Month
March 2018

អនិច្ចា ខ្មែរយើងអើយ ៗ សោកនាថកម្មលើផ្លូវតស៊ូដើម្បីសេរីភាព និង ប្រជាធិបតេយ្យ ដែលកូនខ្មែរមិនអាចបំភ្លេចបាន

រយៈពេល ២១ ឆ្នាំហើយដែលកើតសោកនាថកម្មនៅកណ្តាលទីក្រុងភ្នំពេញក្រោមស្នាដៃរបបលោក ហ៊ុន សែន ដែលប្រើចុងអាវុធ ឬ គ្រឿងសព្វាវុធកាប់សម្លាប់ពលរដ្ឋខ្លួនឯង អំពើឧក្រិដ្ឋកម្មទាំងនេះជា​ស្លាកស្នាមប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាន  ព្រោះអ្នកស្លាប់ទាំងនោះសុទ្ធតែជាជនបរិសុទ្ធ មិនបានប្រព្រឹត្តកំហុសអ្វីបន្តិចឡើយ ។ ប៉ុន្តែរបបសែនព្រៃផ្សៃប្រើបក្សពួក និង គ្រាប់បែកដៃចោលទៅក្នុងហ្វូងបាតុករដែលទាមទារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដោយសន្តិវិធី តាំងពីពេលនោះរហូតមកដល់ពេលនេះ ប្រព័ន្ធយុត្តិធម៌នៅតែជា​ប្រព័ន្ធ​អយុត្តិធម៌​សម្រាប់រាស្រ្តទន់ខ្សោយដដែល ។  ឧក្រិដ្ឋជននៅតែមិនទាន់ត្រូវបាននាំខ្លួនយកមកកាត់ទោសនៅចំពោះមុខតុលាការនៅឡើយ វិញ្ញាណក្ខន្ធអ្នកស្លាប់នៅតែស្រែកទាម​ទារយុត្តិធម៌ដល់​ខ្លួនឯង​នៅឡើយ ។  ថ្ងៃនេះ ឬ [...]

បែកធ្លាយទឹកប្រាក់ជាង ៤២ លានដុល្លាររបស់អ្នកស្រី ហ៊ុន ម៉ាលី កូនស្រី លោក ហ៊ុន សែន ផ្ញើក្នុងធនាគារ HSBC

លោក ហ៊ុន សែន ធ្លាប់និយាយថា យើងចាប់ផ្តើមតាំងពីបាតដៃទទេ ចង់លុបបំបាត់ភាពក្រីក្រី ប៉ុន្តែលោក ហ៊ុន សែន និង ត្រកូលហ៊ុន ក្លាយជាអ្នកស្តុកស្តម្ភគ្រប់ ៗ គ្នាអស់ហើយ ប៉ុន្តែមិនទាន់ឃើញប្រជាជនខ្មែរ​បាត់បង់ភាពក្រីក្រទេ​ ។ ពីមួួយថ្ងៃទៅមួយថ្ងៃ មានតែបន្ថែមភាពក្រីក្រឲ្យប្រជាជនថែមទៀត ព្រោះប្រព័ន្ធសេដ្ឋកិច្ចរបស់ជាតិទាំងមូលត្រូវបានត្រកូលហ៊ុនក្តោបក្តាប់ទាំងស្រុង រយៈពេលជាង ៤០ ឆ្នាំមកនេះ លោក [...]

លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញភាពព្រំដែនដីគោក ​និង កោះត្រល់ ផ្ទូយពីលោក ហ៊ុន​ សែន

លោកបណ្ឌិត ឌី ការេត បញ្ជាក់អំពី​រដ្ឋធម្មនុញ្ញ, ព្រំដែនដីគោក ​និង កោះត្រល់ នៃបូរណភាពទឹកដីខ្មែរ ប្រឆាំងជំទាស់នឹងការអះអាងរបស់ ហ៊ុន សែន ថ្មីៗនេះ! ថ្ងៃ ១៧ មីនា ២០១៨ នៅមុខពលរដ្ឋខ្មែរ នៅអូស្ត្រាលី នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា [...]

បែកធ្លាយរឿងអំពើពុករលួួយក្នុងសកលវិទ្យាល័យកងទ័ពដែលជាស្ថាប័នការសិក្សារបស់ជាតិ

រឿងអំពើពុករលួយជាទីជ្រាបច្បាស់របស់ពលរដ្ឋក្នុងប្រទេសនេះ វាក្លាយជាទម្លាប់ដែលអាក្រក់បំផុតក្នុងលោក ដែលសូម្បីតែស្ថាប័នការសិក្សារបស់ជាតិក៏ជាជំរកនៃអំពើពុករលួយ ។ អំពើពុករលួយនេះកើតឡើងនៅក្នុងមហាវិទ្យាល័យការពារជាតិ ដោយលាក់ឈ្មោះមន្រ្តីសាច់ញាតិចំនួន ៧០ នាក់ដើម្បីបើកប្រាក់ខែ ចាត់ជាទង្វើដែលស៊ីឡឹបកិបកេងថវិកាជាតិយ៉ាងគួរឲ្យខ្មាសអៀន លើសពីនោះ មានការលក់មុខតំណែងនាយករងមហាវិទ្យាល័យ ១២ ​កន្លែង  ហើយក្នុង ១ កន្លែង មានតម្លៃដល់ទៅ ៣០០០ ឬ ៤០០០ ដុល្លារ ដែលមានអ្នកស្រី ប៉ែន [...]

