Month
February 2018

បែកធ្លាយគម្រោងផ្តល់សញ្ជាតិដល់ជនជាតិវៀតណាម ៧០ ម៉ឺននាក់នៅលើបណ្តាញសង្គម ពលរដ្ឋខ្មែរគ្រាន់តែដឹង ខឹងសម្បាយ៉ាងខ្លាំង

សន្តិសុខជាតិចាត់ជាបេះដូងរបស់ប្រទេស បើប្រទេសមួយគ្មានប្រព័ន្ធសន្តិសុខជាតិរឹងមាំទេ ពត៌មានអាយុជីវិតជាតិសំខាន់ៗ ប្រាកដជាបែកធ្លាយដល់ដៃជនបរទេស ជាហេតុនាំឲ្យគ្រោះថ្នាក់ដល់​ប្រជាជាតិទាំងមូល ហេតុនោះ នៅក្នុងប្រទេសជឿនលឿនទើបគេប្រុងប្រយ័ត្នបំផុតទាក់ទងនឹងសន្តិសុខជាតិនេះ ។ មិនបាច់និយាយដល់ប្រទេសឆ្ងាយពីខ្មែរទេ សូម្បីតែប្រទេសជិតខាងខ្មែរ គឺ ប្រទេសថៃ ក៏គេមានប្រព័ន្ធការពារសន្តិសុខជាតិបានយ៉ាងរឹងមាំ មិនងាយមានជនបរទេសណាជ្រៀតចូលសញ្ជាតិបានងាយ ៗ ឡើយ បើជនបរទេសជិតខាងទៀតរឹតតែគ្មានឱកាសដើម្បីចូលឡើយ ព្រោះគេត្រូវការស្រូបយកប្រយោជន៍ពីជនជាតិជិតខាងនោះ ។ ប៉ុន្តែសម្រាប់ប្រទេសខ្មែរក្រោមការដឹកនាំរបស់លោក ហ៊ុន សែន វាហាក់ដូចជាឱកាសមាសសម្រាប់ជនបរទេសដែលត្រូវការសញ្ជាតិខ្មែរក្រោមហេតុផលណាមួយមិនប្រាកដ [...]

បែកធ្លាយផែនការសម្ងាត់ហើយ អាមេរិកកាត់ផ្តាច់ជំនួយព្រោះរឿងបែបនេះឯង

២​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​នីតិកាលទី៤ សេតវិមាន​អាមេរិក នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ ម្សិលមិញ​បាន​ប្រកាស​កាត់​បន្ថយ​ជំនួយ​ដល់​រដ្ឋាភិបាលកម្ពុជា​ដើម្បី​ឆ្លើយ​តប​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​មិន​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​។ តែ​សម្រាប់​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា នេះ​គឺ​ជា​សិទ្ធិ​អាមេរិក ។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​សេតវិមាន​បាន​អះអាង​ថា ជំនួយ​ដែល​អាមេរិក​បាន​ប្រ​កា​ស​​កាត់​បន្ថយ និង​ផ្អាក​នោះ​រួមមាន ជំនួយ​ក្នុង​ផ្នែក​រតនាគារ ជំនួយ​ទៅ​កាន់​អង្គការ USAID កម្មវិធី​ជំនួយ​យោធា​អាមេរិក ដែល​មាន​គម្រោង​គាំទ្រ​ដល់​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ, ជំនួយ​ពង្រឹង​សមត្ថភាព​អាជ្ញាធរ​រដ្ឋាភិបាល​ក្នុង​តំបន់ និង​មន្ត្រី​យោធាកម្ពុជា រួមទាំង​ជំនួយ​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត។ បើ​តាម​អាមេរិក​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នា​ពេល​នេះ ដើម្បី​ឆ្លើយតប​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥​កុម្ភៈ។ ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​អាមេរិក​យល់​ថា ធ្វើ​ឲ្យ​​លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ។ នេះ​បើ​តាម​សេចក្ដីថ្លែង​ការណ៍​អាមេរិក។ [...]

រឿងបែកធ្លាយមិនទាន់ចប់ទេ​ ពេលនេះ វីវរហើយ មហាជនចង់ឲ្យប៉ាយ៉ែម និង ម៉ែយែម ចេញមុខលាតត្រដាងជំនួញផ្លូវភេទជាមួយលោក ហ៊ុន ម៉ានី

អតីត​ប្រធាន​សមាគម​សិល្បករ​មួយ​រូប ព្រួយបារម្ភ​អំពី​វប្បធម៌ ដឹក​ញី​ប្រ​ស៊ី​ឈ្មោល ដែល​កំពុង​ចាក់​ឬ​ស​ជ្រៅ ក្នុង​ក្រុម​សិល្ប​ការិនី ឬ​ពិភព​តារា​ក្មេង​ៗ និង​ក្រុម​អ្នកមាន​លុយ មាន​អំណាច ក្នុង​របប​លោក ហ៊ុន សែន​។ លោក​យល់​ថា វប្បធម៌​ដែល​កំពុង​កើត​មាន ដូច​សព្វ​ថ្ងៃនេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ជាទី​បំផុត ដល់​វិស័យ​សិល្បៈ​ខ្មែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​របស់​កម្ពុជា​អះអាង​ថា ពួក​គេ គ្មាន​វិធាន​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។ អតីត​ប្រធាន​សមាគម​សិល្បៈ​នៅ​កម្ពុជា លោក សុះ [...]

