Month
February 2018

បែកការម៉េង សុជាតា ឆាតល្បួង ឆាំ ឆានី ដើម្បីរកស៊ីក្រៅ តែត្រូវប្រដៅដោយវាចាចុកឈាម

នៅលើបណ្តាញសង្គម តែងមានមនុស្សគ្រប់ប្រភេទ ទាំងល្អទាំងអាក្រក់លាយចម្រុះគ្នា មិនដឹងអ្នកណាជាមិត្រ ឬ ជាសត្រូវទេ​ ទោះបីភ្ជាប់គ្នាជាមិត្តភក្តិក៏ដោយ ។ នៅពេលប្រើប្រាស់បណ្តាញសង្គមរហូតដល់ក្លាយជាបុគ្គលល្បីមានមនុស្សតាមដានច្រើនហើយ ក៏តែងតែមានមនុស្សច្រណែនឫស្យា ជាពិសេស បុគ្គលល្បីខាងការតស៊ូមតិប្រឆាំងនឹងរបបផ្តាច់ការ ហ៊ុន សែន សព្វថ្ងៃ ។ ព្រោះតែឥទ្ធិពលបណ្តាញសង្គម ធ្វើឲ្យពលរដ្ឋដែលរស់នៅក្នុងរបបផ្តាច់ការយូរអង្វែងបានដឹងបានឮយ៉ាងទូលំទូលាយពីភាគីប្រឆាំងរដ្ឋាភិបាល បើកកកាយរឿងអាថ៌កំបាំងជាច្រើនដែលរបបផ្តាច់ការ​ព្យាយាមលាក់បាក់មិនឲ្យពលរដ្ឋដឹងឮ ។ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ឆាំ [...]

សហភាពអឺរ៉ុបនឹងផ្តាច់កូតាអនុគ្រោះពន្ធដល់កម្ពុជានៅថ្ងៃទី ២៦ កុម្ភៈនេះ កម្មករ ៧០ ម៉ឺន នឹងអស់ការងារធ្វើ

បន្ទាន់ពីទណ្ឌកម្មសហរដ្ឋអាមេរិក ប្រទេសអាល្លើម៉ង់ ដល់វេនទណ្ឌកម្មសហភាពអឺរុបនឹងធ្លាក់មកលើរដ្ឋអំណាចលោក ហ៊ុន សែន ថ្ងៃចន្ទទី ២៦ ខែកុម្ភះនេះ យោងតាមព័តមានបានពីក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអ៊ឺរ៉ុប នឹងជួបប្រជុំគ្នា នៅថ្ងៃចន្ទទី ២៦ ខែកុម្ភៈនេះ ដើម្បីអនុម័តក្នុងសម្លេងជាឯកច្ឆន្ទ កំណត់ឲ្យស្ថាប័នមានសមត្ថកិច្ចអ៊ឺរ៉ុប អនុវត្តទណ្ឌកម្មប្រឆាំងរបបដឹកនាំ នៅកម្ពុជា។ ទណ្ឌកម្មនោះមាន ព្យួរពន្ធលើទំនិញនាំចេញពីកម្ពុជាចូលទៅកាន់ ទីផ្សារ អឺរ៉ុប ផ្អាកការផ្ដល់ទិដ្ឋការ ដល់មន្ត្រីរដ្ឋាភិបាល [...]

ឆាកល្ខោនបោះឆ្នោតបង្រ្គប់កិច្ចបានចាប់ផ្តើមសម្តែងហើយនៅថ្ងៃនេះ លទ្ធផលគណបក្សប្រជាជនកម្ពុជាឈ្នះតែម្នាក់ឯង

ថ្ងៃនេះ ២៥ កុម្ភៈ ២០១៨ ជាថ្ងៃបើកឆាកល្ខោនបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ឋិសភាតាមបន្ទាត់នយោបាយជនផ្តាច់ការ ហ៊ុន សែន មានរោងល្ខោនចំនួន ៣៣ នៅទូទាំង ២៥ រាជធានីខេត្តក្រុង ។ អ្នកចូលរួមបំពេញឆាកល្ខោនរបស់លោក ហ៊ុន សែន គឺ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១,៥៧២ រូប និង  តំណាងរាស្ត្រចំនួន [...]

បែកអីក៏បែកយ៉ាងនេះ លោក ហ៊ុន ម៉ានី ស៊ីមិនរើសមុខ លេងដល់ថ្នាក់ កុម្មង់ទិញបវរកញ្ញា Miss Beauty Smile of Miss China Cosmos Southeast Asia

រឿងអាស្រូវផ្លូវភេទរបស់លោក ហ៊ុន ម៉ានី ត្រូវបានផ្សាយចេញទៅយ៉ាងទូលំទូលាយ  ព្រោះគណនី FB ត្រូវបានដណ្តើមកាន់កាប់ដោយ Hacker ។ មានមនុស្សស្រីជាច្រើនត្រូវបានទិញ ឬ ល្បួងលួងលោមឲ្យបម្រើផ្លូវភេទតាមរយៈឈ្មួញកណ្តាល ហៅថា ម៉ែយ៉ែម គឺ នាង ដួង ហ្សូរីដា ។ ហើយខាងក្រោមនេះជាការឆាតឆ្លើយឆ្លងរវាងអ្នកទិញសេវាផ្លូវភេទ គឺ លោក ហ៊ុន [...]