សមាគម​ឧស្សហកម្ម​វាយនភណ្ឌអន្តរជាតិមិនចង់ធ្វើបាបកម្មករខ្មែរ ៧០ ម៉ឺននាក់ ទើបទទូចដដែល ៗ ឲ្យលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្សឡើងវិញ

សមាគមន៍​ឧស្សហកម្ម​ធំៗ​របស់​អាមេរិក​បារម្ភ​អំពី​ស្ថានភាព​ការងារ សិទ្ធិ​មនុស្ស និង​ការធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ទៅ​លើ​ក្រុម​ជំទាស់​មុន​ការបោះឆ្នោត ។ ក្រុមហ៊ុន​សម្ព័ន្ធមិត្ត​មួយ​ដែល​មាន​សមាគម​ឧស្សហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែក​ជើង និង​សមាគម​ផ្សេងទៀត​របស់​ ស.រ.អា និង​អង់គ្លេស ​ហើយនឹង​សហភាព​អឺរ៉ុប​ បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ចាត់វិធានការ​កែទម្រង់​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម ។ ការទទូច​ពី​ក្រុម​សមាគម​ដែល​មាន​ឥទ្ធិពល​លើ​ក្រុម​អ្នកបញ្ជា​ទិញ​ធំៗ​ក្នុង​ប្រទេស ទាំងនេះ​ បាន​ធ្វើ​ឡើង​ក្នុង​លិខិត​ចំហ​មួយ​ទៅកាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី២០ ​ខែមីនា ​ហើយ​ដែល [...]

បែករឿងធំហើយ មន្ទីរពេទ្យសម្ភពសោភាវះកាត់សម្រាលកូនឲ្យស្រ្តីម្នាក់ បណ្តាលឲ្យស្លាប់ ភ្លាម ៗ នៅនឹងកន្លែង

សូមក្រសួងសុខាភិបាល ចាត់វិធានការមន្ទីរពេទ្យ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលគ្មានសមត្ថភាព វិជ្ជាជីវៈផង…!បើនៅតែបណ្តែតបណ្តោយទៀត ច្បាស់ជាវិស័យសុខាភិបាលនៅកម្ពុជា ដែលជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ធ្លាក់ចុះ និងអស់ជំនឿ ខ្វះការទទួលខុសត្រូវ , មន្ទីរពេទ្យសម្ភពសោភាសម្រាលកូនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ បញ្ជូនមកពេទ្យជប៉ុនចង់យករួចខ្លួន ភ្នំពេញ៖ស្ត្រីម្នាក់មានអាការៈធ្ងន់ធ្ងរទៅហើយ ពេលសម្រាលកូនទី ២ នៅមន្ទីរពេទ្យសម្ភពសោភា ។ ដើម្បីផុតពីការទទួលខុសត្រូវ មន្ត្រីមន្ទីរពេទ្យសម្ភពសោភា បានបញ្ជូនស្ត្រីរូបនេះ មកមន្ទីរពេទ្យជប៉ុន [...]

បែកធ្លាយការពិតមួយទៀតហើយ ត្រកូលហ៊ុន ត្រូវការលាងកិត្តិយសដោយយក លោក ឡាយ វណ្ណៈ ជាអ្នកទទួលរងថ្មបាក់រឿងឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា

សារពីមន្រ្តីម្នាក់៖ ផ្លូវលាងខ្លួនត្រកូលហ៊ុន! តាមមើលបងប្អូនត្រកូលឡាយ (លោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ) អាចនឹងត្រូវបានគេរៀបចំអោយទទួលខុសត្រូវករណីឃាតកម្មលើស្រីស្រស់ ចេវ សុវឌ្ឍនា យ៉ាងពិតប្រាកដហើយគឺ ក្នុងគោលបំណងជួយស្តារកិត្តិយស មុខមាត់ឲ្យក្រុមគ្រួសារសម្តេច ហ៊ុន សែន។ ព្រោះថាតាំងពីបែកការណ៍រឿងស្រីស្រស់ ចេវ សុវឌ្ឍនា ជាស្រីលួចលាក់លោក [...]

បែកធ្លាយសារសម្ងាត់ពីមន្រ្តីក្រសួងមហាផ្ទៃស្តីពីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឍនា

រឿងឃាតកម្មជាច្រើនសុទ្ធតែស្ថិតក្នុងអាថ៌កំបាំង ដូចជា ឃាតកម្មលោក ជា វិជ្ជា ឃាតកម្មអ្នកស្រី ពិសិដ្ឋ ពីលិកា ឃាតកម្មលោក ឈុត វុទ្ធី ឃាតកម្មលោកបណ្ឌិត កែម ឡី និង ថ្មី ៗ នេះ គឺ ឃាតកម្មអ្នកស្រី ចែវ សុវឌ្ឍនា​ ។ [...]