នយោបាយ

បែកធ្លាយបញ្ជីឈ្មោះស្ថាបនិក និង ឯកសារបង្កើតចលនាសង្រ្គោះជាតិ(មានវីដេអូ)

កាលពីថ្ងៃទី ១៣ មករា កន្លងទៅ បានមានការផ្តួចផ្តើមគំនិតបង្កើតចលនាសង្រ្គោះជាតិមួយ លោក សម រង្ស៊ី ពន្យល់ថា ហេតុអ្វីយើងត្រូវបង្កើតចលនាសង្គ្រោះជាតិ។ (សុន្ទរកថា នៅវត្តខ្មែរ Brooklyn ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ថ្ងៃ ១៣ មករា ២០១៨) Sam Rainsy explains why [...]

ចលនាសង្រ្គោះជាតិមានការសាទរច្រើន តែនៅមានបញ្ហាមួយចំនួន

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មាន​គម្រោង​អំពាវនាវ​អោយ​ឲ្យ​ពលរដ្ឋ​ងើបឈរ​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ ដែល​មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួតប្រជែង។ លោក សម រង្ស៊ី អះអាង​ថា​មាន​តែ​ចលនា​សង្គ្រោះជាតិ​ដែល​លោក​ទើប​បង្កើត​នេះ​ទេ ទើប​អាច​តស៊ូ​ទៅមុខ​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន។ ប៉ុន្តែ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ប្រកាស​មិន​ចូលរួម​ជាមួយ​ចលនា​នេះ។ ថ្លែង​ចំពោះ​មុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា លោក សម រង្ស៊ី ស្ថាបនិក​ចលនា​សង្គ្រោះ​ជាតិ បញ្ជាក់​យ៉ាង​ច្បាស់​ថា ចលនា​សង្គ្រោះជាតិ [...]

ល្ខោនសម្តេចតេជោ ៖ ធាក់ស៊ីក្លូ ទៅផ្សារថ្មី ឃើញយាយ ៗ បោកលុះក្ស័យ

ជិត ៤០ ឆ្នាំមកហើយដែលបក្សប្រជាជន និង ហ៊ុន សែន បានដឹកនាំប្រទេសខ្មែរ តែជីវភាពអ្នកធាក់ស៊ីក្លូមិនត្រូវ​បានរដ្ឋាភិបាលយក​ចិត្តទុកដាក់និងឲ្យតំលៃឡើយ ដោយចាត់ទុកពួកគេប្រៀបបាននឹងមនុស្សក្រៅសង្គម និងគ្មានស្ថាប័ន ឬក្រសួងណាមួយ​ទទួលខុស​ត្រូវឡើយ ។ ទើបតែពេលនេះពេលដឹងថារាស្រ្តលែងត្រូវការ បែរជា ហ៊ុន សែន មកបោកពួកគាត់និងខ្មែរ តាមរយៈការបង្កើតមូលនិធិអ្នកធាក់ស៊ីក្លូ ហើយអួតថាខ្លួនចេញលុយប៉ុណ្ណេះដើម្បីជួយ និងប្រកាសប្រមូលពីមន្រ្តីខ្លួនប៉ុណ្ណេះៗដើម្បីជួយអ្នកធាក់ស៊ីក្លូទៅវិញ ។ តាមពិត រឿងនេះជាកិច្ចការរដ្ឋាភិបាល [...]

បែកធ្លាយផែនការចលនាសង្រ្គោះជាតិ ៥ ចំណុចដែលរដ្ឋាភិបាលមិនអាចទប់ទល់បាន

គោលដៅរបស់ចលនាសង្គ្រោះជាតិ Objectives of the Cambodia National Rescue Movement នៅពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែរងា តែលតោល និងស្រពិចស្រពិល​ពីអនាគតគណបក្សយើង ក្រោយពីលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ និងត្រូវបានគេដកតំណែងទាំងអស់ ដែលបានមកពីការបោះឆ្នោត ទាំងថ្នាក់ជាតិ [...]

