សេដ្ឋកិច្ច

ដំឡើងថ្លៃសាំងទៀតហើយដើម្បីកៀបសង្កត់ពលរដ្ឋយកលុយមុនរដូវបោះឆ្នោតដោយអាងលេសថា តម្លៃទីផ្សារអន្តរជាតិឡើងថ្លៃ

ចាប់​ពី​សប្តាហ៍​នេះ​ទៅ តម្លៃ​លក់​ប្រេង​សាំង​ធម្មតា នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​៤៣០០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេង​ម៉ាស៊ូត​កើន​ឡើង​ដល់​៤១០០​រៀល​ក្នុង​មួយ​លីត្រ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ នៅ​តាម​ស្ថានីយ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា។ តម្លៃ​នេះ​ប្រៀប​ធៀប​នឹង​សប្តាហ៍​មុន ​គឺ​ឡើង​ថ្លៃ​១៥០​រៀល​សម្រាប់​ប្រេង​សាំង និង​១០០​រៀល​សម្រាប់​ប្រេង​ម៉ាស៊ូត។ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ខាង​មុខ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​២២ ឧសភា​នេះ រហូត​ដល់​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៨ តម្លៃ​លក់​រាយ​ទាំង​ប្រេង​សាំង និង​ប្រេង​ម៉ាស៊ូត បាន​ហក់​ឡើង​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ ប្រេង​សាំង​ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​តម្រូវ​ឲ្យ​ស្ថានីយ​លក់​ប្រេង​ឥន្ទនៈ​នានា លក់​ក្នុង​តម្លៃ​៤៣០០​រៀល [...]

បែកធ្លាយបញ្ជីឈ្មោះ និង ម្ចាស់ក្រុមហ៊ុនទាំងអស់នៅកម្ពុជាដោយវេបសាយមួយនេះ

អង្គការ​ឃ្លាំមើល​ពិភពលោក ក្លបបល វីនេស (Global Witness) សហការ​ជាមួយ​គេហទំព័រ OpenCorporates របស់​ក្រុមហ៊ុន Chrinon ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​ទិន្នន័យ ឈ្មោះ https://opencorporates.com លាតត្រដាង​ពី​ឈ្មោះ​បុគ្គល ដែល​ជា​ម្ចាស់ និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​សាជីវកម្ម​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ មេសា ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​នេះ នឹង​ជួយ​ឲ្យ​អ្នកសារព័ត៌មាន [...]

បែកធ្លាយក្រុមហ៊ុនចំនួន ២៥ ក្តោបក្តាប់សេដ្ឋកិច្ចខ្មែរទាំងមូល កាន់កាប់ដោយគ្រួសារត្រកូលហ៊ុន

ការប្រមូលផ្ដុំអំណាច របស់ត្រកូល ហ៊ុន វាជារឿងមួយទៅហើយ ប៉ុន្តែដល់ពេលត្រកូល ហ៊ុន ប្រមូលផ្ដុំយកសេដ្ឋកិច្ចទៀត នោះទើបជាតិខ្មែរ និងរាស្ត្រខ្មែរងើបមិនរួច ព្រោះការរកស៊ីមួយដោយបំពានច្បាប់ និងមិនគោរពសិទ្ធិមនុស្ស កុំសង្ឃឹមឡើយថាបានរស់ ពិសេស បងប្អូនកម្មករ កម្មការនី ។ កូនស្រីបុរសខ្លាំង និង កូនប្រុសលោក សុខ អាន ពង្រីកបណ្តាញរកស៊ីជាប្រព័ន្ធ ជាមួយសាច់ញាតិយាយ [...]

អាសន្នធំហើយ ៖ កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ នេះ

ធនាគារជាតិបានព្រមានថា ការគំរាមកំហែងលើទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយមិនច្បាស់លាស់របស់អាមេរិក និងការឡើងថ្លៃនៃអត្រាប្រាក់ដុល្លារជាដើម នឹង​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ។ ក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៧ និងទស្សនវិស័យឆ្នាំ២០១៨» ដែលមាន​កម្រាស់ ៥ទំព័រ ធនាគារជាតិកម្ពុជាបានព្រមានថា ហានិភ័យមួយចំនួនពីមជ្ឈដ្ឋានខាងក្រៅ នឹងជះផលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០១៨នេះ។ បើ​តាម​ធនាគារ​ជាតិ​កម្ពុជាតិ អត្រា​ប្រាក់ដុល្លារកាន់តែឡើងខ្ពស់ ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក និងការថយចុះនៃកំណើន​សេដ្ឋកិច្ច​នៅ​តំបន់ចាយ​ប្រាក់​អឺរ៉ូ នឹង​​ធ្វើឲ្យប៉ះពាល់ការប្រកួតប្រជែងនៃ​ការនាំចេញរបស់កម្ពុជា ជាពិសេស ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ។ ក្នុង​របាយការណ៍​ដដែល​នោះ ធនាគារជាតិបានព្រមានពីផលបះពាល់លើទីផ្សារនាំចេញវិស័យកាត់ដេររបស់កម្ពុជា [...]