លេងចឹងបានខ្លាំង កាលពីមុន អាគាំងផ្តាច់ជំនួយបោះឆ្នោត បិទទិដ្ឋាការ បង្កកលុយ ឥឡូវ ផ្តាច់ជំនួយយោធា និង ជំនួយអភិវឌ្ឍន៍ជាច្រើនទៀត

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​សម្រេច​កាត់​ផ្ដាច់​ជំនួយ​ជា​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន ដោយសារ​តែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ដំណំ​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ។ ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន ត​ទៅ​ទៀត រួម​មាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាម​រយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) [...]

ហេហេ កម្មករបានរស់មួយគ្រា ប៉ុន្តែវេទនាមួយជីវិតត្បិតនយោបាយបំផ្លាញឯងដើម្បីអញ

អនុប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ម៉ាន់ សេងហាក់ អំពាវនាវ​សុំ​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​អនុវត្ត​ដោះស្រាយ​បញ្ហា​កម្មករ​ជាប្រចាំ ដែល​រងគ្រោះ​ដោយសារ​ថៅកែ​រោងចក្រ​រត់ចោល​មិនបាន​បើក​ប្រាក់ខែ​អោយ។ លោក ម៉ាន់ សេង ហាក់ លើកឡើង​ថា លោក​ចង់​ឃើញ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយ​ផ្ដល់​ប្រាក់​ទូទាត់​ជំនួស​ម្ចាស់​រោងចក្រ ដល់​កម្មករ​ទាំងនេះ ឲ្យ​បាន​ទៀងទាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កម្មករ​៖ «សម្រាប់​ទស្សនៈ​របស់​ខាង​ខ្ញុំ បើសិនជា​គាត់​មាន​គោលដៅ​ដូចជា​ម្ចាស់​រោងចក្រ​រត់ចោល​អ៊ីចឹង [...]

បែកខ្ទេចបែកខ្ទីនារីរាំស្រាតនៅហាងកូឡូសូ ត្រូវបានគេជួលមកឲ្យរាំស្រាតក្នុងតម្លៃថោកបំផុត

ឃ្លិបរាំស្រាតនៅហាងខេធីវីកូឡូសូត្រូវបានបង្ហោះពេញបណ្តាញសង្គម ប៉ុន្តែមិនដឹងថា អ្នកណាជាអ្នកបង្ហោះទេ ។ ទើបតែថ្ងៃនេះ បានដឹងពត៌មានថា លោកព្រហ្មសាវ៉េន ជាប្អូនថ្លៃ របស់ឧត្តមសេនីយ៍ សៅ សុខា ជាអ្នកទម្លាយវីដេអូអាសអាភាសនោះ តាមប្រភពពត៌មានដែលសុំលាក់ឈ្មោះ ប្រាប់មកថា មន្ត្រីខេត្តមណ្ឌលគីរី ដែលមានមេប៉េអឹមស្រុកពេជ្រដា ត្រូវជាប្អូនថ្លៃ លោកឧត្តមសេនីយ៍ផ្កាយមាស ៤ សៅសុខា និង ប៉ូលីសសេដ្ខកិច្ចកូនចៅជំនិតរបស់ លោកអគ្គនគរបាលជាតិ [...]

Breaking News ៖​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើអូស្ត្រាលីបដិសេធដំណើរលោក ហ៊ុន សែន មកកិច្ចប្រជុំកំពូល ASEAN-Australia

យោងទៅតាមទំព័រហ្វេសប៊ុករបស់លោក ម៉ែន ណាត ឲ្យដឹងថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី បដិសេធដំណើរទស្សនកិច្ចរបស់ ហ៊ុន សែន ចូលទឹកដីអូស្រ្តាលី ករណីគំរាមកំហែងហិង្សាមុន​កិច្ចប្រជុំ​កំពូល ASEAN-Australia ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ញើលិខិត(អេឡិចត្រូនិច) ទៅក្រសួងការបរទេសអូស្រ្តាលី ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ និងនៅបណ្តាប្រទេសមួយចំនួនក្នុងទ្វីអឺរ៉ុប (ន័រវេស៍, ដាណាម៉ាក, ស៊ុយអែត, អាល្លឺម៉ង និង [...]

បទបញ្ជាមិនមែនច្បាប់ ទើបចាប់លឹម ប៊ុណ្ណាមិនបាន ឧកញ៉ាឈ្មួញឈើបំរើត្រកូលហ៊ុន

បន្ទាប់ពីសម្តេចជោ បានព្រមានខ្លាំងៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញឈើធំៗ ដូចជា ឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នា និង ឧកញ៉ា សឹង សំអុល រហូតដល់បញ្ចាឲ្យ លោក សៅ សុខា ប្រើ BM បាញ់កំទេចរថយន្តដឹកជញ្ជួនឈើមក  ឧកញ៉ាល្បីឈ្មោះរូបនេះបានធ្វើពុតជាងាកទៅប្រកបរបរកសិកម្ម ដូចជា ធ្វើស្រែ [...]