់ដឹកនាំរបស់បក្សប្រជាជន (CPP)។ Recently, Donald Trump’s new [...]

តោះអានពត៌មានសំរាមដែលគ្រាន់បើជាងពត៌មានដែលឲ្យរាស្រ្តតាម

សេរីភាពនៃការទទួលពត៌មានជារបស់ពលរដ្ឋខ្មែរ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិទទួលពត៌មានគ្រប់រូបបែប ទោះជាពត៌មាននោះល្អ ឬ អាក្រក់ក៏ដោយ ពលរដ្ឋប្រើវិចារណញាណក្នុងការទទួលពត៌មាន បើពួកគាត់យលថា ពត៌មាននោះល្អ គួរទទួលយកបាន ក៏ទទួលយកទៅគិតពិចារណា ។ ប៉ុន្តែបើពត៌មានណាត្រូវបានចាត់តាំងឡើងដើម្បីបោក បន្លំរាស្រ្តទេ រាស្រ្តខ្មែរគង់នឹងគ្មានថ្ងៃបានដឹងការពិតឡើយ ដូចករណី ពត៌មានទាក់ទងនឹងការបាញ់ប្រហារពលរដ្ឋនៅខេត្តក្រចេះ ជាដើម រដ្ឋាភិបាលព្យាយាមបិទខ្ទប់ពត៌មានឯករាជ្យដទៃ ក្រៅតែពីឲ្យទទួលពត៌មានតែខាងរដ្ឋាភិបាល ដែលភាគច្រើនជាពត៌មានការពារអំណាចឃោរឃៅនៅកម្ពុជា ។ ព្រោះតែភាគីរដ្ឋផ្តល់ពត៌មានតែម្ខាងនេះឯង ពលរដ្ឋទើបត្រូវការជំរើសថ្មីដើម្បីទទួលពត៌មាន  [...]

ដឹងមូលហេតុហើយថា ហេតុអីបានជាយួនចង់ឲ្យលោក ហ៊ុន​ សែន​ចុះចេញពីអំណាច

ស្វែងយល់៖ ហេតុអ្វីយួនចង់ឲ្យ ហ៊ុន សែន ចុះចេញ? ជារួម ហេតុផលដែលយួនចង់ឲ្យ ហ៊ុន សែន ចុះចេញមិនពិបាកយល់ទេ។ ពោលគឺ៖ ១. ហ៊ុន សែន កាន់តែអស់ប្រជាប្រិយភាព ហើយ បក្សប្រជាជនកំពុងប្រឈមមុខនឹងការវិនាសបាត់បង់វត្តមានរបស់ខ្លួននៅលើទឹកដីខ្មែរនាពេលអនាគត ប្រសិនបើមិនកែកុនឲ្យទាន់ពេល ។ នេះហើយជាកង្វល់របស់យួន ព្រោះបក្សនេះយួនជាអ្នកបង្កើត។ ២. យួនបានកោះត្រល់ [...]

បែកការណ៍បាត់ហើយ នយោបាយមានស៊ី អត់សែន មានសែន អត់ស៊ី

ពាក្យ«មាន ស៊ី អត់ សែន មាន សែន អត់ ស៊ី» ……………….. ពាក្យនេះ ហ៊ុន សែន នៅតែលើកមកនិយាយដដែលៗរាប់ឆ្នាំឃោសនាបំភ្លៃ និងធ្វើជាលេសអះអាងថាលោក សម រង្ស៊ី អាក្រក់ ថោកទាប ឬសាហាវព្រៃផ្សៃ ។ល។ និង។ល។ ដើម្បីរករឿងលោក សម [...]