ពត៌មានបាក់ស្បាត ៖ លោក សុខ ឥសាន បាក់បៀរហៀរអាចមន៍ គ្រាន់តែឮថាកើតមានចលនាសង្រ្គោះជាតិ

គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​ខុស​ច្បាប់។ រី​ឯ​សកម្មជន​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​បង្កើត​ចលនា​នេះ​មិន​ខុស​ច្បាប់ និង​ផ្ដល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ឡើង​វិញ ក្រោយ​រដ្ឋាភិបាល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​២០១៧។ ថ្វីត្បិតតែ​គម្រោង​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ក៏ដោយ​ចុះ គណបក្ស​កាន់​អំណាច​បាន​វាយប្រហារ និង​ចោទ​ប្រកាន់​ភ្លាមៗ​ថា ចលនា​នេះ​ជា​ចលនា​ឧទ្ទាម។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​បង្កើត​អង្គការ​ណា​មួយ​ក្រៅ​ច្បាប់ វា​គឺ​ជា​សកម្មភាព​បែប​ឧទ្ទាម ហើយ​កម្ពុជា មិន​ទទួល​ស្គាល់​ជា​ផ្លូវការ​នោះ​ទេ ទោះបីជា​ប្រទេស​ណា​ទទួល​ស្គាល់​ក៏ដោយ​ចុះ [...]

បែកធ្លាយផែនការយួនយកចម្បា និង កំពុងតែធ្វើផែនការមកលើខ្មែរ(មានវីដេអូ)

នៅក្នុងសតវត្សទី ១៥ រវាងឆ្នាំ ១៤៦០-១៤៩៧ ក្នុងរាជ្យ ស្តេច ឡៃថា ញ់តុង ប្រទេសយួនដាយវៀត បានស្គាល់នូវ ការបង្រួបបង្រួម ហើយខ្លាំងដល់កំពូលដោយបានដណ្តើមយកទឹកដីចាមទាំងមូល ។ មូលហេតុចម្បងនៃជ័យជំនះលេបត្របាក់យកទឹកដីពីចាមនេះដោយសារប្រជាជនយួនមានចំនួនច្រើនលើសលប់ និង ប្រើប្រាស់កងទ័ព​ស្រួចក្នុងសង្រ្គាម ជាពួកចោរឆក់ ពួកបាតផ្សារ គ្មានការងារធ្វើដែលកងទ័ព​បានបញ្ជូន​ឲ្យជ្រៀតចូល​ទៅរស់​នៅកន្លែងដែល​គ្មានជនជាតិ​ចាមរស់នៅ ឬ ទៅសុំជ្រកកោនជាជន​បញ្ញើរក្អែកក្នុង​ចំណោម​អ្នកស្រុកចាម។ ពេលខ្លះនោះជនជាតិចាម មានការធុញទ្រាន់ក្នុងការរស់នៅជាមួយគ្នា [...]

កាន់តែឆ្កួតមែនទែនហើយ លោក សៀង សុខ​ លក់ក្បាលបំរើនយោបាយជនផ្តាច់ការ ហ៊ុន សែន

អ្នកច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ការ​កោះ​ហៅ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ញុះញង់។ ពួកគេ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក ជា មុនី ដោយ​គ្មាន​លក្ខខណ្ឌ។ អ្នក​ច្បាប់​លើក​ឡើង​ថា ទោះបី​ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជា​ការ​ពិត​ក៏ដោយ ក៏​ពុំ​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ លោក​មេធាវី ហែម សុជាតិ បាន​ពន្យល់​ថា ក្រមព្រហ្មទណ្ឌ​គឺ​មិន​បាន​ចែង​ថា [...]

ដឹកនាំយូរ ៗ ទៅ លោក ហ៊ុន សែន នាំកម្ពុជាចូលក្នុងបញ្ជីឃ្លាំមើលរបស់សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល

សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល (Global Civil Society Alliance) ជា​បណ្ដាញ​អង្គការ​ដែល​មាន​ឥទ្ធិពល​ថ្នាក់​ជាតិ តំបន់ និង​អន្តរជាតិ បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​តាមដាន។ បញ្ជី​ឃ្លាំមើល​នេះ នឹង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ទៅ​លើ​ប្រទេស​ណា​ដែល​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល។ កម្ពុជា​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​ឃ្លាំមើល​នេះ ដោយសារ​តែ​នៅ​មុន​ពេល​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​កម្ចាត់​គណបក្ស​ប្រឆាំង គាប​សង្កត់​សង្គម​ស៊ីវិល និង​បាន​បង្ខំ​កាសែត និង​វិទ្យុ​ឯករាជ្យ​បិទ​ការ​ផ្សាយ​ជាដើម។ របាយការណ៍​សម្ពន្ធភាព​សង្គម​ស៊ីវិល​សកល ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា [...]