បែកធ្លាយផែនការសម្ងាត់របស់លោកហ៊ុន ម៉ាណែត ដើរជួលមនុស្សម្នាក់ ៦០០$ ឲ្យទៅគាំទ្រសម្តេចជោនៅឯកិច្ចប្រជុំអាស៊ាន អូស្រ្តាលី

ការបំផ្លាញលុយជាតិដើម្បីផលប្រយោជន៏បុគ្គលចាត់ជាបទទ្រាំទ្រឹស្តិ៍ល្មើសច្បាប់ ដែលត្រូវត្រួតពិនិត្យតាមដានដោយអង្គភាពប្រឆាំងអំពើពុករលួយ ។ នៅក្នុងប្រទេស សម្តេចជោដើរធ្វើប្រជាភិថុតិលួងលោមកម្មករដើម្បីក្រាញអំណាច ដោយចំណាយលុយជាតិទិញទឹកចិត្តកម្មករគ្មានខ្ទង់ចំណាយផ្សាយជាសាធារណៈទេ  ឥឡូវនេះ ដំណើរទៅអូស្រ្តាលីក៏នឹងចំណាយលុយជាតិទៀតដើម្បីជួលមនុស្សឲ្យទៅគាំទ្រនៅឯកិច្ចប្រជុំអាស៊ាន អូស្រ្តាលី ។ អង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង មិនដែលមានប្រវត្តិការងារស្រាវជ្រាវខ្ទង់ចំណាយថវិកាជាតិរបស់សម្តេចជោម្តងណាឡើយ ។ មានប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងត្រៀមនឹងធ្វើបាតុកម្មដុតរូបទីងមោង លោក ហ៊ុន សែន ហើយមានមួយចំនួនតូចគាំទ្រលោក ហ៊ុន សែន [...]

បែកការណ៍ឃ្លិបរាំស្រាត KTV KOLOSO ជាភស្តុតាងប៉ប៉ុនភ្នំ តែរកមេហាងធំទទួលខុសត្រូវមិនបាន

ដឹងហើយ ឃើញហើយ ឮហើយ កាលពីយប់មិញ អាជ្ញាធរបានចុះទៅបិទហាងធំរាំស្រាត KTV KOLOSO ប៉ុន្តែការបិទនោះគ្រាន់តែជាឆាកល្ខោនទេ មិនមែនអនុវត្តចាប់ឃុំម្ចាស់ហាង ឬ មេគំនិតបង្កើតការរាំស្រាត ឬ ការជួញដូរផ្លូវភេទ គ្រឿងស្រវឹង គ្រឿងញៀន ឬ បទល្មើសដទៃនោះទេ ក្រៅតែពាក្យថា បិទ គ្មានអ្វីកើតឡើងទាំងអស់ ។ ចុះអ្នកបើកហាងនោះមានខ្នងក្រាស់ប៉ុនណា ម្តេចក៏ចេះប្រព្រឹត្តខុសអ្វីបន្តិចសោះចឹង [...]

បែកការផ្ទៃក្នុងត្រកូលហ៊ុន ៖ សឹកដណ្តើមនាងរវាង ហ៊ុន តូ និង ហ៊ុន ម៉ានី ស៊ីស្រីមួយមិនដាច់ស្រេច

បញ្ហាផ្ទៃក្នុងត្រកូលហ៊ុនគ្មានអ្វីក្រៅពីការដណ្តើមប្តី ឬ ប្រពន្ធគ្នានោះទេ ព្រោះរឿងទាំងអស់នេះកើតមកពីឪពុកម្តាយទាំងសងខាងដែលប្រើនយោបាយជាតិជាកម្មសិទ្ធិគ្រួសារ មិនមែនប្តី ឬ ប្រពន្ធទាំងនោះស្រឡាញ់គ្នាដោយសេចក្តីស្មោះត្រង់តាមបែបទំនៀមទម្លាប់នោះទេ ។ ព្រោះតែការចាប់ផ្គុំកូនចៅឲ្យរៀបការដូចខ្មែរក្រហមនេះឯង បញ្ហារកាំរកូសក្នុងត្រកូលហ៊ុនទើបកើតឡើង ហើយក៏ធ្វើឲ្យប៉ះពាល់ដល់បរិយាកាសនយោបាយរបស់ប្រទេសជាតិដែរ ជាហេតុធ្វើឲ្យអាប់ឱន​កិត្តិយស​យ៉ាងខ្លាំងក្លា ។ តាមពត៌មានផ្ទៃក្នុងបង្ហាញថា ហ៊ុន​ តូ​ យកប្រពន្ធ​ ហ៊ុន​ ម៉ានី​ សងសឹកឲ្យ​ប្អូនស្រីពៅរបស់ខ្លួនបានសម្រេច គំនុំសងសឹកក្នុងរឿងដណ្តើមប្តីប្រពន្ធគ្នារបស់ត្រកូល​ ហ៊ុន​ ចាប់ផ្តើមតាំងពីឆ្នាំ [...]

ជីវិតមនុស្សស្រីគ្មានចង់បានអ្វីក្រៅពីភាពស្មោះត្រង់របស់គូជីវិត

មួយជីវិតមនុស្សស្រីពិបាកណាស់ ធ្វើជាព្រះនាង ២០ ឆ្នាំ(នៅលីវ) ធ្វើជាម្ចាស់ក្សត្រីតែ ១ ថ្ងៃ (រៀបការ) ធ្វើព្រះជាយា ១០ ខែ(ពពោះ)  ធ្វើអ្នកបំរើមួយជីវិត(ភរិយា) នេះហើយមួយជីវិតមនុស្សស្រី ។ ការក្លាយជាមនុស្សស្រីមិនងាយស្រួលទេ ធ្មេចបើកៗ មុខដែលធ្លាប់តែផូរផង់ ត្រូវស្នាមជ្រួញវារឡើងពេញមុខ ក្បាលពោះដែលរាបស្មើ ក៏ត្រូវស្នាមសង្វារ វាតទីយកទៀត ឯចង្កេះរាវតូច ក្លាយជាធុងសាំង [...]